បើមកមែន Juventus ក្លាយជាខ្លាដុះស្លាបហើយ!Ronaldo កំពុងទទូចឲ្យក្លិបទិញយកមិត្តសម្លាញ់ម្នាក់នៅ Real Madrid

//s9.kh1.co/24/241ea802a2812f96497a58d77cc1e5a2be2078f7.jpg
កីទ្បា

 ១៥-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Ronaldo ស្នើឱ្យ Juventus ទិញយកខ្សែការពារ Sergio Ramos

អ៊ីតាលី៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo អាចនឹងមានឱកាសបានជួបជុំគ្នាជាមួយមិត្តសម្លាញ់ចាស់កាលលេងនៅក្លិបអធិរាជស Real Madrid នោះគឺខ្សែការពារ Sergio Ramos ដោយ Ronaldo បានទទូចសុំឲ្យក្លិបសេះបង្កង់ Juventus ទិញយក Ramos មកកាន់ទឹកដី Allianz Stadium ក្រោយកុងត្រារបស់កីឡាករវ័យ៣៤ឆ្នាំរូបនេះជិតនឹងផុតជាមួយ Real Madrid ហើយគឺនៅខែមិថុនាឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ  Cristiano Ronaldo ​និង 

ខ្សែការពារ Sergio Ramos
  ខ្សែប្រយុទ្ធ  Cristiano Ronaldo ​និង  ខ្សែការពារ Sergio Ramos

តាំងពីដើមឆ្នាំ២០២១មក មានពាក្យចចាមអារ៉ាមថា Ramos ប្រាប់ទៅលោកប្រធានក្លិប Real Madrid គឺ Florentino Perez ថារូបគេមិនបន្តកុងត្រាថ្មីជាមួយក្លិបទេនិងចង់ស្វែងរកទ្រនំថ្មីខណៈក្លិបសេដ្ឋីបារាំង Paris Saint-Germain ,Liverpool និង Manchester United ក៏ចង់បានរូបគេណាស់ដែរ។

 ខ្សែការពារ Sergio Ramos និងលោកប្រធានក្លិប Florentino Perez
 ខ្សែការពារ Sergio Ramos និងលោកប្រធានក្លិប Florentino Perez

Real Madrid ឯណោះវិញខិតខំស្នើកុងត្រាល្អៗដល់ប្រធានក្រុមរូបនេះប៉ុន្តែ Ramos ហាក់មិនសូវពេញចិត្តនឹងសំណើនោះឡើយ។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

ស្រាប់តែពេលនេះ Cristiano Ronaldo បានចេញមុខស្នើទៅថ្នាក់ដឹកនាំរបស់ក្លិប Juventus ឲ្យចុះកិច្ចព្រមព្រៀងទិញយក Ramos មករួមក្រុមនៅទឹកដីទីក្រុង Turin ដើម្បីយកមកពង្រឹងតំបន់ការពាររបស់ក្រុមព្រោះរូបគេដឹងច្បាស់ពីតិចនិកនៃការលេងព្រមទាំងសមត្ថភាពរបស់ប្រធានក្រុមសញ្ជាតិអេស្ប៉ាញនេះច្បាស់ណាស់ នេះបើយោងតាមកាសែតរបស់អេស្ប៉ាញ​ Sport។

  ខ្សែប្រយុទ្ធ  Cristiano Ronaldo ​និង  ខ្សែការពារ Sergio Ramos
  ខ្សែប្រយុទ្ធ Cristiano Ronaldo ​និង ខ្សែការពារ Sergio Ramos

យ៉ាងណាមិញគេមិនរំពឹងទុកទេថា Real Madrid នឹងលក់ Sergio Ramos ក្នុងតម្លៃទាបទេព្រោះខ្សែការពារម្នាក់នេះស្នាក់នៅជាមួយក្លិបយូរមកហើយគឺតាំងពីឆ្នាំ២០០៥មកម៉្លេះនិងបានក្លាយជាកីឡាករស្នូលមួយដែលប្រៀបដូចវីរបុរសរបស់ក្លិប ៕

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

ប្រភពkickoff

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T