មានមនុស្សជាង៨០នាក់ក្នុងប្រទេសចិន ដែលរស់នៅក្នុងបន្ទប់ទឹក ដោយសារការតំលៃថ្លៃផ្ទះមានការកើនឡើង។ នេះជារូបភាពរបស់នារីម្នាក់ ដែលរស់នៅក្នុងបន្ទប់ទឹកកនែ្លងធ្វើ ការរបស់នាង។ មូលហេតុដែលសំខាន់ដែលនាងរស់នៅបែប នេះដោយសារតែតំលៃថ្លៃជួលផ្ទះ បច្ចុប្បន្នមានការឡើងថៃ្ល ហើយចៃដន្យអ្វីក្រុមហ៊ុនរបស់នាងនៅសល់បន្ទប់ទឹក មួយនេះនាងក៏បានធ្វើការ សំរេចចិត្ដមករស់នៅទីនេះ ដើម្បីកាត់បន្ថយលុយសម្រាប់ជួលផ្ទះ។ បើសិនជាយើងមិនបាន ឃើញបង្គន់នោះទេ យើងក៏មិនដឹងថាវាជាបន្ទប់ទឹកនោះដែរ ព្រោះតែនាងបានតុបតែងបន្ទប់នោះ ក្លាយជាបន្ទប់មួយផេ្សងទៀត ដែលធ្វើឲ្យមានអារម្មណ៍ថាចង់រស់នៅទីនោះជាខ្លាំង។ មើលតាមរូបភាពនាង ហាក់ដូចជាមានអារម្មណ៍ថា សប្បាយរីករាយជាខ្លាំងក្នុងការរស់នៅ ទីនោះដោយមិនខ្វាយខ្វល់ថាបន្ទប់នោះតូច ចង្អៀត ជាពិសេសមិនខ្វល់ថានាង កំពុងតែដេកជាមួយបង្គន់។ តើអ្នកអាចទៅរូចទេ ការរស់នៅក្នុងបន្ទប់ទឹក? 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]