មើលសម្រស់ អាយដលគេផង! មេម៉ាយកូនមួយមែនក្តី ប៉ុន្តែសុខ សោម៉ាវត្តី នៅតែគួរឲ្យស្រលាញ់ដដែល

//s9.kh1.co/ea/ea4b08841456a0546cc378ecda9f228e411d1ae3.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតាទេ! កំពូលតារាសម្តែង សុខសោម៉ាវត្តី បង្ហាញរូបជាមួយឈុតសម្លៀកបំពាក់ថ្មី នៅតែខ្ញង់ដដែល ទោះបីជាអាយុរាងជ្រេនិង កូនមួយក្តី ធ្វើឲ្យមានការសរសើរពីហ្វេនជាច្រើនផងដែរ។

ភ្នំពេញ៖ តារាសម្តែង សុខ សោម៉ាវត្តី គឺជាតារាដ៏ល្បីឈ្មោះបោះសម្លេងខ្លាំងម្នាក់ ធ្លាប់បានសម្តែងភាពយន្តឬ វីដេអូបទចម្រៀងមិនតិចនោះ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានប្រជាជននៅក្នុងស្រុកទទួលស្គាល់នូវទេពកោស្យគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ រហូតមកដល់បច្ចុប្បន្ន តារាមួយដួងនេះនៅតែរក្សាប្រជាប្រិយភាពដដែល ទោះបីជាមិនសូវឃើញមុខនៅតាមភាពយន្តថ្មីៗនិង វីដេអូចម្រៀងផ្សេងក៏ពិតមែនក្តី ហើយអ្វីដែលសំខាន់នោះគឺ អ្នកនាងនៅតែរក្សាភាពក្មេងជាងវ័យបានយ៉ាងល្អតែម្តង។

ដោយឡែក ប្រហែលជាមួយម៉ោងមុននេះ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពពីរសន្លឹកទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញរូបរាងដ៏ស្អាតខ្លាំងគួរឲ្យក្នាញ់និង សាច់សខ្ចី គួបផ្សំជាមួយ រ៉ូបមួយឈុត ដែលមើលទៅពិតជាមានលក្ខណៈសុិចសុីបន្តិចបន្តួច ប៉ុន្តែមានភាពសមរម្យ សុីវិល័យផងដែរ។

យ៉ាងណាមិញហ្វេនក៏បានចូលរួម បញ្ចេញមតិសរសើរទៅតារាម្នាក់នេះ ដែលសម្រស់នៅតែបានដដែលទោះបីជា ពេលវេលាកន្លងហួសទៅយូរយ៉ាងណាក្តី៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី (រូបថ្មី)
សុខ សោម៉ាវត្តី (រូបថ្មី)
សុខ សោម៉ាវត្តី (រូបថ្មី)
សុខ សោម៉ាវត្តី (រូបថ្មី)
សុខ សោម៉ាវត្តី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T