ហ្វេនៗគួរដឹង! Ronaldo ប៊ិះនឹងបានផ្ទេរទៅ Barca ទៅហើយបើកុំតែ...

//s9.kh1.co/86/86c3273a69161dfd590976c2178e5a5ea81d00e1.jpg
កីទ្បា

 ១៣-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មកដឹងពីមូលហេតុ ដែល​ Barcelona មិនផ្ទេរយក Ronaldo

អឺរ៉ុប៖ ខ្សែប្រយុទ្ធឆ្នើមម្ចាស់ Ballon d'or ៥សម័យ Cristiano Ronaldo ដែលធ្លាប់លេងនៅក្របខណ្ឌ La Liga របស់អេស្ប៉ាញជាមួយក្លិបអធិរាជស Real Madrid ចំនួន៩ឆ្នាំនិងទើបតែផ្ទេរទៅលេងនៅក្លិបយក្សនៅអ៊ីតាលី Juventus កាលពីឆ្នាំ២០១៨នេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

អ្នកគាំទ្រទាំងអស់ធ្លាប់ស្គាល់គេក្នុងនាមជាកីឡាកររបស់ Real Madrid ដែលក្លិបនេះជាគូប្រជែងគ្រប់ជំនាន់របស់ក្លិបអ្នកមានបុណ្យ Barcelona ប៉ុន្តែអ្នកទាំងអស់គ្នាដឹងដែរថាការពិតមុនផ្ទេរមក Real Madrid គឺ Cristiano Ronaldo ប៊ិះនឹងបានផ្ទេរទៅ Barcelona ទៅហើយបើកុំតែលោក Joan Laporta ដែលជាប្រធានក្លិបកាលពីឆ្នាំ២០០៣បានបដិសេធមិនទិញយក Ronaldo មកលេងនៅទឹកដី Camp Nou ។

ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ  Real Madrid 
ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ  Real Madrid 

មិនត្រឹមតែប៉ុណ្ណោះទេ អតីតកីឡាករបាល់ទាត់ឆ្នើមគឺខ្សែប្រយុទ្ធ Ronaldinho ក៏ជាកត្តាមួយនាំឲ្យការផ្ទេររបស់ Ronaldo មកកាន់ Camp Nou បរាជ័យដែរព្រោះកាលណោះលោក Laporta សម្រេចចិត្តមិនទិញយក Ronaldo គឺដោយសារក្លិបកំពុងតាមទិញយក Ronaldinho ហើយ។

លោក Ronaldinho
លោក Ronaldinho

លោក Joan Laporta ដែលបច្ចុប្បន្នកំពុងឡើងឈរឈ្មោះធ្វើជាបេក្ខភាពប្រធានក្លិប Barcelona សាជាថ្មីនិងទទួលបានសំឡេងលើសបេក្ខភាពដទៃទៀតដូចជាលោក Victor Font បានបង្ហើបទាក់ទងពីហេតុផលដែល Barcelona មិនទិញយក Ronaldo កាលពីកំលុងឆ្នាំ២០០៣ ដែលកាលណោះ Cristiano Ronaldo នៅលេងឲ្យក្លិប Sporting Lisbon នៅឡើយទេ។

ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ  Sporting Lisbon
ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ  Sporting Lisbon

កាលណោះពួកយើងជិតនឹងទិញយក Ronaldinho និង Rafa Marquez ហើយភ្នាក់ងាររបស់ Marquez ក៏បានប្រាប់យើងដែរថាចង់លក់ Cristiano Ronaldo ឲ្យពួកយើងហើយពេលនោះគេ(Ronaldo)កំពុងលេងឲ្យក្លិប Sporting Lisbon។

លោក Joan Laporta
លោក Joan Laporta
លោក Joan Laporta

លោកបានបន្តទៀតថា៖

តំណាងភ្នាក់ងារម្នាក់របស់គេបាននិយាយថា ពួកគេមានកីឡាករម្នាក់ដែលនឹងលក់ឲ្យ Manchester United ក្នុងតម្លៃ១៩លានផោន(ស្មើនឹងប្រមាណ២៥.៩លានដុល្លារ) ហើយគេថាបើយើងទិញយកកីឡាករម្នាក់នោះ(Cristiano Ronaldo) គេលក់ឲ្យយើងតែ១៧លានផោន(២៣.២លានដុល្លារ)ទេ។ប៉ុន្តែកាលណោះពួកយើងបានទិញយក Ronaldinho រួចហើយអ៊ីចឹងទើបពួកយើងគិតថាមិនចាំបាច់ទិញគេទេ ដូច្នេះពួកយើងក៏បដិសេធសំណើនោះ ហើយមកទល់ពេលនេះពួកយើងមិនមានវិប្បដិសារីទេដែលមិនបានទិញយក Ronaldo ។

លោក Joan Laporta

វត្តមានរបស់ខ្សែប្រយុទ្ធ Ronaldinho នៅក្លិបអ្នកមានបុណ្យ Barcelona បានធ្វើឲ្យគេស្និទ្ធស្នាលជាមួយខ្សែប្រយុទ្ធ Lionel Messi ដែលបានចូលលេងឲ្យឈុតធំរបស់ Barca កាលពីឆ្នាំ២០០៤ ហើយ Ronaldinho ប្រៀបដូចគ្រូក្នុងទីលានរបស់ Messi អ៊ីចឹង ខណៈដែល Cristiano Ronaldo បានមកចូលរួមជាមួយ Manchester United ក្នុងឆ្នាំ២០០៣ ដោយស៊ុតបញ្ចូលទីបានក្លិបនេះបាន១១៨គ្រាប់ មុននឹងផ្ទេរទៅ Real Madrid ក្នុងឆ្នាំ២០០៩៕

ខ្សែប្រយុទ្ធ  Lionel Messi និង Ronaldinho
ខ្សែប្រយុទ្ធ  Lionel Messi និង Ronaldinho
ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ Manchester United
ខ្សែប្រយុទ្ធ Cristiano Ronaldo កាលលេងនៅ Manchester United

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T