គ្រូខឹងហើយ! Zidane មិនដាក់កីឡាករ Real Madrid ម្នាក់នេះចូលលេងដោយសារគេរវល់លេងទូរស័ព្ទក្នុងម៉ោងប្រជុំ

//s9.kh1.co/73/7305d199209bf5bbb0b38eda1a2af07dceaa2c24.jpg
កីទ្បា

 ១៤-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Vinicius Jr. ត្រូវលោកគ្រូ Zidane តោះតើយដាក់ក្រោយគេបង្ហាញកាយវិការច្រងេងច្រងាង

អេស្ប៉ាញ៖ លោកគ្រូបង្វឹក Zinedine Zindane ដែលដឹកនាំក្លិបអធិរាជស Real Madrid បានខឹងនឹងកូនក្រុមម្នាក់របស់ខ្លួនគឺ កីឡាករ Vinicius Jr. ក្រោយខ្សែប្រយុទ្ធរូបនេះមិនត្រងត្រាប់ស្ដាប់លោកគ្រូនិយាយកំឡុងពេលប្រជុំជាមួយក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Vinicius Jr. 
ខ្សែប្រយុទ្ធ Vinicius Jr. 

កីឡាករវ័យ២០ឆ្នាំរូបនេះត្រូវលោកគ្រូ Zidane លែងសូវដាក់ឲ្យចូលលេងដោយសារមូលហេតុខ្លះៗដែលមួយក្នុងនោះគឺរូបគេបានបង្ហាញកាយវិការមិនសមរម្យនិងច្រងេងច្រងាង។

ខ្សែប្រយុទ្ធ Vinicius Jr. 
ខ្សែប្រយុទ្ធ Vinicius Jr. 

នៅក្នុងការប្រកួតរបស់ Real Madrid ទាំង៥ចុងក្រោយនេះគឺ Vinicius Jr. មិនបានចូលលេងទេ ដោយចំណាយពេលអង្គុយនៅកៅអីបម្រុងស្របពេលក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាកំពុងដេញតាមយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះផងដែរ។

លោកគ្រូបង្វឹក Zinedine Zidane និង ខ្សែប្រយុទ្ធ Vinicius Jr.
លោកគ្រូបង្វឹក Zinedine Zidane និង ខ្សែប្រយុទ្ធ Vinicius Jr.

យោងតាមប្រភពព័ត៌មានពី AS រឿងហេតុនេះបានកើតឡើងមុនការប្រកួតនៅក្របខណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ដែល Real Madrid ត្រូវប៉ះជាមួយ Manchester City នៅជើងទី២ កាលពីថ្ងៃ៧ខែសីហាមកម៉្លេះ ដោយ Vinicius បានបង្ហាញកាយវិការខឹងសម្បារមួម៉ៅដាក់ក្រុមពេលដឹងថាលោកគ្រូជ្រើសរើសយកខ្សែប្រយុទ្ធ Eden Hazard ឲ្យជាប់ជម្រើស១១នាក់ដំបូងហើយពេលលោកគ្រូប្រជុំក្រុមមុនការប្រកួត កីឡាករវ័យក្មេងម្នាក់នេះមិនព្រមស្ដាប់ទេដោយគិតតែចុចទូរស័ព្ទធ្វើឲ្យលោកគ្រូខឹងណាស់ តែមិននិយាយអីទេ។

  ខ្សែប្រយុទ្ធ Eden Hazard និង Vinicius Jr.
  ខ្សែប្រយុទ្ធ Eden Hazard និង Vinicius Jr.

បន្ទាប់ពីហេតុការណ៍នោះមក Vinicius ត្រូវលោកគ្រូ Zidane លែងទុកចិត្តនិងមិនសូវដាក់ឲ្យចូលប្រកួតទេ៕

ខ្សែប្រយុទ្ធ Vinicius Jr.  អង្គុយកៅអីបម្រុង
ខ្សែប្រយុទ្ធ Vinicius Jr.  អង្គុយកៅអីបម្រុង

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T