អត់ Messi អត់បញ្ហា! Barca ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Super Cup ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី(មានវីដេអូ)

//s9.kh1.co/a6/a60aae0d90fb05ea7f1bf287dd7615b2165b30fa.jpg
កីទ្បា

 ១៤-មករា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Stegen សង្គ្រោះបាល់ប៉េណាល់ទីជួយឱ្យ Barca ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup

អេស្ប៉ាញ៖ កាលពីយប់ពុធឈានចូលថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្លិបអ្នកមានបុណ្យ Barcelona បានធ្វើដំណើរទៅទឹកដីកីឡដ្ឋានរបស់ Real Sociedad គឺ Nuevo Arcangel ដែលជាការប្រកួតក្នុងក្របខណ្ឌ Spanish Super Cup ឬ Supercopa de Espana ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Real Sociedad  និង Barcelona
ការប្រកួតរវាង Real Sociedad  និង Barcelona

ក្នុងនោះដែរខ្សែប្រយុទ្ធ Lionel Messi មិនមានវត្តមានក្នុងការប្រកួតទេព្រោះគេមានអារម្មណ៍មិនសូវស្រួលខ្លួនទាក់ទងនឹងរបួសកាលពីលើកមុនទើបបានត្រឹមអង្គុយទស្សនាការប្រកួតនៅកន្លែងទស្សនិកជន។

  ខ្សែប្រយុទ្ធ Lionel Messi
  ខ្សែប្រយុទ្ធ Lionel Messi
  ខ្សែប្រយុទ្ធ Lionel Messi អង្គុយទស្សនា
  ខ្សែប្រយុទ្ធ Lionel Messi អង្គុយទស្សនា

លទ្ធផលនៃការប្រកួត៩០នាទីពេញគឺ ក្រុមទាំងពីរចែកគ្នាម្នាក់១គ្រាប់ស្មើដោយខាងក្រុមភ្ញៀវ Barcelona ជាអ្នករកបាន១គ្រាប់បើកឆាក។នៅនាទីទី ៣៩ ខ្សែបម្រើសញ្ជាតិហូឡង់ Frenkie De Jong ហក់តែតបញ្ចូលទីយ៉ាងឡូយដោយផុតដៃអ្នកចាំទី Alex Remiro ធ្វើឲ្យ Barcelona នាំមុខ ១ ទល់នឹង ០។

  ខ្សែបម្រើ Frenkie De Jong
  ខ្សែបម្រើ Frenkie De Jong

ស្រាប់តែនៅនាទីទី៥១ លោកអាជ្ញាកណ្ដាលសម្រេចផ្ដល់បាល់ប៉េណាល់ទីឲ្យខាង Real Sociedad បន្ទាប់ពីឃើញថា បាល់នោះប៉ះដៃរបស់ខ្សែបម្រើ Frenkie De Jong ទើប ខ្សែប្រយុទ្ធ Mikel Oyarzabal ជាអ្នកទទួលភារៈនេះ។

កីឡាករ Real Sociedad
កីឡាករ Real Sociedad

Oyarzabal សុទ្ធមួយជើងឆ្វេងត្រង់ទៅខាងមុខចំពាក់កណ្ដាលតារាងដោយអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Marc Andre Ter Stegen សង្គ្រោះមិនបានទើបលទ្ធផល Real Sociedad តាមស្មើ Barcelona ១ ទល់នឹង ១ វិញ។

  អ្នកចាំទី Marc Andre Ter Stegen
  អ្នកចាំទី Marc Andre Ter Stegen

ការប្រកួតកន្លងទៅ៩០នាទីពេញតែខាងក្រុមទាំងពីរនៅតែរក្សាលទ្ធផលនេះទើបលោកអាជ្ញាកណ្ដាលសម្រេចអនុញ្ញាតឲ្យលេងបាល់ប៉េណាល់ទីកាត់សេចក្ដី ម្នាក់៥ គ្រាប់វិញ។

កីឡាករទាំងសងខាងចាំស៊ុតប៉េណាល់ទី
កីឡាករទាំងសងខាងចាំស៊ុតប៉េណាល់ទី

ខ្សែបម្រើ Riqui Puig , ខ្សែប្រយុទ្ធ Ousmane Dembele និង ខ្សែបម្រើ Miralem Pjanic សុទ្ធតែទាត់បាល់ប៉េណាល់ទីនេះបានសម្រេចទាំងអស់ ខណៈដែល ខ្សែប្រយុទ្ធ Antoine Griezmann និង ខ្សែបម្រើ Frenkie De Jong ត្រូវអ្នកចាំទី Alex Remiro ចាប់បាល់ជាប់។

  ខ្សែបម្រើ Riqui Puig
  ខ្សែបម្រើ Riqui Puig
កីឡាករ Barcelona 
កីឡាករ Barcelona 

ខណៈនោះដែរខាង Real Sociedad វិញគឺ កីឡាករ៣នាក់មិនអាចស៊ុតបាល់ប៉េណាល់ទីនេះចូលគឺមាន Willian Jose, Mikel Oyarzabal ដែលរកបាន១គ្រាប់មុននេះ ព្រមទាំង Jon Bautista ខណៈកីឡាករ២នាក់ទៀតគឺ Adnan Januzai និង Mikel Merino ស៊ុតបាល់នេះទម្លុះសំណាញ់អ្នកចាំទី Ter Stegen បានសម្រេច។

កីឡាករ Real Sociedad  ស៊ុតប៉េណាល់ទី
កីឡាករ Real Sociedad  ស៊ុតប៉េណាល់ទី

ដូចនេះបើគិតលទ្ធផលបាល់ប៉េណាល់ទីគឺ Barcelona យកឈ្នះ Real Sociedad ៣ ទល់នឹង ២ ធ្វើឲ្យក្រុមឈ្នះក្រុមម្ចាស់ផ្ទះនិងបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពាន Supercopa ដែលនឹងត្រូវរង់ចាំមើលថាតើ ត្រូវប្រកួតតទល់ជាមួយ Real Madrid ឬ Athletic Club។

កីឡាករ Barcelona 
កីឡាករ Barcelona 

ចំពោះស្ថិតិនៃការប្រកួតវិញគឺក្រុម Real Sociedad គ្រប់គ្រងបាល់បាន៣៧% ខណៈ Barcelona បាន៦៣% ហើយ Barca ស៊ុតចំគោលដៅ៥ដង ខណៈក្រុមម្ចាស់ផ្ទះស៊ុតបាន៧ដង។

កីឡាករ Barcelona 
កីឡាករ Barcelona 

គួរបញ្ជាក់ផងដែរថា Barcelona នឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន Supercopa នៅថ្ងៃអាទិត្យទី១៧ខែមករានេះហើយ៕

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោម៖

ការប្រកួតរវាង Real Sociedad និង Barcelona 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T