ស្វីតម្ល៉េះទេ! ស្នេហា យឿន ពិសី ផ្តើមចេញពីហ្វេន និងអាយដល ឥលូវចូលរោងការបាត់

//s9.kh1.co/b6/b6a802b17293210531cae3b4879cf9121c7a56c7.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្នេហា​ពិតប្រាកដមិនប្រកាន់ឋាន: ពូជសាសន៍ សាសនា ឬរូបរាងកាយ ពណ៌សម្បុរនោះឡើយ សំខាន់ទៅលើភក្តីភាពរវាងគ្នាទៅវិញទៅមក។

រាជធានីភ្នំពេញ:  នៅទីបំផុតម្ចាស់ពានរង្វាន់ចំណាត់ថ្នាក់លេខ១ របស់កម្មវីធីប្រកួតទេពកោសល្យដ៏ធំប្រចាំប្រទេសកម្ពុជា Cambodia Got Talent រដូវកាលទី១ គឺលោក យឿន ពិសី បានចូលរោងការហើយ កាលពីយប់មិញនេះ បង្កជាការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗ ដែលជាអ្នកគាំទ្រលោកផ្ទាល់ ក៏ដូចជាមហាជនទូទៅ អំពីទំនាក់ទំនងស្នេហាដ៏សែនស្និតរមួត ផ្អែមល្អែម ចាក់ទឹកពុំលិច រវាងលោក និងអានាគតភរិយា ដែលមើលទៅមង្គលរវាងអ្នកទាំងពីរប្រព្រឹត្តទៅប្រកបដោយការស្រលាញ់គ្នាទៅវិញទៅមក រស់នៅក្នុងសុភមង្គល ដោយពុំមានការរើសអើងរវាងគ្នា និងគ្នាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក យឿន ពិសី
លោក យឿន ពិសី

អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះ គឺថា ផ្អែកតាមបទសម្ភាសន៍ជាមួយ និងកូនក្រមុំគឺ អ្នកនាង ហេង កក្កដា បានសារភាពត្រង់ៗប្រាប់ទៅកាន់មហាជនថា :

ទំនាក់ទំនងស្នេហា រវាងអ្នកនាង ជាមួយ និងអានាគតស្វាមីរបស់អ្នកនាង គឺផ្តើមចេញពីសេចក្តីស្រលាញ់ពីសំណាក់ហ្វេន ទៅកាន់ អាយដល។ អ្នកនាងក៏បានបន្ថែមបន្តទៀតផងដែរថា អ្នកនាងគឺជាអ្នកដែលបានឆាតទៅកាន់Idol មុន ហើយទំនាក់ទំនងនេះ ចេះតែបន្តរហូតដល់ថ្ងៃចូលរោងការ ដែលមានរយ:ពេលប្រហែលជា១ឆ្នាំមកហើយ។

អ្នកនាង ហេង កក្កដា 

ចង់ដឹងពីទំនាក់ទំនងស្នេហា ដ៏សែនស៊ីជម្រៅរបស់មួយគូរនេះ ខាងក្រោមគឺជារូបភាពអាពាហ៍ពិពាហ៍របស់ យឿន ពិសី និងភរិយា៖

លោក យឿន ពិសី និង ភរិយា​
លោក យឿន ពិសី និង ភរិយា​
លោក យឿន ពិសី និង ភរិយា​
លោក យឿន ពិសី និង ភរិយា​
លោក យឿន ពិសី និង ភរិយា​
លោក យឿន ពិសី និង ភរិយា​
លោក យឿន ពិសី និង ភរិយា​
លោក យឿន ពិសី និង ភរិយា​
លោក យឿន ពិសី និង ភរិយា​
លោក យឿន ពិសី និង ភរិយា​
យឿន ពិសី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T