រាជធានីភ្នំពេញ ៖ រទេះដឹក​សំរាម​មួយ​គ្រឿង​​ត្រូវ​កំពប់​សំរាម​រាយ​ប៉ាយ​ពេញ​ថ្នល់ ខណៈ​ម៉ូតូ​ស្មាស់មួយគ្រឿង ពណ៌​ខ្មៅ​ជិះ​ទៅ​បុក​​រទេះ​ពី​ក្រោយ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៨ មេ​សា តាម​បណ្ដោយ​មហាវិថី​សហ​ព័ន្ធ​រុ​ស្ស៊ី​កែង​ផ្លូវ​លេខ​​២២៥ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក។ គ្រោះថ្នាក់​ចរាចរណ៍​​នេះ​មិន​បណ្ដាល​ឱ្យ​រង​របួស​ទេ គ្រាន់តែ​ខូចខាត​ម៉ូតូ​ផ្នែក​ខាង​មុខ​ និង​​រទេះដឹក​សំរាមយ៉ាងដំណំ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ចាប់ពី​ស្ដុ​ប​អំ​បា​សា​ដឺរ​រហូត​ដល់​មុខ​វត្ដ​នាគវ័ន​បានដាច់​ចរន្ដ​អ​គ្គិ ​ស​នី​ បណ្តាលឱ្យ​ងងឹត​អត់​មាន​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ ស្រប​ពេល​នោះ​មាន​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ ជិះ​ម្នាក់​ឯង តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ពី​លិចទៅ​កើត ខណៈ​បើក​ទៅ​ដល់​ផ្លូវកែង​លេខ​២២៥ ម៉ូតូ​ស្មា​ស់បាន​ជ្រុល​ទៅ​បុក​ រទេះដឹក​សំរាម​ដែល​កំពុង​អូស​តាម​ចិញ្ចើម​ផ្លូវដើម្បី​ប្រមូល​សំរាម​បាន​ពេញ ​រទេះ​បណ្តាលឱ្យ​កំពប់​សំរាម​រាយ​ប៉ាយ ពេញ​ថ្នល់។ ចំណែក​ម៉ូតូ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ តែ​អ្នក​បើក​ម៉ូតូ​មិន​មាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​និង​ម្ចាស់​​រទេះដឹក​ សំរាម​បាន​ជជែក​វែកញែក​គ្នា​​រក​ខុសត្រូវ​នៅ​កន្លែង​កើតហេតុ ដោយ​មាន​សមត្ថកិច្ច​ចូលរួម​ធ្វើ​អន្ដរា​គមន៍​ផង​ដែរ ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]