អុញ! Cole ថា Man UTD គ្មានគីឡូឈ្នះពាន PL នៅរដូវកាលនេះទេ

//s9.kh1.co/18/186a133ec4d549b002327374d42491c80f47c618.jpg
កីទ្បា

 ១៤-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Andy Cole ថា Man UTD លេងមិនទាន់ដល់កម្រិត Man City និង Liverpool ទេ

អង់គ្លេស៖ បន្ទាប់ពីឈ្នះ Burnley ១ ទល់នឹង ០ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធកន្លងមកនេះ ក្លិបបិសាចក្រហម Manchester United បានឡើងមកកាន់កាប់កំពូលតារាង Premier League ដោយរុញ Liverpool ទម្លាក់មកលេខ២វិញ ទើបផ្ទុះការទស្សទាយថា Man UTD អាចនឹងក្លាយជាជើកឯក Premier League រដូវកាលនេះ ប៉ុន្តែយោងតាមសម្ដីរបស់លោក Andy Cole លោកគិតថា Man UTD គ្មានលទ្ធភាពឈ្នះពាននេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester United 
កីឡាករ Manchester United 

លោក Andy Cole ជាអតីតកីឡាករម្នាក់របស់ Man UTD ហើយលោកបានបង្ហើបថាលោកសប្បាយចិត្តណាស់ដែលឃើញកីឡាកររបស់អតីតក្លិបលោកវិវត្តន៍ខ្លួនបានល្អយ៉ាងនេះ ប៉ុន្តែលោកថា Man UTD លេងមិនទាន់ដល់កម្រិតក្លិបមេឃខៀវ Manchester City និងហង្សក្រហម Liverpool នោះឡើយដោយគូសបញ្ជាក់ថា ឆ្នាំក្រោយទើបក្លិបបិសាចក្រហមមានភាគរយខ្ពស់ក្នុងការស្រវាយកពាននេះ។

កីឡាករ Manchester United 
កីឡាករ Manchester United 
កីឡាករ Manchester City
កីឡាករ Manchester City
កីឡាករ Liverpool
កីឡាករ Liverpool

លោក Cole បានប្រាប់ Talksport ថា៖

តើ Manchester United អាចឈ្នះពាះពាន(Premier League)នៅរដូវកាលនេះទេ?បើខ្ញុំវិញ ខ្ញុំគិតថាប្រហែលអត់ទេ។ខ្ញុំគិតថាការដែល Man UTD ឡើងមកឈរនៅកំពូលតារាងគឺជាសមិទ្ធផលមួយដ៏អស្ចារ្យដូចលោកគ្រូ Ole និយាយអ៊ីចឹង វាល្អជាង Man UTD កាលពីប៉ុន្មានខែមុនឆ្ងាយណាស់។ អ្នករាល់គ្នាបាននិយាយថា Ole មិនគួរក្លាយជាគ្រូបង្វឹករបស់ Manchester United នោះឡើយហើយខ្ញុំគិតថាពេលនេះគ្រប់យ៉ាងបានបញ្ជាក់ច្បាស់ហើយនូវការដែលគាត់អាចផ្លាស់ប្ដូរស្ថានភាពរបស់ក្រុម ហើយពេលនេះក្រុមមានជំនឿជឿជាក់ណាស់ ប៉ុន្តែបើសាកមើលពីជ្រុងម្ខាងទៀតគឺ Manchester City ឯណោះវិញមាន២ប្រកួតក្នុងដៃហើយបើសិនក្លិបឈ្នះទាំង២ប្រកួត ក្លិបនឹងចាញ់ពិន្ទុ Man UTD តែ១ពិន្ទុប៉ុណ្ណោះ។

លោក Andy Cole
  លោក Andy Cole
  លោក Andy Cole

លោកបានបន្តទៀតថា៖

Man UTD មិនទាន់អាចឈ្នះពាន Premier League នៅរដូវកាលនេះបានទេ ខ្ញុំគិតថាក្រុមនៅត្រូវការពេលវេលា។ ខ្ញុំមិនគិតថាពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឈ្នះវានៅរដូវកាលនេះទេប៉ុន្តែខ្ញុំមានភាពសុទិដ្ឋិនិយមថារដូវកាលក្រោយ ពួកយើងនឹងមានភាគរយខ្ពស់ក្នុងការឈ្នះ។

លោក Andy Cole

យ៉ាងណាមិញ Manchester United ត្រូវជួបនឹងក្រុមគូប្រជែងគ្រប់សម័យកាល Liverpool នៅយប់ថ្ងៃអាទិត្យវេលាម៉ោង១១:៣០នាទីយប់ដែលជាការប្រកួតមួយដែលអ្នកគាំទ្របាល់ទាត់ទាំងអស់កំពុងទន្ទឹងរង់ចាំ៕

ខ្សែការពារ Harry Maguire និង Mohamed Salah 
ខ្សែការពារ Harry Maguire និង Mohamed Salah 

ប្រភពtalksport

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T