ពេលលំបាកទើបនឹកដល់ទ្រនំចាស់! កីឡាករម្នាក់របស់ Real Madrid ជិតត្រឡប់ទៅចូលរួមជាមួយក្លិបចាស់វិញហើយ

//s9.kh1.co/69/697699edfd6248eb96466feb8916c51dfbe46b74.jpg
កីទ្បា

 ១៣-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Luka Jovic នឹងវិលទៅលេងនៅ Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើង

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធម្នាក់របស់ក្លិបអធិរាជស Real Madrid ដែលមិនសូវបានបង្ហាញមុខលើវាលស្មៅគឺ Luka Jovic នឹងទៅចូលរួមជាមួយក្លិបចាស់របស់គេគឺ Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើង នេះបើយោងតាមសេចក្ដីរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Luka Jovic
ខ្សែប្រយុទ្ធ Luka Jovic

Jovic ធ្លាប់លេងនៅក្លិបអាល្លឺម៉ង់មួយនេះកាលពីរដូវកាល ២០១៨-២០១៩ ដោយរកគ្រាប់បាល់បាន២៧គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៤៨លើក និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមដល់ទៅ៧គ្រាប់មុននឹងផ្ទេរទៅទឹកដីកីឡដ្ឋាន Santiago Bernabeu កាលពីរដូវក្ដៅឆ្នាំមុនក្នុងតម្លៃខ្លួន ៥០លានផោន(ស្មើនឹងប្រមាណ៦៨.៤លានដុល្លារ) ក្រោយពីក្លិប  Real Madrid សម្លឹងឃើញថារូបគេលេងបានលេចធ្លោល្អណាស់។

ខ្សែប្រយុទ្ធ Luka Jovic កាលលេងនៅ Eintracht Frankfurt
ខ្សែប្រយុទ្ធ Luka Jovic កាលលេងនៅ Eintracht Frankfurt

ប៉ុន្តែគ្រប់យ៉ាងបែរជាក្រឡាប់ចាក់ គ្រាន់តែកីឡាករសញ្ជាតិស៊ែប៊ីរូបនេះមកលេងឲ្យក្រុមភ្លាមគឺ ស៊ុតបញ្ចូលទីបានតែ២គ្រាប់គត់ក្នុងការបង្ហាញខ្លួនសរុប៣២ប្រកួត។

ខ្សែប្រយុទ្ធ Luka Jovic
ខ្សែប្រយុទ្ធ Luka Jovic

យោងតាមសារព័ត៌មានរបស់ ស៊ែរប៊ី Republika បានបង្ហើបថា សុបិនអាក្រក់របស់ Jovic នៅ Real Madrid អាចនឹងបញ្ចប់ឆាប់ៗនេះព្រោះក្លិបចាស់របស់គេគឺ Eintracht Frankfurt បានដាក់សំណើខ្ចីជើងកីឡាករវ័យ២៣ឆ្នាំរូបនេះមកទឹកដី Deutsche Bank Park រហូតដល់ចប់រដូវកាលហើយក្លិបទាំងពីរបានព្រមព្រៀងរួចរាល់អស់ហើយ នៅសល់តែដំណាក់កាលប្រកាសជាសាធារណៈតែប៉ុណ្ណោះដោយលោកប្រធានផ្នែកដឹកនាំរបស់ក្លិបគឺ Fredi Bobic បាននិយាយថាការព្រមព្រៀងនោះសល់តែ Jovic ចូលមកធ្វើតេស្តសុខភាពនោះឯង។

លោកគ្រូបង្វឹក Zinedine Zidane  និងខ្សែប្រយុទ្ធ Luka Jovic
លោកគ្រូបង្វឹក Zinedine Zidane  និងខ្សែប្រយុទ្ធ Luka Jovic

យ៉ាងណាមិញលក្ខខណ្ឌនៃការខ្ចីជើងនោះគឺក្លិប Frankfurt មិនអាចទិញ Luka Jovic ដាច់នោះឡើយបើទោះបីជា Jovic បានបង្ហាញខ្លួនឲ្យ Real Madrid បានតែ៥ប្រកួតនៅរដូវកាលនេះក៏ដោយខណៈដែលក្លិបកំពុងបង្វែរចំណាប់អារម្មណ៍ចង់ទិញយក ខ្សែប្រយុទ្ធ Kylian Mbappe ពី Paris Saint-Germain។

ខ្សែប្រយុទ្ធ Luka Jovic កាលលេងនៅ Eintracht Frankfurt
ខ្សែប្រយុទ្ធ Luka Jovic កាលលេងនៅ Eintracht Frankfurt

ក្លិប Frankfurt កំពុងឈរនៅលេខ៩នៅក្នុងតារាង Bundesliga ដោយមាន២៣ពិន្ទុក្នុងដៃ៕

ប្រភព90min

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T