មិនគួរ​ឲ្យ​ជឿថា មនុស្ស​​ជំនាន់ ១៩២១ «ទាយ​ឆុត​» ពី​សម័យ​ ២០២១​ ដល់​ថ្នាក់​ហ្នឹង

//s9.kh1.co/da/dae628141f11faa3b6f3729e9992fa9473c63f08.jpg
សង្គម

 ១៥-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មក​ស្តាប់ការទស្សន៍ទាយពីឆ្នាំ ២០២១ របស់មនុស្ស​នៅ​ឆ្នាំ ​១៩២១ ថាវាបែបណាខ្លះ!

មកស្តាប់​ការ​ទស្សន៍ទាយ​ពីឆ្នាំ ២០២១ របស់មនុស្ស​នៅ​ឆ្នាំ ​១៩២១ ថាវាបែបណាខ្លះ៖
1. យើងនឹងក្លាយជាអ្នកជំនាញខាងស្ទង់សីតុណ្ហភាព

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=589,q=100/b7/b764d218c893553212ec26aebde25b640ec68500.png

Charles Steinmetz ដែលជាវិស្វករអេឡិកត្រូនិក និងត្រូវបានគេស្គាល់ថាជា “The Wizard of Schenectady”  ​បាន​សរសេរ​អត្ថបទមួយអំពីការប្រែប្រួលបរិស្ថាននៅក្នុងផ្ទះ ដោយបាននិយាយថា " នៅពេលដែលកម្តៅគឺជា​អ្នកដែល​ធ្វើឱ្យមានអេឡិកត្រូនិក ហើយខ្ញុំចង់បានសីតុណ្ហភាព ៧០ ដឺក្រេនៅក្នុងផ្ទះ ខ្ញុំគ្រាន់តែដាក់ទែរម៉ូម៉ែត្រនៅក្នុងកម្រិត ៧០ ទៅ សីតុណ្ហភាពនឹងមិនអាចលើសពីនេះបានទេ ហើយសីតុណ្ហភាពនេះនឹងមិនប្រែប្រួលទេ ទោះអាកាសធាតុ​ខាង​ក្រៅ​យ៉ាងណាក៏ដោយ។

2. ការកម្សាន្តនឹងកើតមាននៅផ្ទះ

Steinmetz បានស្រមើស្រមៃថា "វាគ្មានការចាំបាច់ទៅរកការសប្បាយនៅសាលតន្ត្រី ឬក៏ការប្រគុំតន្ត្រីអ្វីទៀតនោះទេ យើងគ្រាន់តែដោតភ្លើងដូចជាការដែលយើងប្រើម៉ាស៊ីនបូមធូលី ឬក៏បើកភ្លើងគោមលើតុ យើងក៏អាចប្រគុំតន្ត្រី​បានទៅ​ហើយ។ តន្ត្រីនឹងត្រូវបានចាក់ផ្សាយពីទីស្នាក់ការមួយ ហើយបញ្ជូនតាមរយ:រលកធាតុអាកាសដូចជាទូរស័ព្ទអីចឹង ហើយ​បើសិនជាគ្មានប្រព័ន្ធអ៊ីនធឺណេត ក៏ប្រហែលជាអាចប្រើសម្ភារដែលដូចជាវិទ្យុបាន នៅពេលនោះយើងប្រហែល​ជាអាច​ស្តាប់ឮភ្លេចពិរោះៗទាំងដែលយើងកំពុងនៅផ្ទះក៏បានដែរ"។

3. ថាមពលអេឡិកត្រូនិកនឹងធ្វើឱ្យយើងផ្លាស់ទីបានSteinmetz  បានមើលឃើញអនាគតនៃការធ្វើដំណើរដោយប្រើអេឡិកត្រូនិកថា៖ "ជាមួយនឹងការរីកចម្រើនផ្នែកអេឡិកត្រូនិក វានឹងមានការផ្លាស់ប្តូរពីរបៀបធ្វើដំណើររបស់ពួកយើង វានឹងមានម៉ូតូអេឡិកត្រូនិក កង់អេឡិកត្រូនិក ហើយវានឹងមាន​គ្រប់​ទីកន្លែងព្រោះវាងាយ និងមានតម្លៃទាប"។

4. សៀវភៅនឹងអានដោយខ្លួនឯង

នៅខែ សីហា ឆ្នាំ 1921 មានសារព័ត៌មាន Miami បានសរសេរដោយ Moses Folsom មានចំណងជើងថា៖ "មួយ​រយ​ឆ្នាំបន្ទាប់ពីនេះ" ហើយនៅក្នុងចំណោមការទស្សន៍ទាយទាំងនោះ គាត់ក៏បានបកស្រាយ​អំពីសៀវភៅ​បែប​សម្លេង​ផងដែរ។

