ជាប្រវត្តិសាស្ត្ររបស់អាមេរិក លោក ត្រាំ ត្រូវបានគេបោះឆ្នោតបណ្ដេញចេញពីតំណែងជាលើកទី២

//s9.kh1.co/6a/6ac03567fe594256a72a3e20f7ac2fd923e64b34.jpg
សង្គម

 ១៤-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក ត្រាំ គឺជាប្រធានាធិបតីទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានចោទប្រកាន់ពីរដងឬត្រូវបានចោទប្រកាន់ដោយសភា។

អាមេរិក៖ តំណាងរាស្ត្រអាមេរិកបានចោទប្រកាន់ ប្រធានាធិបតី ដូណាល់ ត្រាំ ពីបទញុះញង់ឲ្យមានការបោះបោរនៅកុបកម្មពីវិមានកាពីតូល កាលពីសប្ដាហ៍មុន។ សមាជិកគណបក្សសាធារណរដ្ឋចំនួន១០នាក់បានគាំទ្រគណបក្សប្រជាធិបតេយ្យ ដើម្បីចោទប្រកាន់ប្រធានាធិបតី ដោយសំឡេង២៣២ទល់នឹង១៩៧។ លោក ត្រាំ គឺជាប្រធានាធិបតីទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានចោទប្រកាន់ពីរដងឬត្រូវបានចោទប្រកាន់ដោយសភា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ត្រាំ មកពីគណបក្សសាធារណរដ្ឋនឹងត្រូវប្រឈមមុខនឹងការកាត់ក្ដីមួយ នៅក្នុងព្រឹទ្ធសភា ហើយប្រសិនបើគាត់ត្រូវបានផ្ដន្ទាទោស គាត់អាចនឹងប្រឈមមុខនឹងការហាមឃាត់មិនឲ្យកាន់តំណែងជាថ្មីម្ដងទៀត។ ប៉ុន្តែលោកនឹងមិនចាំបាច់លាឈប់ពីសេតវិមាន មុនអាណត្តិរបស់លោកត្រូវបញ្ចប់ក្នុងមួយសប្ដាហ៍ទៀតនោះទេ ព្រោះព្រឹទ្ធសភានឹងមិនចូលប្រជុំឡើងវិញទាន់ពេលទេ។

ប្រធានាធិបតី ដូណាល់ ត្រាំ
ប្រធានាធិបតី ដូណាល់ ត្រាំ

លោក ត្រាំ នឹងចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករា បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតរបស់លោកកាលពីខែវិច្ឆិកា ដោយមិនអាចយកឈ្នះលោក ចូ​ បៃដិន ដែលជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ។

សភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានបោះឆ្នោតកាលពីថ្ងៃពុធ បន្ទាប់ពីការជជែកដេញដោលជាច្រើនម៉ោង នៅពេលកំលាំងឆ្មាំជាតិប្រដាប់អាវុធយាមនៅខាងក្នុងនិងខាងក្រៅវិមានកាពីតូល។ ភ្នាក់ងារ FBI បានព្រមានអំពីការធ្វើបាតុកម្មប្រដាប់អាវុធ ដែលអាចនឹងកើតមាននិងគ្រោងធ្វើនៅរដ្ឋធានីវ៉ាស៊ីនតោននិងរដ្ឋអាមេរិកទាំង៥០ នៅមុនការស្បថចូលកាន់តំណែងរបស់លោក បៃដិន នៅសប្ដាហ៍ក្រោយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T