ដាក់ខ្លួនណាស់! Pogba ថា Man UTD មិនទាន់ដល់កម្រិត Liverpool ទេ

//s9.kh1.co/24/24b8612615fe6d10e171570b362046bb6518fabf.jpg
កីទ្បា

 ១៦-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Pogba ថា Liverpool ជាក្រុមខ្លាំងមួយ តែ Man UTD ត្រូវតែយកឈ្នះការប្រកួតនេះឱ្យបាន

អង់គ្លេស៖ ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba បានអង្គុយចុះទល់មុខនឹងក្រុមការងាររបស់ Skysport ដើម្បីផ្ដល់បទសម្ភាសន៍ួយចំនួនទាក់ទងនឹងការប្រកួតរវាងក្រុមបិសាចក្រហម Manchester United របស់គេទល់នឹងហង្សក្រហម Liverpool ដែលនឹងត្រូវធ្វើឡើងនៅយប់ថ្ងៃអាទិត្យនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែបម្រើ  Paul Pogba
   ខ្សែបម្រើ  Paul Pogba

ក្នុងនោះដែរ Pogba ព្រមទទួលស្គាល់ពេញមាត់ថាក្លិបបិសាចក្រហម Manchester United នៅលេងមិនទាន់ដល់កម្រិតក្រុមគូប្រជែង Liverpool នោះឡើយ បើទោះបីជាពេលនេះ Man UTD កំពុងឈរនៅលេខរៀងទី១ក្នុងតារាង Premier League ដោយឈ្នះ Liverpool ៣ ពិន្ទុក៏ដោយ។

   ខ្សែបម្រើ  Paul Pogba
   ខ្សែបម្រើ Paul Pogba

ការបោះជំហានដ៏ធំរបស់ Man UTD បានធ្វើឲ្យអ្នកវិភាគបាល់ទាត់និងអ្នកគាំទ្រទាំងអស់គិតថាក្លិបអាចនឹងមានភាគរយខ្ពស់ក្នុងការយកឈ្នះ Liverpool ក្នុងការប្រកួតនេះប៉ុន្តែ Pogba មិនមើលស្រាលគូប្រកួតនោះឡើយ។

កីឡាករ Liverpool
កីឡាករ Liverpool

Paul Pogba បានថ្លែងប្រាប់ Skysport ថា៖

ការពិតទៅពួកយើងធ្វើបានល្អច្រើនណាស់ ពួកយើងកំពុងវិវត្តន៍ខ្លួនម្ដងបន្តិចៗប៉ុន្តែពួកយើងនៅតែជាក្រុមដែលមានភាពក្មេងខ្ចីបន្តិច។ ពួកយើងមិនអាចនិយាយបានទេថាយើងនៅកម្រិតមួយដូចពួកគេ(Liverpool) ព្រោះពួកគេបានឈ្នះពាន Premier League អ៊ីចឹងហើយទាល់តែយើងបានឈ្នះពាននោះដែរទើបយើងអាចនិយាយថាយើងនៅកម្រិតស្មើ Liverpool បាន។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

Pogba បានថ្លែងបន្តទៀតថា៖

បើសិនជាអ្នកចង់ធ្វើជាក្រុមដែលល្អផ្ដាច់គេ ជាដំបូងគឺអ្នកត្រូវតែយកឈ្នះក្រុមល្អផ្ដាច់គេជាមុនសិន ពួកយើងចង់យកឈ្នះ Liverpool ដែលជាម្ចាស់ជើងឯកពាន Premier League ។ពួកយើងដឹងថាពួកគេលេងបានល្អណាស់កំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ពួកយើងដឹងពីគុណភាពនៃការលេងរបស់ពួកគេ និងរបៀបដែលពួកគេរត់លើវាលស្មៅ។ ការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏លំបាកលំបិនសម្រាប់ពួកយើង ពួកយើងដឹងថាវានឹងពិបាកណាស់ ប៉ុន្តែពួកយើងត្រូវតែមានសមាធិដើម្បីឡើងមកកាន់ចំណុចកំពូលមួយ។ ខ្ញុំគិតថាបើសិនយើងអាចផ្ដោតសមាធិលើការប្រកួតនេះ នោះយើងនឹងមានឱកាសឈ្នះបើទោះបីជាពេលនេះមានក្រុមច្រើនណាស់ដែលអាចមានភាគរយស្រវាយកពាននោះក៏ដោយ ពួកយើងមិនទាន់ដល់កម្រិតកំពូលទេ ពួកយើងនៅឆ្ងាយណាស់។

ខ្សែបម្រើ Paul Pogba
កីឡាករ Liverpool 
កីឡាករ Liverpool 

ប្រភពskysports

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T