មុនប៉ះគ្នា លោកគ្រូ Klopp សរសើរកីឡាករម្នាក់របស់ Man UTD មិនដាច់ពីមាត់

//s9.kh1.co/6f/6fd22fe942214f1f0a20920b1d17486dce6f61ea.jpg
កីទ្បា

 ១៦-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Klopp សរសើរថាBruno Fernandes ជាកីឡាករលេចធ្លោនិងមានភាពជាអ្នកដឹកនាំ

អង់គ្លេស៖ មុនការប្រកួតធំប៉ះក្រុមកំពូលតារាង Man UTD នៅថ្ងៃអាទិត្យនេះ លោកគ្រូបង្វឹក Jurgen Klopp របស់ក្រុមហង្សក្រហម Liverpool បានសរសើរថា ខ្សែបម្រើ Bruno Fernandes ពិតជាកីឡាករដ៏ពូកែនិងលេចធ្លោមួយរូបថែមទាំងទទួលស្គាល់ទៀតថាគេនេះហើយជាអ្នកបានផ្លាស់ប្ដូរស្ថានភាពក្នុងក្រុមបិសាចក្រហម Manchester United ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Bruno Fernandes
  ខ្សែបម្រើ Bruno Fernandes

កីឡាករវ័យ២៦ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីចំនួន២៧គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៤៥ប្រកួតតាំងពីរូបគេផ្ទេរពីក្លិប Sporting Lisbon មកចូលរួមជាមួយ Man UTD នៅទឹកដី Old Trafford តាំងពីខែមករាឆ្នាំមុន។

Bruno Fernandes បានក្លាយទៅជាកីឡាករស្នូលមួយដ៏សំខាន់ដែល Man UTD ខ្វះមិនបានដោយគេតែងតែព្យាយាមជួយកែប្រែកំហុសរបស់មិត្តរួមក្រុមព្រមទាំងខិតខំស្ពាយក្រុមមួយនេះឡើងមកកាន់កំពូលតារាងថែមទៀតផង។

ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

លោកគ្រូ Klopp ដែលជាគ្រូបង្វឹកក្រុមម្ចាស់ពាន Premier League រដូវកាលមុនក៏ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ទៀតដែលមើលឃើញសមត្ថភាពរបស់ Bruno ហើយលោកគ្រូបានបង្ហើបថាលោកគ្រូធ្លាប់ជួបខ្សែបម្រើសញ្ជាតិព័រទុយកាល់ម្នាក់នេះតាំងពីគេលេងនៅ Sporting Lisbon មកម៉្លេះ។

ខ្សែបម្រើ Bruno Fernandes កាលលេងនៅ​  Sporting Lisbon 
ខ្សែបម្រើ Bruno Fernandes កាលលេងនៅ​  Sporting Lisbon 

លោកគ្រូបានបង្ហើបក្នុងសន្និសីទមុនការប្រកួតថា៖

គេ(Bruno Fernandes)ជាកីឡាករដ៏លេចធ្លោម្នាក់ មុនពេលគេមកចូលរួមជាមួយ Manchester United ក្រុមរបស់ពួកយើង(Liverpool) មានឱកាសបានប្រកួតតទល់ជាមួយក្រុម Sporting Lisbon កាលទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយសូម្បីតែនៅពេលនោះក៏ខ្ញុំភ្ញាក់ផ្អើលនឹងទេពកោសល្យរបស់គេដែរ ។ កាលណោះ Liverpool ទើបបានលេងជាមួយ Sporting Lisbon ជាលើកដំបូងតែពួកយើងអាចមើលឃើញហើយថាគេជាកីឡាករដែលអាចបង្កើតភាពខុសប្លែក។ នេះជាអ្វីដែលគេបានបង្ហាញនៅ Manchester United គេចុះសម្រុងនឹងកីឡាករក្នុងក្រុមនិងក្លាយជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ ដែលបានរួមចំណែកក្នុងរឿងជាច្រើនរបស់ក្រុម។

លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូ Jurgen Klopp កាលជួប Bruno Fernandes
លោកគ្រូ Jurgen Klopp កាលជួប Bruno Fernandes

លោកគ្រូ Klopp បានបន្តទៀតថា៖

ខ្ញុំដឹងថាមានមនុស្សច្រើននាក់ណាស់យករឿងស៊ុតបញ្ចូលទីមកនិយាយថាវាជារឿងសំខាន់ណាស់ ប៉ុន្តែគេបានរួមចំណែកចូលរួមក្នុងផ្នែកជាច្រើនក្នុងការកសាងក្រុម(Man UTD)ដែលខ្ញុំគិតថាវាក៏ជារឿងសំខាន់មួយដែរ។ ខ្ញុំមិនទាន់ស្គាល់គេច្បាស់ទេទើបមិនអាចវិនិច្ឆ័យអ្វីច្បាស់លាស់ប៉ុន្តែគេមើលទៅមានភាពជាអ្នកដឹកនាំល្អណាស់ ហើយខ្ញុំទទួលស្គាល់ថា Man UTD យកគេមកមិនខុសទេ គេល្អណាស់។ គ្មានកីឡាករនៅ Premier League ណារកគ្រាប់បាល់បានច្រើនដូចគេទេនៅរដូវកាលនេះ គេរកបាន១១គ្រាប់និងបញ្ជូនបាល់៦គ្រាប់ទៀត ដែលនោះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល។

លោកគ្រូបង្វឹក Jurgen Klopp
ខ្សែបម្រើ Bruno Fernandes
ខ្សែបម្រើ Bruno Fernandes

គួរបញ្ជាក់ផងដែរថាតាំងពីធ្លាក់ចេញពី Champions League មក ភាគីរបស់បិសាចក្រហម Manchester United ទើបតែចាញ់តែ១ប្រកួតប៉ុណ្ណោះ ហើយកាលពីថ្ងៃអង្គារឈានចូលថ្ងៃពុធកន្លងទៅនេះ ក្លិបក៏បានយកឈ្នះ Burnley ១ ទល់នឹង ០ និងបានឡើងមកកាន់កាប់កំពូលតារាងខណៈ Liverpool ធ្វើមិនសូវបានល្អទេក្នុង៣ប្រកួតចុងក្រោយនេះនិងកំពុងមានបញ្ហានៅតំបន់ការពារផងដែរ៕

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T