មិនធម្មតា! មើលសកម្មភាព ប្រតិបត្តិការចាប់ខ្លួនជនល្មើស កាលពីយប់មិញ ដូចនៅក្នុងរឿង ហូលីវូដបែបសេុីបអង្កេត

//s9.kh1.co/4a/4aac42dae3b610cfea72fc208f1b8147edbb964d.jpg
សង្គម

 ១៦-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តាមចាប់ប្រមាញ់អ្នកប្រព្រឹត្តបទល្មើស គឹជាកាតព្វកិច្ចរបស់កងកម្លាំងសមត្ថកិច្ច នៅក្នុងមុខងារបម្រើជាតិមាតុភូមិ និងប្រជាជន

ក្រចេះ: ករណីបាញ់សម្លាញ់លោក វីរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកើតចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ នៅទល់មុខនិងប្រលានយន្តហោះ អន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៩ ឈានចូលដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានវែកមុខ ស្វែងរកបានជនល្មើស និងជនសមគំនិត តែជាអកុសល ជនល្មើសបានស្លាប់ដោយសារតែ ការផ្ទុះអាវុធជាមួយនិងសមត្ថកិច្ច នៅក្នុងកំឡុងពេលប្រតិបត្តិការបង្រ្កាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមគណនីហ្វេក បុករបស់លោក ឌីយ៉ាម៉ង់ ជាអ្នកសារព័ត៌មាន បានបង្ហោះសារ អមដោយរូបភាព និងការពិពណ៌នាយ៉ាងលម្អិតពីដំណើរការបង្រ្កាបជនល្មើស ដែលមើលទៅដូចជាសាច់រឿងកុន នៃប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចបង្រ្កាប មកលើជនល្មើស។

ចង់ដឹងពីដំណើរការនៃការបង្រ្កាបជនល្មើស និងពីនីតិវិធីរបស់សមត្ថកិច្ចយ៉ាងណានោះ ខាងក្រោមនេះ ជាសេចក្តីលម្អិត អមដោយរូបភាពនៃប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការចាប់ខ្លូនជនដៃដល់: 

ជុំវិញ រង្វង់ប្រតិបត្តិការដឹកនាំចាប់ខ្លួនជនសមគំនិត និងជនដៃដល់ ដែលបានបាញ់លោក លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត ជនសង្ស័យត្រូវបានសមត្ថកិច្ចប្រើសិទ្ធិ ការពារខ្លួន បាញ់សម្លាប់ ខណៈជនសង្ស័យដកកាំភ្លើង បំរ៉ុងបាញ់សំដៅមកលើកងកម្លាំង មិនព្រមប្រគល់ខ្លួនតាមសម្រួលអស់រយៈពេល១៧ថ្ងៃ បន្ទាប់ពីជនសង្ស័យបានស្លាប់នៅក្នុងកំឡុងពេលដែលតដៃជាមួយប៉ូលីស។

              យ៉ាងណាមិញចំពោះរូបភាពរបស់សមត្ថកិច្ច នៅក្នុងប្រតិបត្តិការបង្រា្កបជនល្មើស ដែលត្រូវបានមហាជនចែកផ្សាយបន្តនៅលើបន្តសង្គមនានា ជាពិសេសគឺនៅលើបណ្តាញសង្គម ហ្វេកប៊ុកផ្ទាល់តែម្តងនោះ។ ដោយសមត្ថកិច្ចម្នាក់ៗ មុននឹងឈានដល់ឃាត់ខ្លូនជនល្មើស ពួកគាត់បានរៀបចំយុទ្ធសាស្រ្ត តិចនិក ក៏ដូចជា ជាផែនការយ៉ាងប្រាកដប្រជា ជារួមសមត្ថកិច្ច ត្រូវស្លៀកសម្លៀកបំពាក់ ស៊ីវិលក៏ដូចជាចុះសួររកព័ត៌មានរបស់ជនល្មើស ពីសំណាក់ប្រជាជនរហូតដល់ឃាតខ្លួនជនដៃដល់បាន ហើយពីមួយដំណាក់កាល ទៅមួយដំណាក់ មានភាពប្រទាក់ក្រឡា ហាក់បីដូចជានៅក្នុងខ្សែសាច់រឿងបែបសេុីបអង្កេតមួយ ដ៏ជក់ចិត្ត ដិតអារម្មណ៍យ៉ាងដូច្នោះដែរ៕

 ខាងក្រោមនេះជារូបភាពរបស់សមត្ថកិច្ច នៅក្នុងប្រតិបត្តិការបង្រ្កាបជនល្មើសរបស់កម្លាំងសមត្ថកិច្ច:

សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
សមត្ថកិច្ច
ជនល្មើស
ជនល្មើស
សមត្ថកិច្ច
សមត្ថកិច្ច
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T