ដឹងតែអត់មាន Man City ទេ! Silvestre ថាក្រុមទាំងបីនេះហើយដែលមានគីឡូប្រជែងយកពាន PL

//s9.kh1.co/13/1325ee1aa6bda1f33ea5df399949dec2c4637cc8.jpg
កីទ្បា

 ១៥-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Silvestre ថាក្លិប៣ដែលមានភាគរយឈ្នះពាន PL គឺ Man UTD, Liverpool និង Leicester City

អង់គ្លេស៖ លោក Mikael Silvestre ជឿជាក់ថាក្លិបទាំង៣ដែលមានភាគរយក្នុងការប្រជែងយកពាន Premier League រដូវកាលនេះគឺ បិសាចក្រហម Manchester United, ហង្សក្រហម Liverpool និងកញ្ជ្រោង Leicester City ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Mikael Silvestre
  លោក Mikael Silvestre

ក្លិបបិសាចក្រហម Man UTD បានឡើងមកឈរនៅកំពូលតារាងក្រោយឈ្នះ Burnley ១ ទល់នឹង ០ ដែលធ្វើឲ្យ Liverpool ធ្លាក់មកឈរនៅលេខ២វិញដែលលទ្ធផលនេះបានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រវិស័យបាល់ទាត់ដោយសារកាលពីដើមរដូវកាល Man UTD ហាក់ដូចជាលំបាកលំបិនក្នុងការវារឡើងតារាង Premier League ណាស់។

កីឡាករ Manchester United 
កីឡាករ Manchester United 

ខណៈនោះដែរ ហង្សក្រហម Liverpool រកជ័យជម្នះមិនឃើញទេនៅការប្រកួតទាំងបីចុងក្រោយក្នុងក្របខណ្ឌ Premier League នេះ និងមានតែ៣ពិន្ទុប៉ុណ្ណោះនាំមុខ Leicester City ហើយ Manchester City វិញកំពុងស្ថិតនៅលេខរៀងទី៦ ដោយសល់២ប្រកួតទៀតក្នុងដៃ ចំណែក តោខៀវ Chelsea ដែលចំណាយប្រាក់មហាសាលទិញកីឡាករល្អៗមកបែរជាធ្លាក់មកឈរនៅលេខ៩ ទៅវិញ។

កីឡាករ Liverpool 
កីឡាករ Liverpool 
កីឡាករ Manchester City
កីឡាករ Manchester City
កីឡាករ Chelsea 
កីឡាករ Chelsea 

យ៉ាងណាមិញ ការប្រកួតរវាងក្លិបគូប្រជែងទាំងពីរគឺ Man UTD និង Liverpool នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះហើយបើ Man UTD ឈ្នះទៀតនោះក្លិបនឹងមាន៦ពិន្ទុដាច់ឆ្ងាយពី Liverpool មិនខានធ្វើឲ្យលោក Mikael Silvestre ដែលជាអតីតខ្សែការពាររបស់ Man UTD បានធ្វើការបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា៖

សម្រាប់ខ្ញុំ មានតែ៣ក្រុមនេះទេដែលមានភាគរយឈ្នះពាននៅរដូវកាលនេះគឺ Man UTD, Liverpool និង Leicester City។ វាជារឿងល្អណាស់សម្រាប់ Man UTD ដែលអាចឡើងមកប្រកៀកប្រកិតក្នុងការដណ្ដើមពានធំនេះ ឥឡូវនេះក្លិបគួរតែគិតតើត្រូវធ្វើយ៉ាងម៉េចដើម្បីរក្សាតំណែងលេខ១នេះឲ្យបាន ព្រោះកីឡាករនីមួយៗមានសុទិដ្ឋិនិយមណាស់ ហើយពេលនេះលោកគ្រូ Ole មិនបានប្ដូរតិចនិកឬយុទ្ធសាស្ត្រណាមួយនោះឡើយ គឺកីឡាករទាំងអស់គ្រាន់តែព្យាយាមរក្សាទម្រង់បែបនេះទៅគួរតែល្អហើយ។

លោក Mikael Silvestre 
កីឡាករ Leicester City 
កីឡាករ Leicester City 

លោក Silvestre បានបន្តទៀតថា៖

ពីមុន ខ្ញុំមិនដែលទាយទេថា Manchester United នឹងឡើងមកឈរនៅកំពូលតារាងក្នុងខែមករានេះប៉ុន្តែពេលនេះមើលចុះ ក្លិបធ្វើបានហើយ ដែលនេះជាចំណុចមួយគួរឲ្យចាប់អារម្មណ៍របស់ការប្រកួតបាល់ទាត់ Premier League វាល្អណាស់ដែលបានឃើញក្លិបឈរនៅក្នុងតំណែងនេះ វាជារឿងដ៏ភ្ញាក់ផ្អើលមែន។

លោក Mikael Silvestre 
កីឡាករ Manchester United 
កីឡាករ Manchester United 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T