បារីអេឡិចត្រូនិក មានផ្ទុក និងបញ្ចេញសារធាតុពុល ដែលមានឥទ្ធិពលដល់សុខភាពយ៉ាងធ្ងន់ធ្ងរដូចជា កើតជំងឺក្អក ពិបាកដកដង្ហើម និងកើតជំងឺហឺតជាដើម។ ខាងក្រោមនេះ ជាផលប៉ះពាល់យ៉ាងខ្លាំងក្លាចំពោះសុខភាព សម្រាប់អ្នកនិយមប្រើប្រាស់បារីអេឡិចត្រូនិក៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ប៉ះពាល់ដល់ខួរក្បាល
វាធ្វើឱ្យញៀន វិលមុខ ហើយមានអាការៈញ័រថែមទៀតផង។
២. ប៉ះពាល់សួត
វាបណ្ដាលឱ្យប៉ះពាល់ដល់ប្រព័ន្ធដង្ហើម និងបំផ្លាញសួតអ្នក។ ហើយវាក៏បណ្ដាលឲ្យ៖
- ក្អួតចង្អោរ
- ឈឺក្បាល វិលមុខ
- រលាកផ្លូវដង្ហើម
- ក្អក
- ស្ងួតភ្នែក
- ហើយធ្ងន់ធ្ងរនោះគឺ ជំងឺមហារីកសួតតែម្ដង៕