ស្រឡាញ់​ពណ៌ខ្មៅ? មក​ស្តាប់​អ្នកចិត្ត​សាស្ត្រ​​បក​ស្រាយ​​ពី​​«អត្ត​ចរិត​ ​អ្នក​​ចូលចិត្ត​​ស្លៀក​ពាក់​​ពណ៌ខ្មៅ»

//s9.kh1.co/c1/c19c2e2d2df6ee3911ee60552872c7aab189ca4c.jpg
យល់ដឹង

 ១៩-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពណ៌ខ្មៅគឺជាពណ៌នៃថាមពល ហើយបើនិយាយពីវិស័យម៉ូតសម្លៀកបំពាក់វិញ ពណ៌ខ្មៅគឺ​មិនចេះហួស​សម័យ​នោះ​ទេ​ ប៉ុន្តែតើការដែលស្លៀកពាក់ដោយពណ៌ខ្មៅគ្រប់ពេល អាចបង្ហាញពីអត្តចរិករបស់អ្នកដែរ ឬទេ?

ពណ៌ខ្មៅគឺជាពណ៌នៃថាមពល ហើយបើនិយាយពីវិស័យម៉ូតសម្លៀកបំពាក់វិញ ពណ៌ខ្មៅគឺ​មិនចេះហួស​សម័យ​នោះ​ទេ​ ប៉ុន្តែតើការដែលស្លៀកពាក់ដោយពណ៌ខ្មៅគ្រប់ពេល អាចបង្ហាញពីអត្តចរិករបស់អ្នកដែរ ឬទេ? អ្នកប្រហែលជាមិនបានដឹងនោះទេថា ក្តីស្រឡាញ់ស្មោះស្ម័គ្ររបស់អ្នកចំពោះពណ៌មួយនេះ បានបង្ហាញពីអ្នកនូវ​រឿង​ជា​ច្រើន​ដែលសូម្បីតែអ្នកក៏មិនដឹងខ្លួនផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកយើងស្រឡាញ់ពណ៌ខ្មៅ"អ្នកអាចពាក់ពណ៌ខ្មៅបានគ្រប់ពេល អាយុប៉ុន្មានក៏ពាក់បាន ហើយអ្នកក៏ប្រហែលជា​អាច​ពាក់បានគ្រប់កម្មវិធីទៀតផង" Christian Diorការដែលអ្នកជ្រើសរើសយកពណ៌ខ្មៅនោះ វាអាចមកពី​កត្តាជា​ច្រើន រួមមាន ប្រវត្តិជីវិត សេដ្ឋកិច្ច បទពិសោធន៍ជីវិត និងបរិស្ថានជុំវិញរបស់អ្នក។ មនុស្សដែលចូលចិត្តពាក់ពណ៌ខ្មៅ គឺភាគច្រើនពួកគេពាក់វាដើម្បីបង្ហាញថាអ្នកត្រូវការភាពផ្ទាល់ខ្លួន មានអាថ៌កំបាំង និងចង់នៅឱ្យឆ្ងាយពីភាព​រញ៉េរញ៉ៃ​របស់សង្គម មិនមែនដើម្បីទាក់ទាញចំណាប់អារម្មណ៍នរណាម្នាក់នោះទេ។

ពណ៌ខ្មៅគឺស៊ីចស៊ី "អ្នកអាចយកពណ៌អីក៏បាន ឱ្យតែជាពណ៌ខ្មៅ" Henry Ford មានមនុស្សជាច្រើន​ស្រឡាញ់​ពណ៌​ខ្មៅ ​ប៉ុន្តែតើពួកគេនឹងពាក់ពណ៌ខ្មៅរហូតដែរឬទេ? មានមនុស្សជាច្រើនពាក់ពណ៌ខ្មៅក៏ព្រោះតែចង់បង្ហាញប្រាប់អ្នកដទៃពីអត្តចរិតរបស់ពួកគេ ហើយក៏ចង់ឱ្យត្រូវអ្នកដទៃ​មើលឃើញថាជាជនក្រៅសង្គម។ បើយោងតាមការធ្វើតេស្តនៅក្នុងប្រទេស UK តាមរយៈអនឡាញ ពណ៌ខ្មៅត្រូវ​បាន​គេ​ចូលចិត្តច្រើន ហើយថែមទាំងបង្ហាញពីភាព ទាក់ទាញ ភាពមានទំនុកចិត្ត ភាពឆ្លាតវៃ និងរំញោចខ្ពស់ផងដែរ អ្នក​ដែល​ពាក់ពណ៌ខ្មៅច្រើនជាមនុស្សម៉ត់ចត់ និងអាចពឹងពាក់បាន។

ពណ៌ខ្មៅធ្វើឱ្យមានទំនុកចិត្ត និងគួរឱ្យជឿជាក់មិនចាំបាច់តែជាអ្នកជំនាញខាងម៉ូតសម្លៀកបំពាក់នោះទេ សុំឱ្យតែអ្នក​ជា​មនុស្សមានទំនុកចិត្តលើខ្លួនឯង ហើយថែមទាំងឆ្លាតទៀតនោះ អ្នកនឹងត្រូវពណ៌ខ្មៅទាក់ទាញបានយ៉ាងងាយ។

តើពណ៌ខ្មៅនិយាយអ្វីខ្លះអំពីអ្នក?

មនុស្សដែលចូលចិត្តពាក់ពណ៌ខ្មៅ ច្រើនតែជាអ្នកឆាប់រំជួលអារម្មណ៌ ប៉ុន្តែគេពូកែលាក់បាំងវាខ្លាំងណាស់។ អ្នកដទៃ​នឹង​មើល​មកអ្នកថាជាមនុស្សមានមហិច្ឆតា គួរឱ្យទុកចិត្ត និងជោគជ័យ តែក៏អាថ៌កំបាំង ហើយនោះហើយគឺជា​មន្ត​ស្នេហ៍​​របស់អ្នក៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T