យល់ស្របអត់? Barnes ថា Liverpool ធ្លាក់ទម្រង់លេងដោយសារខ្វះតួសំខាន់ម្នាក់នេះ

//s9.kh1.co/92/92c75c032cdade0c467b764d234b51273ca80570.jpg
កីទ្បា

 ១៩-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Barnes ថា កីឡាករ Liverpool មានស្មារតីមិនសូវរឹងមាំដោយសារខ្វះ Virgil van Dijk

អង់គ្លេស៖ លោក John Barnes ដែលជាអតីតកីឡាកររបស់ក្លិបហង្សក្រហម Liverpool គិតថាអតីតក្រុមរបស់រូបលោកដូចជាធ្លាក់ទម្រង់លេងតាំងពីកីឡាករដ៏សំខាន់ម្នាក់ដែលគ្មានអ្នកណាក្រៅពីខ្សែការពារ Virgil van Dijk រងរបួសមកម៉្លេះដោយលោកបានគូសបញ្ជាក់ទៀតថា កីឡាករ Liverpool កំពុងខ្វះការពង្រឹងផ្នែកស្មារតីនិងផ្លូវអារម្មណ៍ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក John Barnes
   លោក John Barnes
ខ្សែការពារ Virgil Van Dijk 
ខ្សែការពារ Virgil Van Dijk 

ភាគីរបស់លោកគ្រូ Jurgen Klopp នេះបានបាត់បង់ពិន្ទុច្រើនជាងរដូវកាលមុនទៅទៀតបន្ទាប់ពីលេងបានត្រឹមស្មើ ០ ទល់នឹង ០ ជាមួយ Manchester United ខណៈដែលបិសាចក្រហមកំពុងឈរលើកំពូលតារាង Premier League ដោយមាន៣៧ពិន្ទុខណៈ Liverpool ធ្លាក់មកដល់លេខ៤មានត្រឹម៣៤ពិន្ទុក្នុងដៃ។

ការប្រកួតរវាង Liverpool និង Manchester United
ការប្រកួតរវាង Liverpool និង Manchester United
ការប្រកួតរវាង Liverpool និង Manchester United
ការប្រកួតរវាង Liverpool និង Manchester United

ក្នុងការប្រកួតនោះបើសិន Bruno Fernandes និង Paul Pogba អូសបាល់ស៊ុតផុតអ្នកចាំទី Alisson Becker នោះហង្សក្រហមមុខជាចាញ់ពិន្ទុបិសាចក្រហមកាន់តែដាច់ឆ្ងាយហើយ។

ខ្សែបម្រើ Paul Pogba និងកីឡាករ Liverpool 
ខ្សែបម្រើ Paul Pogba និងកីឡាករ Liverpool 

Liverpool រកជ័យជម្នះមិនឃើញទេក្នុងការប្រកួតទាំង៣ចុងក្រោយក្នុងក្របខណ្ឌ Premier League ស្របពេលក្លិបកំពុងប្រឈមនឹងបញ្ហាកង្វះខាតខ្សែការពារ ក្រោយខ្សែការពារឆ្នើមៗដូចជា Virgil van Dijk និង Joe Gomez ទទួលរងរបួសធ្ងន់ធ្ងរនិងតម្រូវឲ្យសម្រាកក្រៅទីលានរយៈពេលយូរ ឯ Joel Matip វិញទើបតែមកហ្វឹកហាត់ជាមួយក្រុមវិញទើបលោកគ្រូ Klopp ចាំបាច់ត្រូវរុញឲ្យខ្សែបម្រើ Fabinho និងប្រធានក្រុម Jordan Henderson មកលេងជាខ្សែបម្រើការពារវិញ។

កីឡាករ Liverpool 
កីឡាករ Liverpool 

Virgil Van Dijk បានរងរបួសត្រង់សរសៃជង្គង់តាំងពីខែតុលាមកម៉្លេះធ្វើឲ្យលោក John Barnes គិតថា Liverpool ពិតជាលំបាកលំបិនពេលខ្វះវត្តមានរបស់ Van Dijk ដោយលោកបានថ្លែងប្រាប់ TalkSPORT ថា៖

នៅពេលដែលអ្នកធ្លាប់លេងជាមួយទម្រង់មួយដែលពឹងផ្អែកលើខ្សែការពារ Virgil Van Dijk ហើយសុខៗគេបែរជាគ្មានវត្តមានក្នុងការប្រកួត ខ្ញុំគិតថានោះហើយជាបញ្ហាដែលធ្វើឲ្យក្រុមមានស្មារតីមិនសូវរឹងមាំ។ ខ្ញុំគិតថាវាមិនមែនមកពីបញ្ហាផ្នែកកាយសម្បទារបស់កីឡាករនោះឡើយ អ្នកមើលចុះទាំងខ្សែការពារ Trent Alexander-Arnold ឬសូម្បី Andrew Robertson ពេលពួកគេដឹងថាមាន Van Dijk នៅទីនោះចាំការពារគឺពួកគេអាចលេងចុះមកក្រោមបានព្រោះដឹងថានៅតំបន់ការពារគឺមានអ្នកចាំទប់បាល់ហើយ។ប៉ុន្តែពេលនេះខ្ញុំមិនគិតថាពួកគេមានភាពច្នៃប្រឌិតទៀតនោះឡើយ។

លោក John Barnes 
ខ្សែការពារ Virgil Van Dijk 
ខ្សែការពារ Virgil Van Dijk 
ខ្សែការពារAndrew Robertson, Virgil van Dijk, Trent Alexander-Arnold
ខ្សែការពារAndrew Robertson, Virgil van Dijk, Trent Alexander-Arnold

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T