ញាក់សាច់! បងប្អូនបង្កើត១២នាក់ បង្កើតឯតទគ្គកម្មពិភពលោក ដោយការបូកអាយុចូលគ្នាបានខ្ពស់ជាងគេ រហូតដល់ ១០៤២ឆ្នាំ

//s9.kh1.co/ff/ff330b5adf42b8c8ca0121037b247ef1299ff8b6.jpg
សង្គម

 ១៦-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នាពេលថ្មីៗនេះ បងប្អូនបង្កើតត្រកូល D’Cruz ដែលមានអាយុចាប់ពី៧៥ឆ្នាំ ដល់៩៧ឆ្នាំ បានបង្កើតឯតទគ្គកម្មពិភពលោកហ្គីនណេស (Guinness World Record) សម្រាប់ការបូកអាយុចូលគ្នាបានច្រើនបំផុត រហូតដល់ជា ១០០០ឆ្នាំឯណោះ។

បរទេស៖ នាពេលថ្មីៗនេះ បងប្អូនបង្កើតនៃត្រកូលឈ្មោះ D’Cruz ដែលមានអាយុចន្លោះចាប់ពី៧៥ឆ្នាំ ដល់៩៧ឆ្នាំ បានបង្កើតឯតទគ្គកម្មពិភពលោកហ្គីនណេស (Guinness World Record) សម្រាប់ការបូកអាយុចូលគ្នាបានច្រើនបំផុត រហូតដល់ជាង ១០០០ឆ្នាំឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា គំនិតនៃការបង្កើតឯតទគ្គកម្មពិភពលោកនេះ ត្រូវបានបំផុសឡើងដំបូងដោយសមាជិកម្នាក់ ក្នុងចំណោមបងប្អូនត្រកូល D’Cruz អំឡុងពេលពួកគេជួបជុំគ្នាក្នុងឆ្នាំ២០១៨។ ពេលនោះ អ្នកស្រី Genia វ័យ៧៥ឆ្នាំ ដែលជាកូនពៅនៃសមាជិកទាំង ១២នាក់ បាននិយាយទៅកាន់ក្មួយប្រុសរបស់គាត់ថា វានឹងក្លាយជារឿងអស្ចារ្យ ប្រសិនបើបងប្អូនរបស់គាត់ទាំងអស់បូកអាយុចូលគ្នា​ ដើម្បីបង្កើតឯតទគ្គកម្មពិភពលោក។ តែផ្ទុយទៅវិញ ពួកគេបាននាំគ្នាសើចដោយគិតថាវាគឺជារឿងគួរឲ្យអស់សំណើចមួយ។

បងប្អូនបង្កើតទាំង១២នាក់ 
បងប្អូនបង្កើតទាំង១២នាក់ 

យ៉ាងណាមិញ ២ឆ្នាំក្រោយមក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កំណត់ត្រាពិភពលោកហ្គីនណេស បានឱ្យបងប្អូនបង្កើតទាំងនោះដឹងថា ពួកគេបានក្លាយជាបងប្អូនបង្កើត ដែលមានអាយុបូកបញ្ជូលគ្នាបានច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួន ១០៤២ឆ្នាំ និង ៣១៥ថ្ងៃ (គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០)។

ជុំវិញដំណឹងដ៏រំភើបនេះ អ្នកស្រី Genia បាននិយាយយ៉ាងដូច្នេះថា៖

វាហាក់ដូចជាមិនពិតនោះទេ ព្រោះខ្ញុំធ្លាប់តែគិតថា កំណត់ត្រាពិភពលោក តែងតែបានផ្ដល់សម្រាប់មនុស្សខ្ពស់បំផុត ឬ ទាបបំផុត ឬអ្វីផ្សេងទៀត។ វាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ តែក៏រំភើបផងដែរ។ ខ្ញុំសូមអរគុណ ដែលបងប្អូនរបស់ខ្ញុំទាំងអស់​ នៅរស់រៀនមានដល់សពថ្ងៃនេះ។    

អ្នកស្រី Genia 
បងប្អូនបង្កើតទាំង១២នាក់ 
បងប្អូនបង្កើតទាំង១២នាក់ 

គួរឲ្យដឹងថា ក្នុងចំណោមបងប្អូនទាំង១២នាក់ បងគេបង្អស់កើតនៅឆ្នាំ១៩២៣ និងប្អូនពៅកើតនៅឆ្នាំ១៩៤៥ ។ ពួកគេទាំងអស់បានកើតនៅលើទីក្រុង Karachi ប្រទេសប៉ាគីស្ថាន ប៉ុន្ដែប៉ុន្មានឆ្នាំកន្លងមកនេះ ពួកគេបានរស់នៅបែកគ្នា ដោយអ្នកខ្លះរស់នៅក្នុងប្រទេសកាណាដា អាមេរិក និងស្វីសជាដើម។

ទោះជាយ៉ាងណាក្ដី ពួកគេបានព្យាយាមរក្សាភាពស្និទ្ធស្នាលតាមតែអាចធ្វើទៅបាន ដែលយ៉ាងហោចណាស់ ក៏ជួបជុំគ្នាបីដងក្នុងមួយឆ្នាំដែរ នៅថ្ងៃឈប់សម្រាកសំខាន់ៗ។ ដោយឡែក សម្រាប់ឆ្នាំ ២០២០កន្លងទៅនេះ ដោយសារតែបញ្ហាកូវីដ-១៩ ពួកគាត់ក៏បានប្ដូរមកប្រើប្រាស់កម្មវិធី Zoom វិញផងដែរ៕

បងប្អូនបង្កើតទាំង១២នាក់ ខលវីដេអូ 
បងប្អូនបង្កើតទាំង១២នាក់ ខលវីដេអូ 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T