ឃើញលេងល្អពេក! Sir Alex Ferguson សរសើរកីឡាករម្នាក់របស់ Arsenal មិនដាច់ពីមាត់

//s9.kh1.co/35/3535a4e82bd79121e1147e19976f9df1c19fadf0.jpg
កីទ្បា

 ១៩-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Sir Alex Ferguson ថា Kieran Tierny ជាគ្រាប់ពេជ្ររបស់ស្កុតឡែន៍

អង់គ្លេស៖ Sir Alex Ferguson ដែលនរណាៗក៏ស្គាល់ថាជាវីរបុរសរបស់ក្លិបបិសាចក្រហម Manchester United បានចូលរួមធ្វើជាអ្នកគាំទ្រម្នាក់របស់ខ្សែការពារ Kieran Tierney ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិបកាំភ្លើងធំ Arsenal ស្របពេលកីឡាករវ័យ២៣ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏លេចធ្លោនៅរដូវកាលនេះនិងបានក្លាយជាសំណព្វចិត្តរបស់អ្នកគាំទ្រកាំភ្លើងធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sir Alex Ferguson
Sir Alex Ferguson

ដោយឡែកក្នុងការប្រកួតនៅក្រុមជម្រើសជាតិវិញគឺ Tierney ដែលមានសញ្ជាតិស្កុតឡែន៍ចូលលេងឲ្យក្រុមជម្រើសជាតិស្កុតឡែន៍ដោយលេងជាមួយនឹងខ្សែការពារ Andrew Robertson របស់ហង្សក្រហម Liverpool ។

  ខ្សែការពារ Andrew Robertson និង Kieran Tierney លេងឲ្យក្រុមជម្រើសជាតិស្កុតឡែន៍
  ខ្សែការពារ Andrew Robertson និង Kieran Tierney លេងឲ្យក្រុមជម្រើសជាតិស្កុតឡែន៍

Sir Alex Ferguson គិតថាខ្សែការពារទាំងពីរនាក់នេះសុទ្ធតែល្អដូចគ្នាប៉ុន្តែយ៉ាងណាមិញលោកគិតថា ទម្រង់លេងរបស់ Tierney ពិតជាគួរឲ្យចាប់អារម្មណ៍និងលេចធ្លោណាស់។

  ខ្សែការពារ Andrew Robertson និង Kieran Tierney លេងឲ្យក្រុមជម្រើសជាតិស្កុតឡែន៍
  ខ្សែការពារ Andrew Robertson និង Kieran Tierney លេងឲ្យក្រុមជម្រើសជាតិស្កុតឡែន៍

Sir Alex Ferguson បានថ្លែងប្រាប់ The Lockdown Theatre-A Team Talk with Legends ថា៖

ខ្ញុំគិតថាក្រុមជម្រើសជាតិស្កុតឡែន៍មានខ្សែបម្រើល្អៗខ្លាំងណាស់តែខ្ញុំមិនទាន់ច្បាស់ទេថាគេនឹងរៀបឲ្យ Robertson និង Tierney ចូលលេងជាមួយគ្នាដោយរបៀបណា។ខ្ញុំដឹងថាមានស្ថានការណ៍ខ្លះគឺគេដាក់ឲ្យ Tierney លេងជាខ្សែការពារទី៣ ប៉ុន្តែខ្ញុំគិតថាទម្រង់លេងរបស់ Tierney នៅ Arsenal គឺពិតជាអស្ចារ្យសម្បើមណាស់ខណៈដែល Robertson នៅ Liverpool ឯណោះវិញគឺកាន់តែខ្លាំងទៅៗហើយ។

Sir Alex Ferguson
  ខ្សែការពារ Kieran Tierney
  ខ្សែការពារ Kieran Tierney

ខ្សែការពារ Kieran Tierney បានមកចូលរួមនៅទឹកដីកីឡដ្ឋាន Emirates ដោយផ្ទេរពីក្លិប Celtic នៅ ស្កុតឡែន៍ តាំងពីខែសីហាឆ្នាំ២០១៩ ប៉ុន្តែលេងមិនបានប៉ុន្មានផងក៏ត្រូវរបួសញាំញីប៉ុន្តែពេលនេះគេត្រឡប់មករត់លើទីលានវិញដោយបានរួមចំណែកធ្វើឲ្យតំបន់ការពាររបស់ Arsenal កាន់តែរឹងមាំ។

  ខ្សែការពារ Kieran Tierney
  ខ្សែការពារ Kieran Tierney

ពេលនេះ Tierney កំពុងមានបញ្ហាទាក់ទងនឹងសាច់ដុំ ទើបមិនអាចចូលលេងក្នុងការប្រកួតទល់នឹង Crystal Palace បានប៉ុន្តែគេបានចូលលេងនៅការប្រកួតទល់នឹង Newcastle ក្នុងក្របខណ្ឌ Premier League កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធដែល Arsenal យកឈ្នះ Newcastle ក្នុងលទ្ធផល ៣ ទល់នឹង ០៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T