"នៅក្នុងឆ្នាំ ២០២១ សៀវភៅល្អៗជាច្រើននឹងត្រូវធ្វើឡើងវិញដោយ​ប្រើម៉ាស៊ីន​ដែលអាចនិយាយ​បាន​នៅ​ក្នុង​ភាសា​ខុសៗគ្នា។"

5. លឿនជាងមុន ភ្លឺជាងមុន ល្អជាងមុនសារព័ត៌មាន Miami ដដែលនោះបានធ្វើការទស្សន៍ទាយធំមួយ ដែល​មួយ​ចំនួន​ក៏ក្លាយជាការពិត និងមិនពិត ហើយខ្លះទៀតក៏កំពុងដំណើរការ។

"ផ្លូវសម្រាប់ដើរដែលអាចផ្លាស់ទីបាន និងជណ្តើរយន្តប្រហែលជាអាចកើតមាននៅក្នុងទីក្រុងធំៗ ហើយក៏មានផ្លូវដែល​ដូចជាទុយោដែលអាចភ្ជាប់ពីទីក្រុងទៅ ដែលអាចឱ្យយើងបើកបរយ៉ាងលឿននៅក្នុងនោះបាន។ រូបថតមាន​ពណ៌​នឹង​ក្លាយជាការពិត ហើយអាចយកទៅថតជារឿងបាន ហើយកម្លាំងទឹកក៏ត្រូវយកទៅ​បង្កើតជាថាមពល ក៏ដូចជាពន្លឺនៃ​ព្រះអាទិត្យ​សម្រាប់ធ្វើជាកម្តៅ និងថាមពល"។

6. សមុទ្រមិនមែនជាឧបសគ្គ

https://s9.kh1.co/__image/w=650,h=269,q=100/92/9247e3ed9eef86ed93de8a9d3ccb4386009b8df7.png

នៅឯ  Fall River រដ្ឋ Massachusetts អ្នកសារព័ត៌មានក្នុងតំបន់បានអញ្ជើញ សិស្សសាលាឱ្យសរសេរ​ពីការទស្សន៍​ទាយរបស់ខ្លួន ហើយក្នុងចំណោមនោះមានការទស្សន៍ទាយមួយដែលសរសេរដោយក្មេងប្រុសអាយុ ១៤ ឆ្នាំ មាន​ឈ្មោះ​ថា Thomas Gooley បានស្រមៃថា៖ មានមនុស្សនៅឆ្នាំ១៩២១ បានភ្ញាក់ឡើងនៅក្នុងឆ្នាំ ២០២១ បានភ្ញាក់ផ្អើលដោយសារបានឃើញយន្តហោះ ហើយឃើញអគារដែលគ្មានទ្វារ (ព្រោះគេកំពុងនៅលើដំបូលអគារ) គេបានព្យាយាមរត់គេច។

ក្មេងប្រុសបានសរសេរថា៖ "ពេលទៅដល់កំពង់ទូក យើងក៏សុំទិញសំបុត្រទូក ហើយអ្នកលក់សំបុត្រ​ក៏សើច​យើង​រួច​និយាយ​ថា គេលែងជិះលើអាត្លង់ទិកទៀតហើយ តែទៅតាមផ្លូវក្រោមវិញ ហើយគេក៏មើលពួកយើងបែបដូច​មនុស្ស​ល្ងង់ យើងក៏សួរគេថាតើនេះជាឆ្នាំប៉ុន្មានហើយ? នរណាម្នាក់ក៏បានឆ្លើយថា "ឆ្នាំ ២០២១"។

ប្រាកដណាស់ ពេលនេះយើងមិនបានដើរតាមផ្លូវក្រោមសមុទ្រអាត្លង់ទិកនៅក្នុងឆ្នាំ ២០២១នោះទេ តែក្មេង​ប្រុស​បាន​និយាយត្រូវ ដោយសារនៅពេលនេះទូកលែងជាផ្លូវធ្វើដំណើរយ៉ាងសំខាន់ទៀតទេ នៅតាមកន្លែងខ្លះនៃសមុទ្រ​ក៏​ចាប់ផ្តើម​មានផ្លូវភ្ជាប់តាមសមុទ្រ។ ហើយយើងក៏អាចធ្វើដំណើរឆ្លងកាត់សមុទ្រតាមរយ:ខ្សែកាបិ៍ផងដែរ៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T