ឃើញ Son ល្អពេកឥលូវនេះ Spurs រៀបចំទិញយកកីឡាករសញ្ជាតិកូរ៉េខាងត្បូងម្នាក់ទៀត

//s9.kh1.co/fc/fccd4fa091928a1389278c69ce4b4cb076664a47.jpg
កីទ្បា

 ១៥-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Spurs ចូលប្រជែងជាមួយ Chelsea ក្នុងការដណ្ដើមយកខ្សែការពារ Kim Min-Jae

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ ក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងរៀបចំដំណើរការចរចាយកកីឡាករខ្សែការពារសញ្ជាតិកូរ៉េខាងត្បូងម្នាក់គឺ Kim Min-Jae បើទោះបីជាត្រូវប្រជែងជាមួយក្លិបតោខៀវ Chelsea ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Kim Min-Jae 
ខ្សែការពារ Kim Min-Jae 

ខ្សែការពារវ័យ២៤ឆ្នាំដែលបច្ចុប្បន្ននៅលេងឲ្យក្លិប Beijing Guoan រូបនេះត្រូវបានគេដាក់រហស្សនាមថា "បិសាច" និងជាតារាបាល់ទាត់រះដ៏ត្រចះត្រចង់នៅទ្វីបអាស៊ីផងដែរ។

ខ្សែការពារ Kim Min-Jae នៅជម្រើសជាតិកូរ៉េ ខាងត្បូង
ខ្សែការពារ Kim Min-Jae នៅជម្រើសជាតិកូរ៉េ ខាងត្បូង

Spurs មិនមែនទើបតែចាប់អារម្មណ៍ទិញយកកីឡាករអាស៊ីនោះឡើយព្រោះមាន ខ្សែប្រយុទ្ធ Heung Min Son ជាគម្រូស្រាប់ ហើយពេលនេះក្លិបកំពុងបាញ់រ៉ាដាទៅរក Kim Min Jae ម្នាក់ទៀតដោយរំពឹងទុកថានឹងយកឈ្នះគូប្រជែង Chelsea បានព្រោះ Min Jae គួរតែចង់មកចូលរួមជាមួយ Spurs ជាង Chelsea ដោយសារមានវត្តមាន Son ដែលជាមិត្តរួមជម្រើសជាតិកូរ៉េខាងត្បូងនៅទីនេះស្រាប់។

  ខ្សែប្រយុទ្ធ Heung Min Son និង ខ្សែការពារ Kim Min-Jae 
  ខ្សែប្រយុទ្ធ Heung Min Son និង ខ្សែការពារ Kim Min-Jae 

កុងត្រារបស់ Min Jae ជាមួយក្លិប Beijing Guoan នឹងផុតកំណត់នៅខែធ្នូឆ្នាំ២០២១ឯណោះស្របពេលលោកគ្រូបានបង្ហើបថាក្លិបនៅមិនទាន់ដាក់គោលដៅពិតប្រាកដដើម្បីទិញយកកីឡាករណាម្នាក់ឡើយក្នុងខែមករានេះ។

ខ្សែការពារ Kim Min-Jae 
ខ្សែការពារ Kim Min-Jae 

ខ្សែការពារ Kim Min Jae រកបាន៣គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៣០លើកសម្រាប់ក្រុមជម្រើសជាតិកូរ៉េ ថែមទាំងបានជួយក្រុមឈ្នះមេដាយមាសក្នុងឆ្នាំ២០១៨ ព្រឹត្តិការណ៍កីឡា Asian Games ទៀតផង។ នៅឆ្នាំ២០១៩ Min Jae បានផ្ទេរទៅលេងនៅ Beijing Guoan ពីក្លិប Jeonbuk Hyundai Motors បន្ទាប់ពីឈ្នះពាន K League ក្នុងឆ្នាំ២០១៧ និង ២០១៨ ក្នុងប្រទេសកំណើតរបស់ខ្លួន។

ខ្សែការពារ Kim Min-Jae កាលលេងនៅ  Jeonbuk Hyundai Motors
ខ្សែការពារ Kim Min-Jae កាលលេងនៅ  Jeonbuk Hyundai Motors

ដោយឡែកកាលពីខែមិថុនាឆ្នាំ២០២០កន្លងទៅ ខ្សែប្រយុទ្ធ Heung Min Son ក៏ធ្លាប់ផ្ទុះពាក្យចចាមអារ៉ាមថារូបគេបានស្នើទៅក្លិបឲ្យទិញយកខ្សែការពារ Kim Min Jae ដែលលេងនៅជម្រើសជាតិកូរ៉េខាងត្បូងជាមួយគ្នាមកទឹកដីទីក្រុងឡុងដ៍ដែរដូច្នេះវាអាចមានភាគរយខ្ពស់ដែលការចរចាលើកនេះបានសម្រេច៕

  ខ្សែប្រយុទ្ធ Heung Min Son និង ខ្សែការពារ Kim Min-Jae 
  ខ្សែប្រយុទ្ធ Heung Min Son និង ខ្សែការពារ Kim Min-Jae 

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T