Real Madrid ធ្លាក់ចេញពី Super Cup ក្រោយភ្លាត់ចាញ់ Athletic Bilbao ១ ទល់នឹង ២ (មានវីដេអូ)

//s9.kh1.co/e0/e0088a6cb5f2be73682c2c7b87da83b0fbe652d1.jpg
កីទ្បា

 ១៥-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Athletic Bilbao បំបាក់ Real Madrid ២-១ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup

អេស្ប៉ាញ៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រកន្លងទៅនេះ ក្លិបអធិរាជស Real Madrid  ត្រូវប្រកួតជាមួយក្រុម Athletic Bilbao ក្នុងពានរង្វាន់ Spanish Super Cup ឬ SuperCopa de Espana ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន La Rosaleda ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Real Madrid និង Athletic Bilbao 
ការប្រកួតរវាង Real Madrid និង Athletic Bilbao 

ការប្រកួតពេញ៩០នាទីបញ្ចប់ទៅក្រោមលទ្ធផលគួរឲ្យភ្ញាក់ផ្អើលគឺក្លិប Real Madrid ដែលជាម្ចាស់ជើងឯក UCL ដល់ទៅ១៣សម័យបានភ្លាត់ចាញ់ Athletic Bilbao ១ ទល់នឹង ២ ។

កីឡាករ Athletic Bilbao
កីឡាករ Athletic Bilbao

ខាង Bilbao ជាអ្នកបើកឆាករកគ្រាប់បាល់មុនដោយនៅនាទីទី១៨ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Raul Garcia បានស៊ុតមួយជើងស្តាំកាត់មុខអ្នកចាំទី Thibaut Courtois ដែលស្ទុះមកហក់សង្គ្រោះបាល់មិនទាន់ទើប Athletic Bilbao នាំមុខ ១ ទល់នឹង ០ ដែលគ្រាប់បាល់នេះគឺមិត្តរួមក្រុម Dani Garcia ជាអ្នកបញ្ជូនឲ្យ។

   ខ្សែបម្រើ Raul Garcia
   ខ្សែបម្រើ Raul Garcia

នៅនាទីទី៣៨ ខ្សែបម្រើ Lucas Vazquez បង្កកំហុសដោយព្យាយាមប្រទាញប្រទង់ដណ្ដើមបាល់ជាមួយនឹងកីឡាករម្នាក់របស់ Bilbao ទើបលោកអាជ្ញាកណ្ដាលប្រកាសផ្ដល់បាល់ប៉េណាល់ទីទៅខាង Bilbao។

   ខ្សែបម្រើ Lucas Vazquez  ប្រទាញប្រទង់កីឡាកររបស់ Bilbao 
   ខ្សែបម្រើ Lucas Vazquez  ប្រទាញប្រទង់កីឡាកររបស់ Bilbao 

ក្នុងនោះដែរខ្សែបម្រើ Raul Garcia ដែលទើបស៊ុតបាន១គ្រាប់អម្បាញ់មិញទទួលបន្ទុកជាអ្នកស៊ុត។ គេដាក់មួយជើងស្តាំដោយមានគ្នីគ្នាចាំឈរមើល និងស៊ុតបានសម្រេចព្រោះអ្នកចាំទី Thibaut Courtois ហក់ចាប់មិនបាន។

  ខ្សែបម្រើ Raul Garcia  ស៊ុតប៉េណាល់ទី
  ខ្សែបម្រើ Raul Garcia  ស៊ុតប៉េណាល់ទី

លទ្ធផល០ ទល់នឹង ២ នេះបានធ្វើឲ្យ Real Madrid ក្រពុលមុខនិងព្យាយាមលេងសម្រុកទៅខាង Bilbao នៅតង់ទី២ ស្រាប់តែនៅនាទីទី ៧៣ នៅពេលខ្សែបម្រើ Casemiro មានឱកាសបានលេងនៅជិតតំបន់គ្រោះថ្នាក់មុខប្រអប់ទី របស់ខាង Bilbao ទើបគេបញ្ជូនបាល់ខ្លីឲ្យ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ទើបរូបគេស៊ុតមួយជើងទម្លុះសំណាញ់អ្នកចាំទី Simon បានសម្រេច។

   ខ្សែប្រយុទ្ធ  Karim Benzema
   ខ្សែប្រយុទ្ធ  Karim Benzema

Real Madrid ព្យាយាមលេងសម្រុកទៅមុខព្រោះចង់ឡើងទៅជួប Barcelona នៅវគ្គផ្ដាច់ព្រ័ត្រប៉ុន្តែក្រោយលោកអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតជាផ្លូវការ កីឡាករទាំងអស់ក៏មានភាពតក់ស្លុតជាខ្លាំងព្រោះមិននឹកស្មានថាចាញ់ការប្រកួតបែបនេះ។

ប្រធានក្រុម Sergio Ramos 
ប្រធានក្រុម Sergio Ramos 

បរាជ័យរបស់ Real Madrid ធ្វើឲ្យក្លិបបញ្ចប់កំណត់ត្រាលេង៩ប្រកួតមិនដែលចាញ់នៅរដូវកាលនេះ ហើយ Athletic Bilbao ជាក្រុមដែលបានឡើងទៅវគ្គផ្ដាច់ព្រ័តពាន Spanish Super Cup ។

ការប្រកួតរវាង Real Madrid និង Athletic Bilbao 
ការប្រកួតរវាង Real Madrid និង Athletic Bilbao 

ចំពោះស្ថិតិនៃការប្រកួតគឺ Real Madrid គ្រប់គ្រងបាល់បានដល់ទៅ៧១% ខណៈក្រុម Athletic Bilbao បានតែ២១% ចំណែកការស៊ុតចំគោលដៅវិញគឺ Real Madrid ស៊ុតបាន៦ដងលើស Bilbao ២ដង។

ការប្រកួតរវាង Real Madrid និង Athletic Bilbao 
ការប្រកួតរវាង Real Madrid និង Athletic Bilbao 

គួរបញ្ជាក់ផងដែរ Athletic Bilbao នឹងឡើងទៅប្រកួតជាមួយក្លិបអ្នកមានបុណ្យ Barcelona ក្នុងវគ្គផ្ដាច់ព្រ័ត្រពាន Spanish Super Cup នេះនៅថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទវេលាម៉ោង៣ទាបភ្លឺ(ម៉ោងនៅកម្ពុជា)៕

កីឡាករ Athletic Bilbao
កីឡាករ Athletic Bilbao

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

ការប្រកួតរវាង Real Madrid និង Athletic Bilbao 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T