អីយ៉ា! Smith Rowe ថាគេក៏កោតសរសើរកីឡាករឆ្នើមរបស់ Man UTD ម្នាក់នេះដែរ

//s9.kh1.co/b0/b036a144f04a96b9a3fc6802509630694e3da815.jpg
កីទ្បា

 ១៩-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Emile Smith Rowe ទទួលស្គាល់ថា Bruno Fernandes ពិតជាធ្វើបានល្អណាស់

អង់គ្លេស៖ ខ្សែបម្រើវ័យក្មេងរបស់ក្លិបកាំភ្លើងធំ Arsenal គឺ Emile Smith Rowe ថាគេគ្មានបញ្ហានោះឡើយបើសិនអ្នកគាំទ្រយកគេទៅប្រៀបធៀបជាមួយខ្សែបម្រើ Bruno Fernandes របស់ក្លិបបិសាចក្រហម Manchester United ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Emile Smith Rowe
ខ្សែបម្រើ Emile Smith Rowe

Smith Rowe បានក្លាយជាកីឡាករដ៏លេចធ្លោនៅទឹកដី Emirates ដោយបានរួមចំណែកជួយក្រុមយកឈ្នះក្លិបតោខៀវ Chelsea ក្នុងលទ្ធផល៣ទល់នឹង១កាលពីខែធ្នូកន្លងទៅនេះ ហើយបន្ទាប់ពីនោះលោកគ្រូបង្វឹក Mikel Arteta ក៏បន្តដឹកនាំក្រុមមិនឲ្យស្គាល់ពាក្យថាចាញ់ទៀតនោះឡើយដោយបានយកឈ្នះ៤ប្រកួតក្នុងក្របខណ្ឌ Premier League និងបានស្តារក្រុមឡើងវិញបណ្ដើរៗ។

ខ្សែបម្រើ Emile Smith Rowe
ខ្សែបម្រើ Emile Smith Rowe

កីឡាករវ័យត្រឹមតែ២០ឆ្នាំរូបនេះបានបង្កើតឱកាសឲ្យក្រុមដល់ទៅ១០ដងតាំងពីចូលលេងជាមួយក្រុម ដែលមានតែខ្សែបម្រើសញ្ជាតិព័រទុយកាល់ Bruno Fernandes ទេដែលអាចបង្កើតឱកាសបានដូច  Rowe ក្នុងក្របខណ្ឌPremier League នៅកំឡុងពេលជាមួយគ្នា ហើយពេលអ្នកកាសែតនិយាយដល់ Bruno គឺ Rowe គ្មានអារម្មណ៍ទើសទាល់ទេ។

ខ្សែបម្រើ Emile Smith Rowe
ខ្សែបម្រើ Emile Smith Rowe
  ខ្សែបម្រើ Bruno Fernandes
  ខ្សែបម្រើ Bruno Fernandes

ខ្សែបម្រើសញ្ជាតិអង់គ្លេសនេះបានថ្លែងប្រាប់ Skysport ថា៖

ទេ ខ្ញុំមិនបានមានអារម្មណ៍មិនសប្បាយចិត្តអ្វីនោះឡើយ(ពេលដែលគេលើកយក Bruno Fernandes មកនិយាយ)ខ្ញុំបានតាមមើលគេក្នុងនាមជាកីឡាករម្នាក់ដែរ ស្ថិតិរបស់គេក្នុងការប្រកួតនីមួយៗគឺពិតជាសាហាវណាស់ ទម្រង់លេងរបស់គេគឺពិតជាល្អណាស់ វាជាសមិទ្ធផលមួយដ៏ល្អ។

ខ្សែបម្រើ Emile Smith Rowe

Emile Smith Rowe នៅតែបន្តលេងបានល្អក្នុងការប្រកួតដែល Arsenal យកឈ្នះ NewCastle ៣ ទល់នឹង ០ កាលពីយប់ថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារនៅទឹកដីកីឡដ្ឋាន Emirates ដោយបានបញ្ជូនបាល់ឲ្យ Bukayo Saka ស៊ុតបញ្ចូលទីនៅតង់ទី២ផងដែរ។

ខ្សែបម្រើ Emile Smith Rowe​ និង Bukayo Saka
ខ្សែបម្រើ Emile Smith Rowe​ និង Bukayo Saka

Emile Smith Rowe ,Bukayo Saka និង Kieran Tierney សុទ្ធសឹងជាកីឡាករដែលអ្នកគាំទ្រ Arsenal កំពុងពេញចិត្តជាខ្លាំងនិងសង្ឃឹមថាពួកគេអាចនឹងជួយយឺតយោងក្រុមឲ្យបន្តធ្វើបានល្អជារឿយៗ៕

ខ្សែបម្រើ Emile Smith Rowe​ និង  Kieran Tierney
ខ្សែបម្រើ Emile Smith Rowe​ និង  Kieran Tierney

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T