ស្រី​ៗ​រៀន​ចង​ចិត្តប្តី ​តាមវិធី​ទាំងនេះ​ទៅ ជឿជាក់​ថា​ប្តី​ គ្មាន​ថ្ងៃ​ក្បត់ចិត្ត យើងបាន​ទេ​

//s9.kh1.co/ac/ac9f9cece628e58ad3ac943c23b457298a431b9e.jpg
ប្រលោមលោក & អប់រំ

 ១៣-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មាន​តែ​រូប​សម្រស់ តែមួយ​មុខ គ្មាន​ប្រយោជន៍នោះទេ ប្រសិនបើ​អ្នក​ មិន​ចេះ​ពីវិធី ចងចិត្ត​ប្តី​ ឲ្យ​បានជាប់​ មិន​ក្រោយ​ទោះ​ អ្នកស្អាត​យ៉ាងណា ក៏គេ​នៅ​តែ​ក្បត់ ​អ្នក​បាន​ដដែរ​។

យល់ដឹង​៖ សម្រាប់មនុស្សស្រីម្នាក់​ បើ​​មាន​ប្តីល្អ ចេះយកចិត្ត​ទុកដាក់ ​និងចេះ​ផ្តល់​តម្លៃ​ ឲ្យយើង​នោះគឺជា ​សំណាង​ដូច ជា​រើស​បាន ​កំណប់​ទ្រព្យ ដ៏មហាសាល​អញ្ចឹង​ ព្រោះក្នុង​​មួយ​ជីវិត ​មនុស្ស​ស្រី បន្ទាប់​ពីរៀប​ការ​ហើយ ​​គ្មាន​ប្រាថ្នាចង់បាន​ ​អ្វី​ច្រើន​ក្រៅពី បាន​​ប្តី​ចេះ​យល់​ចិត្ត ​និងមាន​​គ្រួសារ​មួយ ​ដែល​មាន ភាព​កក់ក្តៅ​នោះទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែពេល ជាមួយគ្នា​នោះ​ មនុស្ស​ស្រី​ក៏ត្រូវ​តែ ​ដឹង​ផងដែរ​ថា​ ក្នុង​នាម​ជា​ប្រពន្ធ​ គួរមាន​ភារៈកិច្ច​ អ្វី​ខ្លះ​ដែល​អាច ​រក្សា​ចិត្ត​ប្តី​បាន ​បន្ទាប់ពី​រៀបការ​ហើយ​។ ព្រោះ​ជាក់​ស្តែង​ ណាស់​ថា ​មនោសញ្ចេត​នា ​ប្តីប្រពន្ធបន្ទាប់ពី​ រៀបការ​ហើយ ​ច្បាស់​ជា​មាន ​ការ​ប្រែប្រួល​ខុស​ពី ​ពេល​កាលដែល​ នៅជា​គូសង្សារ​។

កាលជា​គូសង្សារនិងគ្នា​ ​យូរ​ៗជួបមុខគ្នា​ម្តង ប្រាកដជា​មាន ភាព​ផ្អែម​ល្ហែម ​និង​គ្នា​ច្រើន​ តែ​ពេល​រៀប​ការ​ហើយ ជួបមុខ​គ្នា​រាល់​ថ្ងៃ​ ដឹង​ចរិត​គ្នាទៀត​នោះ ភាព​ល្អូក​ល្អើ​ន ​អាចនឹង​មាន ​ការ​រង្គោះ​រង្គើរ​ខ្លះ​ៗ ជា​បណ្តើ​រៗ​មិន​ខាន។ ហេតុនេះ ​ដើម្បី​កុំ​បណ្តោយ​ឲ្យ មនោសញ្ចេនា ​ប្តី​ប្រពន្ធ​របស់​អ្នក អាច​​មាន​ជន​ទី​៣ ចូលមក​ជ្រៀត​ជ្រែក ​បាន​នោះ​ដាច់​ខាត ​អ្នក​ជា​ប្រពន្ធ​ត្រូវ​តែ ​ចេះ​គន្លឹះ​ចង​ចិត្តប្តី​។

