ខ្លាំងបាត់! អ្នកជំងឺកូវីដ-១៩នៅម៉ាឡេសុី អង្គុយផឹកស្រាបៀរជុំគ្នាយ៉ាងព្រងើយ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក (មានវីដេអូ)

//s9.kh1.co/19/1901f83cd17e0fa347dcf3aa5ab96842570e8680.jpg
សង្គម

 ១៩-មករា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបមួយ ដែលបានថតបង្ហោះចែកចាយនូវសកម្មភាព អ្នកជំងឺកូវីដ-១៩មួយក្រុម កំពុងនាំគ្នាផឹកស្រាបៀរនៅក្នុងមណ្ឌលធ្វើចត្ដាឡីស័ក។

ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបមួយ ដែលបានថតបង្ហោះចែកចាយនូវសកម្មភាព អ្នកជំងឺកូវីដ-១៩មួយក្រុម កំពុងនាំគ្នាផឹកស្រាបៀរ នៅក្នុងមណ្ឌលធ្វើចត្ដាឡីស័កមួយកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបខាងក្រោម នៅនាទីចាប់ពី០:០០វិនាទី រហូតដល់០:២០វិនាទី បានបង្ហាញឲ្យឃើញថា អ្នកជំងឺកូវីដ-១៩ប្រុសស្រីមួយក្រុម បានអង្គុយជុំគ្នាជារង្វង់ ដោយមានធុងចំនួនពីរនៅចំកណ្ដាលវង់របស់ពួកគេ ដែលធុងនីមួយៗគឺពោរពេញទៅដោយស្រាបៀរ និងទឹកកកតែម្ដង។ ហើយទង្វើបែបនេះ បានស.បញ្ជាក់ឲ្យឃើញថា ពួកគេហាក់ដូចជាមិនខ្វល់ខ្វាយអ្វីបន្ដិចសោះឡើយ។

យ៉ាងណាក្ដី ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama បានឲ្យដឹងថា អ្នកជំងឺនៅក្នុងវីដេអូឃ្លីបនោះត្រូវបានគេដាក់ឲ្យធ្វើចត្ដាឡីស័ក នៅក្នុងមជ្ឈមណ្ឌលធ្វើចត្ដាឡីស័ក និងព្យាបាលអ្នកជំងឺស្រាល (PKRC) ក្នុងរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។ ហើយមន្ដ្រីពាក់ព័ន្ធមួយរូបឈ្មោះ Adnan Mat បានមានប្រសាសន៍ដែរថា សកម្មភាពរបស់ពួកគេ បានបង្ហាញពីការមិនគោរពចំពោះការលះបង់របស់បុគ្គលិកពេទ្យជួរមុខឡើយ។ ការផឹកស្រាបៀរ អាចបណ្ដាលឲ្យប៉ះពាល់ដល់អ្នកជំងឺដទៃទៀត ដែលកំពុងសម្រាកព្យាបាលដូចគ្នា និងអាចបង្កឲ្យមានបញ្ហាផ្សេងៗទៀត ប្រសិនបើស្ថានភាពមិនអាចគ្រប់គ្រងបាន។

លោក Adnan បន្ថែមទៀតថា អង្គភាពរបស់លោកចង់ចាត់វិធានការចំពោះអ្នកពាក់ព័ន្ធ ដែលលួចនាំយកស្រាបៀរចូល ដែលទង្វើនេះមិនត្រឹមត្រូវទេ ពីព្រោះពួកគេហាក់ដូចជារីករាយ ស្របពេលបុគ្គលិកពេទ្យជួរមុខកំពុងរវល់បែកញើសសស្រាក់ ជួយសង្គ្រោះប្រជាជន។ ហើយប្រសិនបើមានសន្ដិសុខ ឬបុគ្គលិកសុខាភិបាលពាក់ព័ន្ធនឹងករណីនេះដែរ គួរតែចាត់វិធានការឲ្យបានសមស្រប ព្រោះបានធ្វើឲ្យប៉ពាល់ដល់កិត្តិយសបុគ្គលិកដទៃទៀតផងដែរ។

យ៉ាងណាមិញ អ្នកស្រីវេជ្ជបណ្ឌិត Christina Rundi ប្រធានសុខាភិបាលនៅរដ្ឋ Sabah មានប្រសាសន៍ដែរថា ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ អ្នកស្រីក៏បានសង្កត់ធ្ងន់ថា ការទទួលទានគ្រឿងស្រវឹងមិនត្រូវបានអនុញ្ញាតនៅក្នុងមជ្ឈមណ្ឌល (PKRC) ឡើយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

រូបភាពថតចេញពីវីដេអូ
រូបភាពថតចេញពីវីដេអូ
រូបភាពថតចេញពីវីដេអូ
រូបភាពថតចេញពីវីដេអូ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T