ភ្នំពេញ: បុរសម្នាក់ ក្នុងចំណោម បក្ខពួក៣នាក់ ត្រូវកម្លាំងនគរបាល ឃាត់ខ្លួនបន្ទាប់បាន ធ្វើសកម្ម ភាពប្លន់ម៉ូតូមួយគ្រឿង នៅវេលាម៉ោង៣ និង៣០នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១២ ។

សាក្សីបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ ខ្លួននៅជិត ស្ពានឈើ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលកំពុងធ្វើ សកម្មភាពប្លន់ម៉ូតូ ។ សាក្សីបានឲ្យដឹងទៀតថា បក្ខពួកក្រុមជន សង្ស័យពីរ នាក់ទៀត បានគេចខ្លួនបាត់ ជាមួយនិងម៉ូតូស្កូបពី ដែលប្លន់បាន ។
មន្រ្តីនគរបាលបានឲ្យដឹងថា លោក សេក ណារ៉ូ អាយុ២០ឆ្នាំ ត្រូវឃាត់ខ្លួននៅជិតស្ពានឈើ ខណ:ដែលរួមគ្នា និងបក្ខពួកបីនាក់ ប្លន់ម៉ូតូ ។

មន្រ្តីនគរបាល បានឲ្យដឹងទៀតថា សេក ណារ៉ូ ជា អ្នកភូមិត្រពាំងឈូក បានសារភាពថា មូលហេតុហេតុនៃការប្លន់នេះ ព្រោះគ្មានលុយចូលឆ្នាំ ទើបបបួលមិត្តភ័ក្រពីរនាក់ទៀត ទៅប្លន់ម៉ូតូ ដើម្បីបានលុយចាយ ឥឡូវនេះ ណារ៉ូត្រូវឃាត់ខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋានគរបាល ខណ្ឌសែនសុខ ។

មន្រ្តីនគរបាន ក៏បានឲ្យទៀតថា លោក ឡុង សុមាស អាយុ១៩ឆ្នាំ សិស្សសាលាជម្ពូវ័ន្ត ជាម្ចាស់ម៉ូតូស្កូបពី ពណ៌ស លាយប្រផះ ពាក់ស្លាកលេខ ភ្នំពេញ1AS-0649 ដែលត្រូវក្រុមចោរប្លន់ ។ លោក ឡុង សុមាស រស់នៅផ្ទះលេខ១៤៤ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕

ដោយ: ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]