លោកគ្រូ Ole សរសើរកីឡាករ Liverpool ពីរនាក់ថាលេងបានល្អណាស់បន្ទាប់ពីប្រកួតត្រឹមស្មើគ្នាយប់មិញ

//s9.kh1.co/e8/e833e6c93c13787c37acd49d91f486fd19295f00.jpg
កីទ្បា

 ១៨-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Ole ថា Fabinho និង Henderson ព្រមទាំងខ្សែការពាររបស់ Liverpool ធ្វើបានល្អណាស់​

អង់គ្លេស៖ កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅនេះ ក្លិបបិសាចក្រហម Manchester United ចែកគ្នាម្នាក់១ពិន្ទុជាមួយហង្សក្រហម Liverpool បន្ទាប់ពីប្រកួតត្រឹមស្មើគ្នា ០ ទល់នឹង ០ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Liverpool និង Man UTD 
ការប្រកួតរវាង Liverpool និង Man UTD 

ក្នុងនោះដែរលោកគ្រូបង្វឹកសញ្ជាតិន័រវេស Ole Gunnar Solskjaer បានថ្លែងកោតសរសើរដល់កីឡាករខ្សែការពាររបស់ Liverpool ២រូបដែលបានចាប់ដៃគ្នារារាំងកីឡាកររបស់ក្រុមលោកគ្រូគឺខ្សែបម្រើ Fabinho និងប្រធានក្រុម Jordan Henderson ដែលអ្នកទាំងពីរត្រូវលោកគ្រូ Jurgen Klopp រុញមកដាក់ឲ្យលេងនៅតំបន់បម្រើការពារវិញព្រោះក្រុមកំពុងមានបញ្ហាកង្វះខាតខ្សែការពារស្រាប់។

ខ្សែបម្រើ Jordan Henderson, Marcus Rashford និង Fabinho 
ខ្សែបម្រើ Jordan Henderson, Marcus Rashford និង Fabinho 

ក្រុមបិសាច Man UTD បានធ្វើការវាយបកទៅ Liverpool ពីរបីដងដែរដែលសុទ្ធសឹងតែធ្វើឲ្យអ្នកទស្សនាបុកពោះប៉ុន្តែខាងម្ចាស់ផ្ទះ Liverpool ឯណោះវិញក៏រារាំងបានល្អណាស់ដែរ បើទោះបីជាពួកគេធ្លាប់ភ្លាត់២ដងឲ្យ Man UTD សម្រុកស៊ុតបានតែបាល់ត្រូវប៉ះដៃអ្នកចាំទី Alisson Becker វិញ។

  ខ្សែបម្រើ Fabinho និងប្រធានក្រុម Jordan Henderson
  ខ្សែបម្រើ Fabinho និងប្រធានក្រុម Jordan Henderson

លោកគ្រូ Ole Gunnar Solskjaer ដែលឈរសង្កេតការប្រកួតពីម្ខាងនៃវាលស្មៅបានឃើញពីកំផែងដ៏រឹងមាំរបស់ Liverpool ទើបឆ្លៀតពេលនោះកោតសរសើរខ្សែបម្រើ២នាក់គឺ Fabinho និង Jordan Henderson ដោយលោកគ្រូបានថ្លែងថា៖

ការប្រកួតនេះពិតជាសុក្រិតណាស់ ខ្ញុំសង្កេតឃើញថាខ្សែបម្រើ២នាក់នៅកណ្ដាលនោះនិងខ្សែការពាររបស់ពួកគេពិតជាខ្លាំងពិតមែន។

លោកគ្រូ Ole Gunnar Solskjaer
  លោកគ្រូ Ole Gunnar Solskjaer
  លោកគ្រូ Ole Gunnar Solskjaer

ខណៈនោះដែរលោកគ្រូបង្វឹក Jurgen Klopp ក៏បានសរសើរកីឡាករទាំងពីរនាក់ដែលឡើងមកជួយខាងតំបន់ការពារផងដែរថា៖

ពិតណាស់ ពួកគេ(Fabinho និង Henderson)ធ្វើបានល្អណាស់ ការពិតទៅពួកយើងលេងបានល្អនៅតង់ទី១ ហើយកីឡាករយើងពិតជាចេះបត់បែនតាមកាលៈទេសៈ ដោយសារមានខ្សែបម្រើទាំង២ជួយមើលខុសត្រូវនៅតំបន់ការពារ។ខ្ញុំពិតជាសប្បាយចិត្តទៅលើទម្រង់លេងរបស់កីឡាករយើង ពួកយើងពិតជាធ្វើបានល្អណាស់ និងសក្តិសមនឹងឈ្នះតែពួកយើងមិនឈ្នះដោយសាររកគ្រាប់បាល់មិនបាន។

លោកគ្រូបង្វឹក Jurgen Klopp
  លោកគ្រូបង្វឹក Jurgen Klopp
  លោកគ្រូបង្វឹក Jurgen Klopp
ប្រធានក្រុម Jordan Henderson ​និង​ ខ្សែបម្រើ Fabinho 
ប្រធានក្រុម Jordan Henderson ​និង​ ខ្សែបម្រើ Fabinho 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T