សេអ៊ូល : ក្រុម​ចម្រៀង​នារី​កូរ៉េ​ខាង​ត្បូង After School នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី MTV EXIT ជាមួយ​ក្រុម​តារា​ចម្រៀង​បុរស​មក​ពី​អាមេរិក​ឈ្មោះ​ថា Click Five នៅ​ស្តាត​អូឡាំពិក នា​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១១ ខាង​មុខ​នេះ។

ក្រុម​ចម្រៀង After School របស់​ផលិត​កម្ម Pledis Entertainment ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩ ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​សមាជិក​ចុះ​ឡើង បី​ដូច​ជា​សិស្ស​ដែល​រៀន​ចប់ ហើយ​ត្រូវ​ចាក​ចេញ​ពី​សាលា​រៀន រីឯ​សិស្ស​ថ្មី​ត្រូវ​ចុះ​ឈ្មោះ​ចូល​រៀន​ដូច្នោះ​ដែរ។

ក្រុម​ចម្រៀង​មួយ​នេះ​ដើម​ឡើយ​មាន​សមាជិក​នារី​៨​នាក់។ ពួក​នាង​ចាប់​ផ្ដើម​ល្បី​ខ្លាំង​នៅ​ឆ្នាំ​២០០៩ ជាមួយ​នឹង​បទ AH! និង​បទ Because of You ដែល​ធ្វើ​ឲ្យ​កក្រើក​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី និង​ធ្វើ​ឲ្យ​ពួក​នាង​​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន។ រហូត​ដល់​ឆ្នាំ​២០១១​នេះ After School ដែល​កើន​សមាជិក​ដល់​៩​នាក់ ក៏​បាន​ចេញ​បទ​ចម្រៀង​ថ្មីៗ​ជា​ច្រើន​ទៀត​ដូច​ជា​បទ Diva បទ Bang និង​បទ Shampoo ដែល​អម​ដោយ​ចង្វាក់​រាំ​គោះ​ជើង​ដ៏​ប្លែក​ភ្នែក​ផង​ដែរ។

នៅ​ឆ្នាំ​ដដែល​នេះ​ក្រុម​ After School ក៏​បាន​បែង​ចែក​សមាជិក​របស់​ខ្លួន​ជា​បី​ក្រុម​គឺក្រុម​ក្រហម ខៀវ និង Orange Caramel ដែល​សមាជិក​ម្នាក់ៗ​សុទ្ធ​តែ​សកម្ម​នឹង​ការងារ​មនុស្ស​ធម៌៕

ដក​ស្រង់​ពី​គេហទំព័រ​ភ្នំពេញ​ប៉ុស្តិ៍


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]