គាប់ជួនម្ល៉េះទេ! អេន លេនម៉ាក ក្លាយជាអ្នកមានទី១ ចំថ្ងៃ នីកូឡាស តេស្លា ស្លាប់ដោយគ្មានប្រាក់ កាល៧៨ឆ្នាំមុន

//s9.kh1.co/a8/a8dd7272a780cbda50e025b0319ddcd9ae33dfdb.png
តារា & កម្សាន្ដ

 ១៥-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជោគជ័យរបស់អ្នក គឺជាបរាជ័យរបស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំត្រូវតែរៀនពីអ្នកនោះ គឺជាអ្វីដែលអ្នកមានចន្លោះខ្វះខាត ហើយខ្ញុំត្រូវតែយកឈ្នះអ្នក។

បរទេស: មហាសេដ្ឋី លំដាប់លេខមួយនៅលើពិភពលោក លោក អេនលេន ម៉ាក ដែលជាស្ថានិករបស់ក្រុមហ៊ុន Space X និងជា​ CEO របស់ក្រុមហ៊ុនរថយន្តអគ្គីសនី​Tesla  បាន និងទទួលបានចំណាប់អារម្មណ៍ជុំវិញពិភពលោក ចំពោះការជោគជ័យរបស់លោក ដែលអាចឲ្យលោកមានឱកាសឈរកាន់ដំណែង ជាអ្នកមានជាងគេបំផុតនៅលើលោកលំដាប់លេខ១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=367,q=100/57/5727f0286bad32e59e146682d55885f38d473480.png

 យ៉ាងណាមិញ លោកអ្នកមួយចំនួនក៏បានស្គាល់ និងដឹងពីប្រវត្តិរបស់ អ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញដែលជាអ្នករកឃើញនៅអគ្គិសនីដែលអាចឲ្យយើងប្រើប្រាស់បានសព្វថ្ងៃគឺលោក នីកូឡាស តេស្លា។ លោកត្រូវបានសកលលោកទទួលស្គាល់នូវសមត្ថភាពរបស់គាត់ នៅក្នុងផ្នែកវិទ្យាសាស្រ្ត និងរបកគំហើញ និងជាពិសេសគឺផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យាតែម្តង។

លោក នីកូឡាស តេស្លា ត្រូវបានទទួលមរណភាពនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៣ ស្របពេល ជាមួយគ្នានឹងថ្ងៃដែលលោក អេនលេនម៉ាក ជោគជ័យក្លាយទៅជាអ្នកមានជាងគេនៅលើលោក នៅថ្ងៃទី ៧ មករា ២០២១ដែលគិតទៅគឺមានរយ:ពេលជាង ៧៨ឆ្នាំមុន។

https://s9.kh1.co/__image/w=525,h=454,q=100/c5/c5f428c4d2ff281095eec257b6be81d5a4b8d572.jpeg

ការទទួលបានជោគជ័យ របស់លោកអេន លេនម៉ាក និងការស្លាប់របស់លោក នីកូឡាស តេស្លា បានបង្កជាប្រធានបទមួយ ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍នៅជុំវិញពិភពលោក។ មនុស្សមួយចំនួនគិតថា​ តើនេះជាការពិតដ៏សែនចៃដន្យមែនដែរឬទេ? ពិតណាស់វាជាការពិតឥតប្រកែកបានឡើយ

ខាងក្រោមនេះជារូបថត២ផ្សេងគ្នា របស់លោក អេនលេន ម៉ាក ដែលទទួលបានជោគជ័យ និងរូបភាពដ៏សែនកម្សត់ របស់លោកនីកូឡាស តេស្លា ពេលដែលលោកបានទទួលអនិច្ចកម្មយ៉ាងលំបាក :

លោក Elon musk
លោក Elon musk
លោក Elon musk
លោក Elon musk
លោក Elon musk
លោក Elon musk
លោក Nicolas tesla
លោក Nicolas tesla
បុណ្យសព លោក Nicolas tesla
បុណ្យសព លោក Nicolas tesla
លោក Nicolas tesla
លោក Nicolas tesla
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T