បន្ទាប់ពីតា Klopp ថាអាជ្ញាកណ្ដាលកាន់ជើង Man UTD ឥឡូវនេះអតីតអាជ្ញាកណ្ដាលម្នាក់វាយប្រហារវិញថា...

//s9.kh1.co/7c/7c621a79a3089bb88735c47166289259256d51ad.jpg
កីទ្បា

 ១៤-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អតីតអាជ្ញាកណ្ដាលម្នាក់ថាលោកគ្រូ Klopp លាក់ពុតណាស់

អង់គ្លេស៖ វិវាទពាក្យសម្ដីរវាងលោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp របស់ក្រុមហង្សក្រហម Liverpool និងអតីតលោកអាជ្ញាកណ្ដាលឈ្មោះថា Mark Clattenburg បានផ្ទុះឡើងក្រោយលោកបានវាយបកតបទៅលោកគ្រូ Klopp រឿងដែលចោទថាអាជ្ញាកណ្ដាលតែងតែផ្ដល់បាល់ប៉េណាល់ទីទៅកាន់ក្រុមបិសាចក្រហម Manchester United ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក  Mark Clattenburg
លោក  Mark Clattenburg

ក្រោយចាញ់ក្រុម Southampton ក្នុងលទ្ធផល ១ ទល់នឹង ០ លោកគ្រូ Klopp បានចេញមុខតវ៉ាថាចង់ឲ្យអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េណាល់ទីដល់ Liverpool ព្រោះកីឡាករខាង Southampton លេងកាចណាស់ និងថែមទាំងដៀមដាមទៀតថា Man UTD បែរជាទទួលបានបាល់ប៉េណាល់ទី២ឆ្នាំចុងក្រោយនេះក្នុងចំនួនច្រើនជាង Liverpool ក្នុងរយៈពេល៥ឆ្នាំកន្លះទៅទៀត។

លោកគ្រូ Jurgen Klopp និងកីឡាករ  Liverpool 
លោកគ្រូ Jurgen Klopp និងកីឡាករ  Liverpool 

តាំងពីលោកគ្រូបង្វឹក Ole Gunnar Solskjaer ឡើងមកកាន់តំណែងជំនួសលោកគ្រូបង្វឹក Jose Mourinho មក គឺ Man UTD ទទួលបានបាល់ប៉េណាល់ទីសរុប២៧ដង ខណៈដែល Liverpool បានតែ១៩ដងគត់។

  លោកគ្រូបង្វឹក Ole Gunnar Solskjaer និងកីឡាករ Man UTD 
  លោកគ្រូបង្វឹក Ole Gunnar Solskjaer និងកីឡាករ Man UTD 

ប៉ុន្តែលោកអតីតអាជ្ញាកណ្ដាលរបស់ក្របខណ្ឌ Premier League Mark Clattenburg ដែលបានចូលចុះសង្កេតដល់ទៅ២៩២ប្រកួតក្នុងអាជីពរបស់លោកបានចេញមុខនិយាយថាអាជ្ញាកណ្ដាលមិនបានចូលខាង Manchester United ឡើយនិងចោទថាលោកគ្រូKlopp និយាយនេះគឺចង់បង្អាក់សមាធិអាជ្ញាកណ្ដាលមុនជំនួប រវាងក្លិបយក្ស Man UTD និង Liverpool នៅថ្ងៃអាទិត្យនេះប៉ុណ្ណោះ។

លោកគ្រូ Jurgen Klopp និងកីឡាករ  Liverpool 
លោកគ្រូ Jurgen Klopp និងកីឡាករ Liverpool 

លោក Clattenburg ព្រមទទួលស្គាល់ថានៅជំនាន់ Sir Alex Ferguson ដឹកនាំគឺ អាជ្ញាកណ្ដាលកាន់ជើង Man UTD ប៉ុន្តែពេលនេះវាមិនដូចមុនឡើយដោយបានបង្ហោះសារមួយក្នុង Mailonline ថា៖

អាជ្ញាកណ្ដាលទាំងលើទីលាននិងក្រៅទីលានគ្មានការស៊ីសំណូកណាមួយនោះឡើយ Klopp និយាយនេះគឺដើម្បីស៊កសៀតពួកយើងមែនទេ? ឬក៏គេចង់ដៀមដាមថាកីឡាករ Man UTD ធ្វើពុតជាដួល? បើសិនគោលបំណងរបស់គេគឺចង់និយាយពីជម្រើសអាទី១ខាងដើម ខ្ញុំគ្មានពេលឯណាបកស្រាយច្រើនទេ ព្រោះវាមិនពិត។ ប៉ុន្តែបើសិនគេនិយាយនេះដើម្បីបង្វែងដានថាកីឡាករ Man UTD ចូលចិត្តធ្វើពុតដើម្បីឲ្យបានបាល់ប៉េណាល់ទី អានេះខ្ញុំថាកីឡាករគេខ្លះក៏ទំនងជាធ្វើពុតដូចគ្នា។គេជាមនុស្សលាក់ពុតណាស់ដែលនិយាយដូចក្រុមខ្លួនឯងមិនធ្លាប់ធ្វើបែបហ្នឹង សូម្បី Mo Salah និង Mane ក៏មានជំនាញខាងធ្វើពុតដូចគ្នា។

លោក Mark Clattenburg​
Sir Alex Ferguson និង លោក Mark Clattenburg​
Sir Alex Ferguson និង លោក Mark Clattenburg​

លោក Clattenburg បានបន្តទៀតថា៖

កាលពីរដូវកាលមុនគេមិនធ្លាប់មួម៉ៅដូច្នេះទេព្រោះក្រុមគេឈ្នះសឹងតែរាល់សប្តាហ៍ គេមិនចូលចិត្តការបរាជ័យ គេនិយាយនេះគឺខុសណាស់ដែលថាអាជ្ញាកណ្ដាលចូលខាង Man UTD ។ ការពិតខ្ញុំព្រមទទួលស្គាល់ថាជំនាន់ Sir Alex Ferguson ដឹកនាំគឺវាដូច្នេះមែនតែពេលនេះវាមិនមែនអ៊ីចឹងទេ!

លោក Mark Clattenburg​

គួរបញ្ជាក់ផងដែរថា Liverpool ត្រូវ Manchester United រុញទម្លាក់មកលេខ២វិញដោយមាន៣៣ពិន្ទុក្នុងដៃ ចាញ់ភាគីលោកគ្រូ Sokskjaer ៣ ពិន្ទុ ខណៈក្រុមទាំងពីរនឹងប្រកួតតទល់គ្នានៅថ្ងៃអាទិត្យម៉ោង១១:៣០នាទីយប់នៅកម្ពុជា៕

លោកគ្រូ Ole និង Klopp
លោកគ្រូ Ole និង Klopp

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T