ជាទាន់ជួប Man UTD អត់មើលទៅ! ខ្សែការពារម្នាក់របស់ Liverpool ត្រឡប់មកហ្វឹកហាត់វិញហើយក្រោយសម្រាកព្យាបាលរបួស

//s9.kh1.co/36/36537e8d225a5d3410944fe0f2187d21e6b8f87f.jpg
កីទ្បា

 ១៦-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Joel Matip បានមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយ

អង់គ្លេស៖ ខ្សែការពារ Joel Matip បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមហង្សក្រហម Liverpool វិញហើយដើម្បីត្រៀមប៉ះក្រុមកំពូលតារាង Manchester United នៅចុងសប្តាហ៍នេះបន្ទាប់ពីរូបគេទទួលរងរបួសកំឡុងពេលប៉ះក្រុម West Brom ដែល Liverpool លេងបានត្រឹមស្មើ ១ ទល់នឹង ១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Joel Matip
  ខ្សែការពារ Joel Matip
  ខ្សែការពារ Joel Matip រងរបួស
  ខ្សែការពារ Joel Matip រងរបួស

ពេលនេះ Man UTD កំពុងឈរនៅកំពូលតារាង Premier League ដោយមាន៣៦ពិន្ទុក្នុងដៃ នាំមុខ Liverpool ៣ ពិន្ទុខណៈអ្នកគាំទ្រហង្សក្រហមកំពុងព្រួយបារម្ភថា Liverpool អាចនឹងចាញ់ Man UTD ដោយសារខ្សែការពារឆ្នើមៗបីនាក់សុទ្ធតែរងរបួស គឺ Virgil Van Dijk, Joe Gomez និង Joel Matip ប៉ុន្តែយ៉ាងណាមិញ ដំណឹងល្អមួយបានលេចឮឡើងនោះគឺខ្សែការពារ Matip បានវិលត្រឡប់មកចូលរួមជាមួយក្រុមវិញហើយដោយ Liverpool បានបង្ហោះសាររូបភាពរបស់ Matip ក្នុងគណនីបណ្ដាញសង្គម Twitter ថា៖

ដល់ម៉ោងត្រូវហ្វឹកហាត់ហើយ។

ភ្នាក់ងារតំណាងរបស់Liverpool  

ដោយឡែកគេនៅមិនទាន់ច្បាស់នៅឡើយទេថាកីឡាករសញ្ជាតិកាមេរូនរូបនេះបានចូលលេងក្នុងការប្រកួតនោះឬអត់គឺត្រូវរង់ចាំមើលស្ថានការណ៍និងឲ្យគេឆ្លងកាត់ការធ្វើតេស្តសិន។

  ខ្សែការពារ Joel Matip
  ខ្សែការពារ Joel Matip

Matip មានបញ្ហាទាក់ទងនឹងរបួសត្រង់ឆ្អឹងត្រគាកអ៊ីចឹងហើយទើបគេអវត្តមានក្នុង៣ប្រកួតចុងក្រោយរបស់ Liverpool ប៉ុន្តែពេលនេះគេទំនងជាអាចមានឈ្មោះចូលប្រកួតទល់នឹងបិសាចក្រហមបានដោយចាប់ដៃគូគ្នាជាមួយ Fabinho និងខ្សែការពារវ័យក្មេង២នាក់ទៀតគឺ Rhy Williams និង Nat Phillips ខណៈដែលប្រធានក្រុម Jordan Henderson ក៏ត្រូវលោកគ្រូ Jurgen Klopp រុញឲ្យមកលេងការពារដែរ។

  ខ្សែការពារ Rhy Williamsនិង​ Joel Matip
  ខ្សែការពារ Rhy Williamsនិង​ Joel Matip
  ប្រធានក្រុម Jordan Henderson 
  ប្រធានក្រុម Jordan Henderson 

Joel Matip ចូលលេងឲ្យក្លិបម្ចាស់ពាន Premier League រដូវកាលមុនបាន១០ប្រកួតតាំងពីបើករដូវកាលមក។ ខណៈនោះដែរខ្សែការពារ Kostas Tsimikas ក៏បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមដែរក្រោយកីឡាករសញ្ជាតិក្រិករូបនេះអាក់ខានមិនបានចូលលេងតាំងពីវគ្គចែកពូលព្រឹត្តិការណ៍េ Champions League ដែល Liverpool ប៉ះជាមួយ Midtjylland កាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០២០មកម៉្លេះ៕

  ខ្សែការពារ Joel Matip
  ខ្សែការពារ Joel Matip

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T