ឃើញលោកគ្រូ Mourinho មិនសូវដាក់ឲ្យចូលលេង! Spurs គិតគូផ្ដាច់កុងត្រាកីឡាករម្នាក់របស់ខ្លួន

//s9.kh1.co/1d/1dca31b48acc785a597423ef2710395c7da9fba8.jpg
កីទ្បា

 ១៥-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Spurs នឹងផ្ដាច់កុងត្រាខ្សែការពារ Danny Rose

អង់គ្លេស៖ យោងតាមរបាយការណ៍ ក្លិបមាន់ខ្នាយមាស Tottenham Hotspur អាចនឹងពិចារណាផ្ដាច់កុងត្រារបស់ខ្សែការពារ Danny Rose ខណៈដែលក្លិប West Brom កំពុងសម្លឹងចង់បានកីឡាករវ័យ៣០ឆ្នាំរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Danny Rose 
  ខ្សែការពារ Danny Rose 

Rose ត្រូវលោកគ្រូបង្វឹក Jose Mourinho មិនដាក់ឲ្យចូលលេងនោះឡើងនៅរដូវកាលនេះដោយគេគ្មានឈ្មោះក្នុងបញ្ជីកីឡាករលេងនៅ Premier League និងEuropa League ។

  ខ្សែការពារ Danny Rose 
  ខ្សែការពារ Danny Rose 

យោងតាម TalkSPORT បានប្រកាសថាក្លិបកំពុងចង់ឲ្យគេចាកចេញឆាប់ៗដោយផ្ដាច់កុងត្រារបស់គេត្រឹមនេះស្របពេល អ្នកជំនាញផ្នែកទាក់ទងផ្ទេរកីឡាករគឺលោក Alex Crook បាននិយាយថា៖

មានអ្នកប្រាប់ខ្ញុំថាគេ(Danny Rose)អាចនឹងមានភាគរយខ្ពស់ក្នុងការដើរតាមជំហានរបស់ Jack Wilshere គឺ Tottenham អាចនឹងលុបកុងត្រារបស់គេចោល។ពួកយើងទាំងអស់គ្នាសុទ្ធតែដឹងថាគេមិនមែនជាកីឡាករដែលស្ថិតក្នុងគម្រោងរបស់លោកគ្រូ Jose Mourinho ឡើយ។West Brom និង លោកគ្រូបង្វឹក Sam Allardyce ពិតជាចង់បានគេណាស់ប៉ុន្តែខ្ញុំមិនដឹងទេថាការផ្ទេរទៅទីនោះជារឿងល្អសម្រាប់អាជីពរបស់គេឬអត់។

លោក Alex Crook

Danny Rose បានមកចូលរួមជាមួយ Spurs ដោយផ្ទេរពីក្លិប Leeds តាំងពីឆ្នាំ២០០៧ ដោយធ្វើឲ្យគេក្លាយជាកីឡាករដែលលេងឲ្យ Spurs បានយូរបំផុតហើយពេលមកទឹកដីឡុងដ៍ដំបូង ក្លិបបានដាក់គេឲ្យក្លិប Watford, Peterborough, Bristol និង Sunderland ខ្ចីជើង។នាពាក់កណ្ដាលរដូវកាលមុន Rose បានទៅលេងនៅ New Castle ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។

ខ្សែការពារ Danny Rose កាលលេងនៅ Newcastle  
ខ្សែការពារ Danny Rose កាលលេងនៅ Newcastle  

កីឡាករសញ្ជាតិអង់គ្លេសរូបនេះមានទំនាក់ទំនងមិនសូវល្អទេជាមួយលោកគ្រូបង្វឹក Mourinho ដោយយោងតាមភាពយន្តឯកសាររបស់ Spurs គឺគេថែមទាំងបានប្រកែកតវ៉ាថាលោកគ្រូទុកគេមិនស្មើកីឡាករដទៃ និងទាមទារឲ្យលោកគ្រូបកស្រាយ មិនត្រឹមតែប៉ុណ្ណោះ Rose ក៏បានហៅមិត្តរួមក្រុមរបស់គេថា "លាមក" ទៀតផង។

ខ្សែការពារ Danny Rose និងលោកគ្រូ Mourinho 
ខ្សែការពារ Danny Rose និងលោកគ្រូ Mourinho 

គួរបញ្ជាក់ផងដែរថាក្រៅពី West Brom ក្លិបពីរទៀតគឺ Norwich និង Brentford ក៏សម្លឹងចង់បានគេដែរស្របពេលកុងត្រារបស់គេនឹងមានសុពុលភាពរហូតដល់ខែមិថុនាឆ្នាំ២០២១ ឯណោះ៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T