Scholes ថាទាល់តែ Man UTD រកផ្លូវទប់ទល់នឹងកីឡាករ២នាក់នេះរបស់ Liverpool ទើបអាចយកឈ្នះការប្រកួតបាន

//s9.kh1.co/5f/5f707ded05714543bd0140302b366f67e5896c93.png
កីទ្បា

 ១៦-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Paul Scholes ថា Man UTD ត្រូវតែរកវិធីទប់ទល់នឹង Trent Alexander-Arnold ព្រមទាំង Andrew Robertson

អង់គ្លេស៖ លោក Paul Scholes ដែលជាអតីតកីឡាករម្នាក់របស់ Manchester United ព្រមទទួលស្គាល់ការពិតថាបិសាចក្រហមមិនសូវមានឱកាសបានយកឈ្នះក្រុមខ្លាំង Liverpool ទេពេលប្រកួតក្នុងទឹកដី Anfield ប៉ុន្តែលោកនៅតែគិតថា Man UTD អាចបញ្ឈប់ Liverpool បានបើសិនដឹងចំណុចខ្សោយខ្លះៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Liverpool
កីឡាករ Liverpool

Manchester United នឹងត្រូវធ្វើដំណើរទៅទឹកដី Anfield នាតំបន់ Merseyside ដើម្បីប្រកួតជាមួយ Liverpool ខណៈដែលក្លិបមាន៣ពិន្ទុនាំមុខ Liverpool ព្រោះប្រកួតទាំងបីចុងក្រោយក្នុងក្របខណ្ឌ Premier League នេះគឺភាគីលោកគ្រូ Jurgen Klopp មិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេដោយសារបញ្ហាមួយចំនួនដូចជាកង្វះខ្សែការពារជាដើម។

កីឡាករ Manchester United 
កីឡាករ Manchester United 

កីឡាករឆ្នើមៗរបស់ Liverpool ដូចជា Virgil van Dijk, Joe Gomez កំពុងស្ថិតក្នុងការសម្រាកព្យាបាលរបួសរយៈពេលវែង រីឯខ្សែការពារ Joel Matip ឯណោះវិញក៏ជាសះស្បើយមិនទាន់ការប្រកួតធំនេះឡើយទើបលោក Paul Scholes គិតថានេះជាឱកាសល្អសម្រាប់ Man UTD យកឈ្នះម្ចាស់ពាន Premier League រដូវកាលមុននេះបាន។

កីឡាករ Liverpool
កីឡាករ Liverpool

យ៉ាងណាមិញលោកក៏បានគូសបញ្ជាក់ថាកីឡាករដែលជាឧបសគ្គរារាំងដល់ជ័យជម្នះរបស់ Man UTD មានពីរនាក់ គឺខ្សែការពារ Trent Alexander-Arnold និង Andrew Robertson នោះឯង។

  ខ្សែការពារAndrew Robertson   និង  Trent Alexander-Arnold
  ខ្សែការពារAndrew Robertson  និង Trent Alexander-Arnold

លោកបានថ្លែងប្រាប់ ESPN ថា៖

(Manchester)United គ្មានឱកាសល្អណាដូចពេលនេះទេក្នុងការយកឈ្នះ Liverpool នៅ Anfield ។ ហេតុផលទីមួយគឺគ្មានអ្នកគាំទ្រក្នុងកីឡដ្ឋាន ហើយក្នុងគំនិតខ្ញុំកត្តាដែលសំខាន់មួយទៀតគឺពួកគេកំពុងមានបញ្ហាជាមួយតំបន់ការពារ។ នៅពេលដែលខ្ញុំចូលលេងនៅ Anfield ហ្វូងមនុស្សទាំងនោះ(អ្នកគាំទ្រ)បានជះឥទ្ធិពលខ្លាំងណាស់ក្នុងការប្រកួត វាលំបាកណាស់ក្នុងការយកឈ្នះសម្លេងអស់ទាំងនោះ។ ប៉ុន្តែយ៉ាងណាមិញ Man UTD នៅតែត្រូវប្រឈមនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ ព្រោះខ្សែប្រយុទ្ធរបស់ Liverpool របស់ពួកគេស៊ុតលឿនដូចគ្មានរឿងអីអស្ចារ្យ ប៉ុន្តែអ្វីដែលខ្ញុំចង់គូសបញ្ជាក់គឺ Liverpool មានកីឡាករ២នាក់ដែលនឹងក្លាយជាឧបសគ្គរារាំងដ៏ធំធេងរបស់ Man UTD គឺខ្សែការពារ Trent Alexander-Arnold និង Andrew Robertson។ ពួកយើងត្រូវតែរកផ្លូវបញ្ឈប់ពួកគេ។

លោក Paul Scholes
លោក Paul Scholes
លោក Paul Scholes
  ខ្សែការពារAndrew Robertson  និង Trent Alexander-Arnold
  ខ្សែការពារAndrew Robertson និង Trent Alexander-Arnold

លោក Scholes បានបន្តទៀតថា៖

Manchester United មានកីឡាករល្អៗដែលអាចយកឈ្នះក្នុងទឹកដី Anfield បានប៉ុន្តែនៅខណៈនេះ ពួកយើងត្រូតែបង្ហាញថាពួកគេខ្លាំងពិតប្រាកដក្នុងការប្រកួតដ៏ធំនេះ។ ពួកគេមិនទាន់បានយកឈ្នះក្រុមខ្លាំងទាំង៦នៅរដូវកាលនេះនៅឡើយទេ។ បើនិយាយពីរឿងផ្លូវចិត្តសាស្ត្រវិញគឺ Man UTD មើលទៅគ្មានជំនឿជឿជាក់ទេក្នុងការប្រកួតធំៗបែបនេះ ប៉ុន្តែពួកគេក៏អាចធ្វើបានល្អទល់នឹងកីឡាករខ្លាំងៗដែរ។ ខ្ញុំគិតថាដើម្បីយកឈ្នះគូប្រកួតបានគឺទាល់តែក្រុមមានទំនុកចិត្តជាមុនសិន៕

លោក Paul Scholes
កីឡាករ Manchester United 
កីឡាករ Manchester United 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T