តោះ​ចង់​ដឹង​ថា ​មាន​អ្វី​ខ្លះ​ សូមទៅ​តាម​ដាន ​ទាំង​អស់គ្នា​៖

១. ចងមាត់​

រូបតំណាង
រូបតំណាង

ចងមាត់ ​យ៉ាង​ដូចម្តេច? គឺ​គ្មាន​អ្វី​ដែល ​ធ្វើ​ឲ្យ​ប្តី​សប្បាយ​ចិត្តខ្លាំង ក្រៅតែ​ពី​ត្រឡប់មក ពី​ធ្វើ​ការ​ហត់​នឿយ ​ពេញ​មួយថ្ងៃ មក​ដល់​ផ្ទះ ​មាន​ប្រពន្ធ​ល្អ​ ចេះរៀប​ចំ​ទុកដា​ក់ ​​ធ្វើ​ម្ហូបដែល ​ប្តី​ចូលចិត្ត​ឆ្ងាញ់​ៗ រៀប​ចំ​លើ​តុ ចាំ​ប្តី​នោះទេ​។ នេះ​ជា​រឿង ​សំខាន់​ណាស់ ​នៃ​សុភមង្គល​គ្រួសារ​ ហេតុនេះ​បើ​ចង់​ ចងកាយ​ប្តី​ ដំបូង​គឺត្រូ​វ សម្លាប់​ចិត្ត​ប្តី ​តាម​រយៈវិជ្ជាមេផ្ទះ​ ចំអិន​ម្ហូប​របស់​យើង ​ជាមុន​សិន។

២. ចង​ច្រមុះ

រូបតំណាង
រូបតំណាង

មនុស្សស្រី ​ភាគច្រើន​តែង ​យល់​ខុស​ថា​ ពេល​នៅ​ក្រមុំ​ ខំ​ធ្វើ​ខ្លួន​ដើម្បី​ឲ្យ កម្លោះ​ៗមើល តែ​ដល់​មាន​ប្តី មាន​កូន​ហើយ មិន​ដឹង​ត្រូវ​ធ្វើ​ខ្លួន​ ដើម្បីឲ្យ​អ្នក​ណា​ មើល​​ទៀតទេ​។ បើ​អ្នក​យល់​បែប​នេះ ​គឺពិត​ជា ​ការ​គិត​មួយ​ដែល ខុស​ធ្ងន់​ណាស់ ធ្វើ​ខ្លួនទោះមិន​ បង្អួតប្រុសដទៃ​មើល ​តែ​ដើម្បី​ប្តី​យើង។​ ត្រូវ​ចាំ មិន​ថា​​ប្រុស​ឬ ស្រីនោះទេ គ្មាន​អ្នកណាដែល ​ចូល​ចិត្ត​នៅក្បែរ​ មនុស្សគគ្រិតធុំ​ក្លិនខ្លួន មុខ​ស្រមេមស្រម៉ាម​ នោះទេ។ ហេតុនេះ​ស្រី​ៗ ទោះមាន​ប្តី​ហើយ ​ក៏ត្រូវ​តែស្អាត ​ត្រូវ​​ចេះ​តុប​តែង ​រៀប​ចំ​ខ្លួន ​ក្លិន​ត្រូវក្រអូប​ ហើយ​មាន​ អនាម័យ​ជានិច្ច។

៣. ចង​ភ្នែក​

រូបតំណាង
រូបតំណាង

រាង​កាយ​និង ​រូប​សម្រស់​ជារឿង ​ដែល​សំខាន់​មួយ ​សម្រាប់​ចង​ចិត្ត​ប្តី។ កុំ​បណ្តោយ​ខ្លួន​ ពី​រាង​ធ្លាប់​តែ​ ស្វែល​ស្រឡូន​ស្អាត​ៗ ទៅ​ជា​ធាត់ ​សាច់​ប្រែ​ស្រអាប់​ យារធ្លាក់​ មុខ​ជាំ​ ឡើង​មុន ឲ្យសោះ​។ ទោះ​រវល់​និង ការ​ងារ​រកស៊ី​ ឬការ​ងារ​ផ្ទះ ​យ៉ាង​ណាក៏​មិន​ត្រូវ រវល់​ភ្លេច​ថែ សម្រស់​ខ្លួន​ដែរ​។ អ្នក​ត្រូវ​ចាំ​ថា ​បើ​អ្នក​ហ៊ាន​តែ ​ប្រហែសតែបន្តិច​ ស្រី​ៗ​ក្មេងៗ​ នៅ​ខាង​ក្រៅ ​ប្រាកដ​ជា​ឆក់​យក​ប្តី​អ្នក​ ទៅ​បាត់​ជាមិន​ខាន​។ ហេតុ​នេះ ​ទោះរៀប​ការ​ មាន​កូន​ហើយ ក៏​នៅតែ​អាច​ធ្វើ​ខ្លួន​​បាន​​ ​មិន​ត្រូវ​ទុក ​ខ្លួន​ឯងចោល​នោះទេ​ ទោះមិន​ដើម្បី​ប្តី​ ក៏ដើម្បី​ភាព​ជឿជាក់ ​លើខ្លួន​ឯងដែរ​។

