អ្នកវិទ្យាសាស្ត្រគិតថា ឆាប់ៗនេះពួកគាត់នឹងអាចរកឃើញ Wormhole ដែលនឹងអាចបើកផ្លូវពេលវេលា សម្រាប់ឆ្លងភព

//s9.kh1.co/a8/a81348b87beb1132aefe708480704c9c4b54c3ef.jpg
បច្ចេកវិទ្យា

 ១៨-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Wormholes ស្ថិតនៅក្នុងការស្រមើស្រមៃនៅឡើយ ប៉ុន្ដែអ្នកវិទ្យាសាស្ត្រគិតថា ពួកគាត់ក៏នឹងអាចរកឃើញពួកវាក្នុងពេលឆាប់ៗនេះផងដែរ។

បរទេស៖ ស្ថិតនៅក្នុងទ្រឹស្ដី គេគិតថា wormholes អាចជាស្ពានដែលភ្ជាប់ពីចំណុចមួយទៅចំណុចមួយទៀតនៅក្នុងលំហពេលវេលា ដែលវានឹងអាចជាផ្លូវកាត់សម្រាប់ធ្វើដំណើរនៅទីអវកាស។ Wormholes ស្ថិតនៅក្នុងការស្រមើស្រមៃនៅឡើយ ប៉ុន្ដែអ្នកវិទ្យាសាស្ត្រគិតថា ពួកគាត់ក៏នឹងអាចរកឃើញពួកវាក្នុងពេលឆាប់ៗនេះផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការសិក្សាថ្មីៗជាច្រើនបានលើកឡើងនូវមធ្យោបាយគួរឲ្យចាប់អារម្មណ៍ ដើម្បីឈានឆ្ពោះទៅមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Black holes និង wormholes គឺជាប្រភេទដំណោះស្រាយពិសេសសម្រាប់សមីការរបស់អ្នកប្រាជ្ញ អាញស្ដាញ ដែលវាកើតឡើងនៅពេលរចនាសម្ព័ន្ធនៃលំហត្រូវបានពត់កោងដោយកម្លាំងទំនាញ។ ជាឧទាហរណ៍ នៅពេលមានវត្ថុធាតុមួយហាប់ណែនខ្លាំង ផ្ទៃលាតនៃលំហពេលវេលានឹងក្លាយជាកោង ដែលសូម្បីតែពន្លឺក៏មិនអាចរត់គេចពីវាបានដែរ។ ហើយវាគឺជា black hole នេះឯង។ តាមទ្រឹស្ដី វាអនុញ្ញាតឲ្យផ្ទៃលាតនៃលំហពេលវេលានឹងពត់កោង ដែលគេអាចស្រមើស្រមៃមើលពីលទ្ធភាពដែលអាចកើតមានឡើង។

រូបតំណាង
រូបតំណាង

នៅក្នុងឆ្នាំ១៩៣៥ អាញស្ដាញ និងរូបវិទូ ណាថាន រ៉ូសិន បានពិពណ៌នាអំពីរបៀបនៃផ្ទៃពេលវេលាចំនួនពីរដែលអាចរួមបញ្ចូលគ្នា ដែលបង្កើតជាស្ពានសម្រាប់ចក្រវាលទាំងពីរ។ Wormholes មួយចំនួនអាចនឹងឆ្លងកាត់បាន មានន័យថាមនុស្សអាចអាចនឹងធ្វើដំណើរឆ្លងកាត់ពួកវាបាន។ ពួកវាត្រូវតែមានទំហំធំល្មម ដែលអាចបើកចំហ មិនឲ្យកម្លាំងទំនាញព្យាយាមបិទពួកវាវិញបានឡើយ។

ដើម្បីរុញលំហពេលវេលាឆ្ពោះទៅខាងមុខទៀត គេត្រូវការថាមពលអវិជ្ជមានយ៉ាងច្រើន សម្រាប់ឲ្យច្រក wormhole នៅតែបើកចំហ។ យើងដឹងហើយថា ថាមពលអវិជ្ជមានពិតជាមានមែន ព្រោះបរិមាណដ៏តិចតួចរបស់វាត្រូវបានគេបង្កើតនៅក្នុងមន្ទីរពិសោធន៍រួចហើយ។

យោងតាមការចេញផ្សាយទិនានុប្បវត្តិ Monthly Notices of the Royal Society បានឲ្យដឹងថា ក្រុមតារាវិទូរបស់រុស្ស៊ីបានបង្ហាញថា ពួក wormholes អាចនឹងមានទីតាំងចំកណ្ដាលនៃកាឡាក់ស៊ីដ៏ភ្លឺនានា ហើយបើកបេសកកម្មសម្រាប់ការស្រាវជ្រាវរកពួកវា។

អ្នកវិទ្យាសាស្ត្រកំពុងសិក្សាថា តើនឹងមានអ្វីកើតឡើងប្រសិនបើអង្គធាតុដែលត្រូវចេញមកក្រៅ បុកគ្នាជាមួយអង្គធាតុមួយទៀតដែលត្រូវចូលទៅក្នុង។ ការគណនាបង្ហាញថា ការបុកគ្នានឹងបណ្ដាលឲ្យមានការបញ្ចេញកាំរស្មីហ្គាម៉ា ដែលគេនឹងអាចមើលឃើញតាមរយៈតេឡេទស្សន៍៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T