កូន២ហើយ សារ៉ាយ សក្ខណា និងគ្រួសារ កាន់តែមានសុភមង្គល លើទឹកដីសហរដ្ឋអាមេរិក

//s9.kh1.co/f9/f9c3af5b3b6c884e2f4a4056ceaac02eb850eea0.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សុភមង្គលនៅក្នុងគ្រួសារកើតចេញពី ការចេះឲ្យតម្លៃគ្នាទៅវិញទៅមក និងរួមរស់ជាមួយគ្នា ដោយការចេះយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក។

សហរដ្ឋអាមេរិក: សិល្បការិនីខ្មែរ ដ៏ល្បីល្បាញ សម្បុរស្រអែម ល្អគន់ អ្នកនាង សារ៉ាយ សក្ខណា ដែលមហាជនខ្មែរ បានស្គាល់ និងទទួលជ្រាបអំពីទេពកោសល្យសម្តែងរបស់អ្នកនាង នៅក្នុងពេលកន្លងទៅ ក្នុងការបត់បែន សម្តែងនៅក្នុងគ្រប់សាច់រឿង មិនថាកម្សត់ កាច ឆ្នាស់ យ៉ាងណាក៏ដោយ ក៏អ្នកនាងអាចបត់បែន សម្របខ្លួន សម្តែងបានយ៉ាងរលូនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយ:ពេលចុងក្រោយនេះ ក្រោយពីពេលដែលអ្នកនាងបានរៀបការ ជាមួយស្វាមីជាអាណិកជនខ្មែរ និងជាវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិករួចមក អ្នកនាងហាក់ចាកឆ្ងាយពីវិស័យសិល្ប:នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា អ្នកនាង ត្រូវទៅរស់នៅក្នុងសហរដ្ឋអាមេរិកជាមួយស្វាមី និងក្រុមគ្រួសារ ដែលត្រូវបង្ខំចិត្តចាកឆ្ងាយពីមាតុភូមិ។

ក្រុមគ្រួសារអ្នកនាង សារ៉ាយ សក្ខណា
ក្រុមគ្រួសារអ្នកនាង សារ៉ាយ សក្ខណា

គួរកត់សម្គាល់ផងដែរថា​ កាលពីពេលថ្មីៗ យោងតាមគណនីងហ្វេកប៊ុក ផ្លូវការរបស់អ្នកនាង សារ៉ាយ សក្ខណា​ បានបង្ហោះរូបភាពជាច្រើន ដែលបង្ហាញពីជីវិតឯកជនដ៏សែនមានន័យ ប្រកបដោយសុភមង្គល របស់អ្នកនាង និងក្រុមគ្រួសារ នៅលើទឹកដីនៃសហរដ្ឋអាមេរិច។

ដោយក្នុងនោះឃើញថា ទោះបីជាបច្ចុប្បន្នមានកូន២រួចហើយយ៉ាងណាក្តី ក៏តារាស្រីរូបនេះទទួលបានភាពកក់ក្តៅខ្លាំងពីគ្រួសារ កាន់តែខ្លាំងឡើងជាពិសេសស្វាមីតែម្តង៕

ខាងក្រោមនេះ ជារូបភាពរបស់អ្នកនាង និងក្រុមគ្រួសារដែលកំពុងតែលេងព្រិល នៅក្នុងរដូវរងា ក្នុងសហរដ្ឋអាមេរិក យ៉ាងមានសុភមង្គល:

កូនស្រីអ្នកនាង សារ៉ាយ សក្ខណា
កូនស្រីអ្នកនាង សារ៉ាយ សក្ខណា
អ្នកនាង សារ៉ាយ សក្ខណា និង កូនស្រី
អ្នកនាង សារ៉ាយ សក្ខណា និង កូនស្រី
អ្នកនាង សារ៉ាយ សក្ខណា និង កូនស្រី
អ្នកនាង សារ៉ាយ សក្ខណា និង កូនស្រី
អ្នកនាង សារ៉ាយ សក្ខណា និង កូនស្រី
អ្នកនាង សារ៉ាយ សក្ខណា និង កូនស្រី
ក្រុមគ្រួសារអ្នកនាង សារ៉ាយ សក្ខណា
ក្រុមគ្រួសារអ្នកនាង សារ៉ាយ សក្ខណា
អ្នកនាង សារ៉ាយ សក្ខណា 
អ្នកនាង សារ៉ាយ សក្ខណា 
សារ៉ាយ សក្ខណា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T