៤. ចង​ត្រចៀក​

រូបតំណាង
រូបតំណាង

ទោះជា​ប្តី​របស់ ​អ្នក​ជា​មនុស្ស ​ស្លូត​បូត ស្រលាញ់​អ្នក​ខ្លាំង ​បែប​ណា​ក៏ដោយ​ ក៏​មិន​អាច​ទ្រាំ ​នឹងសម្តី​ជេរ តិះដៀល​ជា ​ប្រចាំ​ដែរ​។ ហេតុនេះ​បើ​ មាន​ការ​អន់​ចិត្ត មាន​ជម្លោះ ​គួរ​រៀន​ប្រើ ធម៌ត្រជាក់​យកមក ​ដោះ​ស្រាយ​ជាមួយ​គ្នា​ អង្គុយ​ពិភាក្សា​គ្នា ​មិន​មែន​ប្រើ​មធ្យោបាយ​ សម្តី​ធំ​តូច ស្រែក​ជេរ​ តាម​តែ​ចិត្ត ខឹង​នោះទេ​។ មនុស្ស​ស្រី ​ត្រូ​វចេះ​ប្រើ សំដី​ពិរោះ មិន​បាច់​ផ្អែម ​រលួយ​ពេក​ទេ តែ​ត្រូវ​មាន​ខ្លឹមសារ​។ ពេល​និយាយ ជា​មួយ​គ្នា គួរ​រៀន​ប្រើពាក្យ អូន​ឬបង​ ទោះខឹង​យ៉ាង​ណា ក៏ដោយ​ ហើយកុំ​និយាយ​កំបុតៗ។

៥. ចង​ខួរក្បាល​

រូបតំណាង
រូបតំណាង

មនុស្ស​ស្រី ​រស់​នៅ​កុំ​ចាំ ​តែ​ពឹងផ្អែក​លើ​ប្តី​ ត្រូវ​មាន​ចំណេះ​ដឹង​ មាន​ចំណូល ​ដោយ​ខ្លួន​ឯង​។ ហេតុ​ដូច្នេះ​ ទើប​​ប្តី​គេ​មិនហ៊ាន​ផ្គើន​ ​ធ្វើ​កំហុស​ឆ្គង ​មកលើយើង​។ ត្រូវ​ចាំ​ថា ​បើ​យើង​មាន​ គំនិត​ ឆ្លាត​ ចេះ​ជួយ​ជ្រុំជ្រែងប្តី ជួយ​រក​ចំណូល ​ចូល​គ្រួសារ​ គេ​ច្បាស់​ជា ​មាន​គំនិត​មួយ​ខ្លាច ដល់​យើង​ជា​មិនខាន​។ ដល់​ចំណុច​នេះ ​អ្នក​មិន​ចាំ​បាច់ ​​ខ្លាច​ថាគេ​ ក្បត់​អ្នកនោះទេ មាន​តែ​គេ​ភ័យ​ខ្លាច​ថា ​បាត់​បង់​អ្នក​ ទៅ​វិញ​ផង​។ ព្រោះ​ជាក់ស្តែង អ្នកក្នុង​ចិត្ត ​របស់​គេ​គឺជា ​របស់​មាន​តម្លៃ ជា​គ្រាប់ពេជ្រ​ និង​ហាក់​ប្រៀប​ជា ​បេះ​ដូង​ដែល​គេ​ មិន​អាច​ខ្វះ ​បាន​ទៅហើយ។

៦. ចង​អារម្មណ៍​

រូបតំណាង
រូបតំណាង

អ្នកត្រូវ​តែ​ជា​ មនុស្សតែម្នាក់គត់ ​ដែល​អាច​យល់ពី ​អារម្មណ៍​របស់គាត់ គោរពនិង ​គាំទ្រ​លើការ​សម្រេច​ចិត្ត ​របស់គាត់​។ កុំប្រើឋានៈជា ​ប្រពន្ធ​ទៅ​ជ្រៀត​ជ្រែក លើ​​ការ​ងារ​របស់ប្តី​ តែ​អ្នកគួរតែ​ជា ​មនុស្ស​ម្នាក់ដែល ​នៅ​ពី​ក្រោយ​ចាំ ​ជម្រុញ​គាត់​ជា​និច្ច យល់​ពី​ការ​ងារ​របស់​គាត់។ ដូច្នេះ​ពេល​មាន​បញ្ហា ​គាត់​នឹង​យល់​ថា ​មាន​មនុស្ស​ម្នាក់ ដែលគាត់​អាច​ពិភាក្សា ​បាន​ហើយ​ម្នាក់ នោះគឺអ្នក៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T