អីយ៉ាស! កីឡាកររបស់ Man City ម្នាក់នេះ បានយល់ព្រមទទួលសំណើពី Barcelona ហើយ

//s9.kh1.co/55/55d5cd86b258219d4f5aaa302399f4352b7cc8a2.jpg
កីទ្បា

 ១៤-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Eric Garcia នឹងផ្លាស់ទៅលេងនៅ Barcelona ក្នុងតម្លៃខ្លួន ៨.៩លានផោន

អង់គ្លេស៖ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Eric Garcia បានយល់ព្រមនឹងសំណើរបស់ក្លិបអ្នកមានបុណ្យ Barcelona ហើយដោយគ្រោងនឹងចាកចេញពី Manchester City ក្នុងតម្លៃខ្លួន ៨.៩លានផោន(ស្មើនឹងប្រមាណ១២.១លានដុល្លារ) នេះបើយោងតាមសេចក្ដីរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Eric Garcia
  ខ្សែការពារ Eric Garcia

Barcelona បានព្យាយាមដេញតាមយក Garcia ម្ដងជាពីរម្ដងតាំងពីរូបគេចាកចេញពីទឹកដី Camp Nou កាលពីឆ្នាំ២០១៧ មកម៉្លេះស្របពេលកុងត្រារបស់ Garcia ជាមួយក្លិប Man City នឹងផុតកំណត់នៅខែមិថុនាឆ្នាំ២០២១នេះហើយ ដោយរូបគេបានបង្ហាញគោលបំណងយ៉ាងច្បាស់លាស់ថាមិនស្នាក់នៅទឹកដីកីឡដ្ឋាន Etihad ទៀតនោះឡើយ។

  ខ្សែការពារ Eric Garcia
  ខ្សែការពារ Eric Garcia

លោកគ្រូបង្វឹក Pep Guardiola បានគោរពការសម្រេចចិត្តរបស់ខ្សែការពារវ័យត្រឹមតែ២០ឆ្នាំរូបនេះ តែកន្លងមកលោកគ្រូព្យាយាមបញ្ចុះបញ្ចូលឲ្យគេស្នាក់នៅបន្ត ប៉ុន្តែមើលទៅវាមិនបានផលឡើយព្រោះ Garcia ពិតជាចង់ប្ដូរទៅលេងនៅទឹកដីកំណើតរបស់គេគឺប្រទេសអេស្ប៉ាញវិញ។

លោកគ្រូបង្វឹក Pep និង   ខ្សែការពារ Eric Garcia
លោកគ្រូបង្វឹក Pep និង  ខ្សែការពារ Eric Garcia

មុនដំបូង Man City ដាក់តម្លៃខ្លួនរបស់ Garcia ដល់ទៅ ១៧.៨លានផោន(ស្មើនឹង២៤.៣លានដុល្លារ)មកត្រឹម ៨.៩លានផោន(ស្មើនឹងប្រមាណ១២.១លានដុល្លារ)វិញដោយសារ Barcelona កំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ។

  ខ្សែការពារ Eric Garcia
  ខ្សែការពារ Eric Garcia

ខណៈនេះ Barcelona មិនទាន់មានប្រធានក្លិបផ្លូវការនៅឡើយទេគឺស្ថិតនៅក្នុងកំលុងពេលបោះឆ្នោតជ្រើសរើសនៅឡើយទើបលោក Carles Tusquets ដែលជាប្រធានស្ដីទីត្រូវសុំការព្រមព្រៀងពីបេក្ខភាពទាំងអស់ជាមុនសិនទើបអាចចុះហត្ថលេខាយល់ព្រមលើដំណើរការផ្ទេរយក Eric Garcia បានហើយបើវាកើតឡើងពិតមែន Garcia អាចនឹងចុះកុងត្រាជាមួយក្លិបដល់ឆ្នាំ២០២៦ឯណោះ។

 ខ្សែការពារ Eric Garcia
 ខ្សែការពារ Eric Garcia

មិនមែនមានតែ Garcia ទេដែល លោកគ្រូបង្វឹក Ronald Koeman ចង់បាន យោងតាមការរាយការណ៍គឺលោកគ្រូចង់យកខ្សែប្រយុទ្ធ Memphis Depay ពីក្លិប Lyon ផងដែរតែមិនទាន់ដឹងច្បាស់ថាក្លិបមានលទ្ធភាពចំណាយលុយទិញបានឬអត់។

 ខ្សែការពារ Eric Garcia
 ខ្សែការពារ Eric Garcia

ខណៈនោះដែរ Garcia បានចូលលេងឲ្យ Man City ៧ប្រកួតបើទោះបីជាគេជិតនឹងចាកចេញពីក្លិបហើយក៏ដោយ ប៉ុន្តែថ្មីៗនេះគេបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ទើបត្រូវសម្រាកព្យាបាលដាច់ដោយឡែក៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T