លាហើយ Arsenal! Ozil បានធ្វើដំណើរទៅដល់ទឹកដីតួកគី ដើម្បីចូលរួមជាមួយ Fenerbahce ដោយស្នាមញញឹម

//s9.kh1.co/21/2172cfabda0acf958af80d897ef01a6ce8eed521.jpg
កីទ្បា

 ១៨-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Ozil បានធ្វើដំណើរមកកាន់ទឹកដី តួកគី ដើម្បីចូលរួមជាមួយ Fenerbahce

តួកគី៖ ខ្សែបម្រើ Mesut Ozil ដែលអ្នកណាៗក៏ដឹងថាគេបានក្លាយជាកីឡាករដែលក្លិបកាំភ្លើងធំ Arsenal និងលោកគ្រូ Mikel Arteta បោះបង់ចោលនិងមិនដែលបានចូលលេងតាំងពីខែកុម្ភៈឆ្នាំ២០២០បានឡើងយន្តហោះធ្វើដំណើរចាកចេញពីទឹកដីទីក្រុងឡុងដ៍ឆ្ពោះទៅកាន់ទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគីដើម្បីផ្ទេរទៅលេងនៅក្លិប Fenerbahce ជាផ្លូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Mesut Ozil 
  ខ្សែបម្រើ Mesut Ozil 

Ozil បានធ្វើដំណើរមកដល់ទីក្រុងអ៊ីស្តង់ប៊ុល ដោយសុវត្ថិភាពបន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យចាកចេញពីក្លិប Arsenal ដែលគេចំណាយពេលជិត៨ឆ្នាំពោលគឺរូបគេបានផ្ទេរមកទឹកដី Emirates ពីក្លិប Real Madrid តាំងពីឆ្នាំ២០១៣មកម៉្លេះ។

  ខ្សែបម្រើ Mesut Ozil និងក្រុមគ្រួសារ 
  ខ្សែបម្រើ Mesut Ozil និងក្រុមគ្រួសារ 

ខណៈនោះដែរខាង Fenerbahce ក៏បានបង្ហោះរូបភាពកីឡាករវ័យ៣២ឆ្នាំរូបនេះពាក់កន្សែងបង់ករបស់ក្លិប ចុះចេញពីយន្តហោះផ្ទាល់ខ្លួន ដោយសរសេរថា៖

ក្លិបរបស់ពួកយើងនឹងយក Mesut Ozil មកកាន់ទីក្រុង អ៊ីស្តង់ប៊ុល ដើម្បីដំណើរការផ្ទេរតាមដំណាក់កាល។

ភ្នាក់ងារតំណាងក្លិប Fenerbahce

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះក៏បានបង្ហោះរូបភាពខ្លួនឯងកំពុងជិះក្នុងកាប៊ីនយន្តហោះជាមួយភរិយាដ៏ស្រស់ស្អាតគឺអ្នកនាង Amine Gulse ព្រមទាំងកូនស្រីឈ្មោះ Eda ថែមទៀតផង។

  ខ្សែបម្រើ Mesut Ozil និងក្រុមគ្រួសារ 
  ខ្សែបម្រើ Mesut Ozil និងក្រុមគ្រួសារ 

នៅដើមសប្តាហ៍កន្លងមកនេះ Arsenal បានព្រមព្រៀងផ្ដាច់កុងត្រារបស់ Ozil ជាផ្លូវការដែលកាលចូលរួមជាមួយក្លិបកាំភ្លើងធំ ខ្សែបម្រើម្នាក់នេះទទួលបានប្រាក់ពលកម្មដល់ទៅ ៣សែន៥មុឺនផោន(ស្មើនឹងប្រមាណ៤សែន៧ម៉ឺនដុល្លារ)ក្នុងមួយសប្តាហ៍ឯណោះហើយគេថែមទាំងបាននិយាយពាក្យលាទៅកាន់ក្លិបដោយបានបង្ហោះរូបភាពមួយក្នុងគណនីបណ្ដាញសង្គម Instagram មុនពេលចាកចេញ។

  ខ្សែបម្រើ Mesut Ozil កាលលេងនៅ​ Arsenal 
  ខ្សែបម្រើ Mesut Ozil កាលលេងនៅ​ Arsenal 

នៅដើមសប្តាហ៍មុន ខ្សែបម្រើម្នាក់នេះក៏បានបង្ហើបពីក្ដីស្រឡាញ់របស់គេទៅកាន់ក្លិប Fenerbahce តាមរយៈសារក្នុងបណ្ដាញសង្គម Twitter ដែរថាគេជាអ្នកគាំទ្ររបស់ Fenerbahce តាំងពីក្មេងៗ។

កំលុងពេលចូលរួមជាមួយ Arsenal Ozil រកបាន៣៣គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៥៤គ្រាប់ទៀតក្នុងការបង្ហាញខ្លួនសរុប១៨៤លើកបើគិតក្នុងក្របខណ្ឌ Premier League ៕

  ខ្សែបម្រើ Mesut Ozil  កាលលេងនៅ​ Arsenal 
ខ្សែបម្រើ Mesut Ozil  កាលលេងនៅ​ Arsenal 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T