Jamie O'hara រិះគន់ថាឲ្យតែមានប្រកួតសំខាន់ៗ កីឡាករ Man UTD ម្នាក់នេះដឹងតែលេងមិនកើតហើយ

//s9.kh1.co/f7/f7e7491ac23031ce60d422decbcad21d6a2d855d.jpg
កីទ្បា

 ១៩-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Jamie O'hara សុំឱ្យBruno Fernandes ​លេងឱ្យល្អក្នុងការប្រកួតធំៗ

អង់គ្លេស៖ Jamie O'Hara ដែលជាអតីតកីឡាកររបស់ Arsenal និង Spurs បានបោះសំណួរមួយទៅកាន់ក្លិបបិសាចក្រហម Manchester United ថាហេតុអីបានជាខ្សែបម្រើសញ្ជាតិព័រទុយកាល់ Bruno Fernandes ធ្វើជាមិនទទួលយកការរិះគន់ទាំងដែលខ្លួនឯងពិតជាបានលេងអន់ក្នុងការប្រកួតទល់នឹងក្លិបហង្សក្រហម Liverpool មែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jamie O'Hara
លោក Jamie O'Hara

Bruno ធ្វើបានល្អណាស់តាំងពីផ្ទេរមកចូលរួមជាមួយបិសាចក្រហម ប៉ុន្តែអ្នកគាំទ្រភាគច្រើនសង្កេតឃើញថាឲ្យតែប្រកួតធំៗចូលមកដល់គឺមិនឃើញស្រមោលរបស់ខ្សែបម្រើម្នាក់នេះទាល់តែសោះ។

  ខ្សែបម្រើ Bruno Fernandes ក្នុងការប្រកួតទល់នឹង Liverpool 
  ខ្សែបម្រើ Bruno Fernandes ក្នុងការប្រកួតទល់នឹង Liverpool 

O'Hara គិតថា Bruno គួរតែពង្រឹងខ្លួនឯងខ្លាំងជាងនេះ មិនមែនជំនាញតែខាងទាត់បាល់ប៉េណាល់ទីនោះឡើយ ខណៈដែលលោក Roy Keane ក៏រិះគន់ដែរថាគេពិតជាមិនបានជួយអ្វីដល់ក្រុមទាល់តែសោះ។

 ខ្សែបម្រើ Bruno Fernandes ក្នុងការប្រកួតទល់នឹង Liverpool 
 ខ្សែបម្រើ Bruno Fernandes ក្នុងការប្រកួតទល់នឹង Liverpool 

នេះមិនមែនជាលើកដំបូងនោះឡើយដែល កីឡាករវ័យ២៦ឆ្នាំរូបនេះបំបាំងកាយក្នុងការប្រកួតធំៗព្រោះសូម្បីការប្រកួតទល់នឹង Manchester City ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Carabao Cup ក៏គេមិនបានជួយជាផ្លែផ្កាអ្វីដល់ក្រុមនោះឡើយ។

 ខ្សែបម្រើ Bruno Fernandes ក្នុងការប្រកួតទល់នឹង Man City  
 ខ្សែបម្រើ Bruno Fernandes ក្នុងការប្រកួតទល់នឹង Man City  

Jamie O'Hara បានមើលឃើញចំណុចខ្វះខាតរបស់ Bruno និងនិយាយថាទោះបីគេស៊ុតបញ្ចូលទីបានដល់ទៅ ២៧គ្រាប់និងបញ្ជូនបាល់បាន១៧គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៤៩លើកឲ្យ Manchester United ក៏ដោយក៏គេនៅតែភ្លាត់ធ្វើឲ្យរបូតបាល់នៅពេលការប្រកួតធំៗបែបនេះ។

 ខ្សែបម្រើ Bruno Fernandes ក្នុងការប្រកួតទល់នឹង Liverpool 
 ខ្សែបម្រើ Bruno Fernandes ក្នុងការប្រកួតទល់នឹង Liverpool 

O'Hara បានផ្ដល់បទសម្ភាសន៍ប្រាប់ TalkSPORT Breakfast ថា៖

Bruno Fernandes ដូចជាអស្ចារ្យណាស់ អ្នករាល់គ្នាបាននិយាយពីរូបគេថាគេជាកីឡាករដ៏អស្ចារ្យសម្រាប់ Man UTD ប៉ុន្តែនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅពេលខ្ញុំបានមើលការប្រកួតធំៗដូចជា Man UTD ទល់នឹង Liverpool និង Man City គឺគេលេងអន់ណាស់។ ការបោះបាល់របស់គេ វាពិតជាធ្វើឲ្យលោកគ្រូ Ole Gunnar Solskjaer ភ័យប្រហោងពោះដូចដែលគាត់និយាយមែន បើតាមខ្ញុំមើលទៅ គេបោះបាល់ដូចវាគ្រាន់តែជាការកម្សាន្ត។ ពេលដែលខ្ញុំមើលការប្រកួតនោះខ្ញុំគិតថា Bruno Fernandes អើយ អ្នកអាចស៊ុតបាល់ប៉េណាល់ទីបានច្រើនណាស់ ប៉ុន្តែនៅក្នុងការប្រកួតធំៗបែបនេះ អ្នកគួរតែចេញមុខមកបើសិនអ្នកចង់ជួយក្រុមឲ្យឈ្នះពានរង្វាន់។ការពិតទៅគេដូចជាបាត់ខ្លួនឈឹងក្នុងការប្រកួតធំៗបែបនេះ។

Jamie O'Hara
 ខ្សែបម្រើ Bruno Fernandes
 ខ្សែបម្រើ Bruno Fernandes

ខ្សែបម្រើ Jamie O'Hara បានបន្តទៀតថា៖

ខ្ញុំមិនបាននិយាយថាគេមិនមែនជាកីឡាករដ៏ល្អម្នាក់ទេ ប៉ុន្តែបើសិនអ្នកចង់ឲ្យក្រុមឈ្នះពាន Premier League អ្នកគួរតែលេងឲ្យបានល្អក្នុងការប្រកួតធំៗបែបនោះ។ Fernandes គួរតែធ្វើបានល្អនិងកុំមើលរំលងការបោះបាល់ចេញម្ដងៗ ព្រោះខ្ញុំសង្កេតឃើញថាបាល់ជាប់ជើងគេក្នុងប្លង់អេមណាស់កាលពីម្សិលមិញ តែគេបែរជាជ្រើសរើសទាត់បាល់ចេញទៅវិញ វាពិតជាគួរឲ្យតក់ស្លុតមែន! ខ្ញុំគិតថានោះជាភាពខុសគ្នារវាងគេនិង Kevin De Bruyne ដែលអ្នកក៏ដឹងថាគេ(De Bruyne) តែងតែធ្វើបានល្អក្នុងការប្រកួតធំៗបែបនេះ។

Jamie O'Hara
 ខ្សែបម្រើ Bruno Fernandes ក្នុងការប្រកួតទល់នឹង Liverpool 
 ខ្សែបម្រើ Bruno Fernandes ក្នុងការប្រកួតទល់នឹង Liverpool 

ប្រភពtalksport

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T