ស្ងាត់ៗ Real Madrid បានចរចាទិញយកកីឡាករម្នាក់ពី Bayern រួចរាល់ហើយ

//s9.kh1.co/53/533e7444336e56d12920e8768757a44687f24357.jpg
កីទ្បា

 ១៩-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

David Alaba បានយល់ព្រមផ្ទេរមកលេងនៅ Real Madrid ហើយ

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បានចុះកិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារសញ្ជាតិអូទ្រីស David Alaba រួចរាល់ហើយដែលគេនឹងក្លាយជាកីឡាករដំបូងបង្អស់ដែលក្លិបចរចាទិញយកមកលេងឲ្យក្រុមនៅរដូវកាលក្រោយខណៈដែលកុងត្រារបស់ Alaba ជាមួយ Bayern Munich នឹងផុតនៅថ្ងៃទី៣០ខែមិថុនានេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ David Alaba
  ខ្សែការពារ David Alaba

យោងតាមការរាយការណ៍ពីការិយាល័យរបស់ក្លិប Real Madrid នៅ Valdebebas គឺកុងត្រារបស់ Alaba ជាមួយក្លិបម្ចាស់ពាន UCL ១៣សម័យនេះមានសុពុលភាពរហូតដល់៤រដូវកាល ដោយទទួលបានប្រាក់ដល់ទៅ១១លានអឺរ៉ូ (ឬស្មើនឹងប្រមាណ១៣.២លានដុល្លារ) ក្នុងមួយឆ្នាំឯណោះ។

  ខ្សែការពារ David Alaba
  ខ្សែការពារ David Alaba

កីឡាករវ័យ២៨ឆ្នាំរូបនេះអាចបើកការចរចាជាមួយក្លិបណាក៏បានដែលចង់ទាក់ទងយករូបគេតាំងពីដើមខែមករាមកម៉្លេះទើប Real Madrid មិនបង្អង់យូរ ប្រញាប់ប្រញាល់ពិភាក្សាគ្នាដើម្បីបញ្ចុះបញ្ចូលឲ្យ Alaba ផ្ទេរមកកាន់ទឹកដីកីឡដ្ឋាន Santiago Bernabeu កាន់តែឆាប់កាន់តែល្អហើយខ្សែការពារម្នាក់នេះបានចូលខ្លួនធ្វើតេស្តសុខភាពឲ្យក្លិបរួចរាល់អស់ហើយ។

  ខ្សែការពារ David Alaba
  ខ្សែការពារ David Alaba

ក្រៅពី Real Madrid ក្លិបយក្សធំៗជាច្រើននៅអឺរ៉ុបដូចជា Manchester City, Paris Saint-Germain ,Liverpool ក៏ដូចជា Chelsea សុទ្ធតែតាមយក Alaba ប៉ុន្តែរូបគេបានបង្ហើបថាចង់ទៅលេងនៅក្របខណ្ឌ La Liga ជាង។

  ខ្សែការពារ David Alaba
  ខ្សែការពារ David Alaba

គួរបញ្ជាក់ផងដែរថាកន្លងមក ក្លិបយក្សអាល្លឺម៉ង់ Bayern Munich ព្យាយាមដាក់សំណើចងជើង Alaba បីដងក្នុងរយៈពេលពីរបីខែមកនេះប៉ុន្តែលោកប្រធានក្លិប Karl-Heinz Rummenigge បានចេញមុខនិយាយដោយផ្ទាល់ថាការចរចាបរាជ័យហើយក្លិបនឹងគ្មានផែនការបញ្ចុះបញ្ចូលគេឲ្យស្នាក់នៅទឹកដី Allianz Arena ទៀតនោះឡើយ៕

លោកប្រធានក្លិប Karl-Heinz Rummenigge
លោកប្រធានក្លិប Karl-Heinz Rummenigge

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T