លោកគ្រូ Mourinho ដាក់មួយសំណួរនេះទៅ Bale ក្រោយគេលេងមិនសូវជាលេចធ្លោនៅ Spurs

//s9.kh1.co/54/5459d4bf1d5ca7c626a1e91bce13d5afdf77dbb6.jpg
កីទ្បា

 ១៨-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Mourinho សួរ Bale ថាចង់ត្រឡប់ទៅ Real Madrid ឬយ៉ាងណា?

អង់គ្លេស៖ យោងតាមការរាយការណ៍ លោកគ្រូបង្វឹក Jose Mourinho របស់ក្រុមខ្នាយមាន់មាសTottenham Hotspur បានសួរមួយសំណួរទៅកាន់ខ្សែប្រយុទ្ធ Gareth Bale ថា ៖ "តើអ្នកចង់វិលត្រឡប់ទៅ Real Madrid ហើយមិនបានចូលលេងមែនទេ?"

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Jose Mourinho 
  លោកគ្រូបង្វឹក Jose Mourinho 

រឿងនេះបានកើតឡើងក្រោយ Bale ហាក់មិនសូវកាក់កបនៅក្លិប Spurs ដោយចូលលេងបានតែ៤ប្រកួតនិងរកបានតែ១គ្រាប់គត់តាំងពីផ្ទេរពី Real Madrid មកទឹកដីទីក្រុងឡុងដ៍ក្នុងលក្ខខណ្ឌខ្ចីជើងមកហើយពេលនេះលោកគ្រូ Mourinho លែងទុកចិត្តរូបគេទៀតហើយ។

  ខ្សែប្រយុទ្ធ Gareth Bale និង   លោកគ្រូបង្វឹក Jose Mourinho
  ខ្សែប្រយុទ្ធ Gareth Bale និង  លោកគ្រូបង្វឹក Jose Mourinho

Gareth Bale ធ្លាប់ជាកីឡាករមួយដ៏សំខាន់របស់ក្លិបអធិរាជស Real Madrid ប៉ុន្តែចាប់តាំងពីលោកគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane ចូលមកដឹកនាំ គេក៏លែងសូវលេចធ្លោនិងត្រូវស្វែងរកនាទីលេងយ៉ាងលំបាកទើបព្រមព្រៀងមកខ្ចីជើងជាមួយ Spurs តែបើមើលតាមស្ថានភាពជាក់ស្ដែងគឺលោកគ្រូ Mourinho ហាក់ដូចជាគ្មានគម្រោងចង់បន្តការខ្ចីជើងគេថែមមួយរដូវកាលទៀតទេ។

  ខ្សែប្រយុទ្ធ Gareth Bale 
  ខ្សែប្រយុទ្ធ Gareth Bale 

លោកគ្រូបង្វឹកសញ្ជាតិព័រទុយកាល់រូបនេះបានសួរមួយសំណួរទៅកាន់ Bale កំឡុងពេលហ្វឹកហាត់ដោយ វីដេអូនោះបានបង្ហោះក្នុងគេហទំព័ររបស់ Spurs TV ដោយគេបានឮលោកគ្រូសួរថា៖

អ្នកចង់ស្នាក់នៅទីនេះមែនទេ? ឬក៏ត្រឡប់ទៅ Real Madrid វិញដោយមិនបានចូលលេងបាល់ទាល់តែសោះ?

លោកគ្រូបង្វឹក Jose Mourinho

បន្ថែមពីលើនេះទៀតលោកគ្រូ Mourinho បានបង្ហើបកាលពីដើមសប្តាហ៍មុនថា Spurs មិនទាន់មានការចរចាណាមួយក្នុងការបន្តកុងត្រាជាមួយ Bale ឡើយ។

លោកគ្រូបង្វឹក Jose Mourinho 
លោកគ្រូបង្វឹក Jose Mourinho 

វាមិនទាន់ទាំងមានការពិភាក្សាលើកទី២ពាក់ព័ន្ធនឹងរឿងនោះ(បន្តការខ្ចីជើងរបស់ Bale) នោះទេ។ Gareth គឺជាកីឡាករម្នាក់ដែលពួកយើងខ្ចីជើងរហូតដល់ចប់រដូវកាល ពួកយើងនិយាយការពិតថាទាំង Gareth, Real Madrid និង Tottenham Hotspur គឺមិនបាននិយាយអីពីវាឡើយ។ ពិតណាស់ ពេលគេមកទីនេះ(Spurs) កាលពីមួយខែដំបូងគឺគេបានរងរបួស អ៊ីចឹងហើយទើបយើងត្រូវធ្វើវាតាមដំណាក់កាល មើលទៅការប្រកួតក្នុង Europa League អាចនឹងធ្វើឲ្យគេលេងល្អឡើងវិញខណៈក្នុងក្របខណ្ឌ Premier League គឺគេមិនសូវបានលេងប៉ុន្មានទេ ដោយគេបានរងរបួសបន្តិចបន្តួចកាលប្រកួតទល់នឹង Stoke ដែលនៅតង់ទី១ ក្នុងការប្រកួតនោះ គេលេងបានល្អណាស់។ ពេលនេះគេបានត្រឡប់មកវិញហើយ វាមិនមែនជារឿងងាយស្រួលនោះទេ គ្រប់គ្នាសុទ្ធតែដឹងថានៅរដូវកាលពីរបីមុនដំបូងកាលគេទៅចូលរួមជាមួយ Real Madrid ក៏មិនមែនស្រួលសម្រាប់គេដែរប៉ុន្តែយ៉ាងណាមិញ ពួកយើងត្រូវតែអត់ធ្មត់រង់ចាំឲ្យគេលេងល្អដូចដើម។

លោកគ្រូបង្វឹក Jose Mourinho
  ខ្សែប្រយុទ្ធ Gareth Bale 
  ខ្សែប្រយុទ្ធ Gareth Bale 

ប្រភពtalksport

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T