លេងមែនទែនហើយ! Real Madrid ត្រៀមវ៉ៃចេញកីឡាករទាំង៦នាក់នេះដើម្បីយកលុយទិញ Mbappe

//s9.kh1.co/53/5341bb764bd4b28ffb43c394860bf77f031b7c8d.jpg
កីទ្បា

 ១៣-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Real Madrid នឹងដាក់លក់កីឡាករដល់ទៅ៦នាក់ដើម្បីបង្គ្រប់លុយទិញ Mbappe

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid កំពុងរកទីផ្សារសម្រាប់លក់កីឡាករក្នុងស្ដុកទាំង៦នាក់របស់ខ្លួនដើម្បីយកប្រាក់នោះមកទិញខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Paris Saint-Germain ដែលយោងតាមសេចក្ដីរាយការណ៍គឺ តម្លៃផ្ដាច់កុងត្រារបស់គេមានដល់ទៅ ១៣៥លានផោន(ស្មើនឹងប្រមាណ១៨៣.៤លានដុល្លារ)ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Kylian Mbappe
  ខ្សែប្រយុទ្ធ Kylian Mbappe

ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្លិបបាល់ទាត់នៅអឺរ៉ុបធំៗកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដែលក្នុងនោះក៏មាន Real Madrid ដែរទើបក្លិបត្រូវការជម្រុះកីឡាករចេញពីក្រុមខ្លះដើម្បីយកលុយទិញ Mbappe ។ យោងតាមរបាយការណ៍របស់កាសែត AS គឺកីឡាករទាំង៦នាក់ដែល Real Madrid គ្រោងនឹងលក់ចេញគឺ ខ្សែប្រយុទ្ធ Gareth Bale(ខ្ចីជើងនៅ Spurs) ,ខ្សែបម្រើ Isco Alarcon, ខ្សែបម្រើ Dani Cabellos (ខ្ចីជើងនៅ Arsenal), ខ្សែប្រយុទ្ធ Luka Jovic, ខ្សែការពារ Marcelo និង ខ្សែប្រយុទ្ធ Brahim Diaz (ខ្ចីជើងនៅ AC Milan) ដែលក្លិបគិតថានឹងទទួលបានលុយខ្ទង់ពី ៩០លានផោន(ស្មើនឹងប្រមាណ១២២.២លានដុល្លារ) ដល់ ១៣៥ លានផោន(ស្មើនឹងប្រមាណ ១៨៣.៤លានដុល្លារ)។

   ខ្សែប្រយុទ្ធ Gareth Bale
   ខ្សែប្រយុទ្ធ Gareth Bale
  ខ្សែបម្រើ Isco Alarcon
  ខ្សែបម្រើ Isco Alarcon
  ខ្សែបម្រើ Dani Cabellos
  ខ្សែបម្រើ Dani Cabellos
  ខ្សែប្រយុទ្ធ Luka Jovic
  ខ្សែប្រយុទ្ធ Luka Jovic
  ខ្សែការពារ Marcelo
  ខ្សែការពារ Marcelo
  ខ្សែប្រយុទ្ធ Brahim Diaz
  ខ្សែប្រយុទ្ធ Brahim Diaz

កុងត្រារបស់ Kylian Mbappe នៅទឹកដីកីឡដ្ឋាន Parc des Princes នឹងផុតនៅឆ្នាំ២០២២ឯណោះហើយមកទល់ពេលនេះមិនទាន់មានការប្រកាសផ្លូវការណាមួយថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបន្តកុងត្រាជាមួយក្លិបឡើយ។

Real Madrid គ្រោងនឹងបើកការចរចាជាមួយ PSG ក្នុងការទិញយក Mbappe នៅកំលុងខែមិថុនាឆ្នាំនេះ ដោយចង់ផ្ដល់តម្លៃផ្ដាច់កុងត្រាទាំង ១៣៥លានផោន ប៉ុន្តែយ៉ាងណាមិញក្លិបម្ចាស់ពាន UCL ១៣សម័យនេះបានត្រៀមខ្លួនរួចរាល់ហើយបើសិន PSG ទាមទារតម្លៃខ្ពស់ជាងនោះ។

  ខ្សែប្រយុទ្ធ Kylian Mbappe
  ខ្សែប្រយុទ្ធ Kylian Mbappe

បើសិន Mbappe មកចូលរួមជាមួយ Real Madrid មែន ក្លិបប្រាកដចិត្តថាអាចផ្ដល់ប្រាក់ខែដល់គេបានដោយគ្មានបញ្ហាណាមួយឡើយ ខណៈដែលប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់គេនៅ PSG មានដល់ទៅ ៣៨០០០០ ផោន(ស្មើនឹងប្រមាណ៥១៦០០ដុល្លារ)ឯណោះ។

Real Madrid សង្ឃឹមខ្ពស់ថាកីឡាករល្អៗដូច Bale,Jovic និង Isco អាចធ្វើឲ្យក្លិបបន្ធូរបន្ថយការចំណាយបានខ្លះព្រោះប្រាក់ឈ្នួលរបស់ Bale ជាមួយ Real Madrid មានដល់ទៅ ៦៥០០០០ផោន(ស្មើនឹងប្រមាណ៨៨៣០០០ដុល្លារ) ,Jovic រកបាន ១៧៥០០០ ផោន(ស្មើនឹងប្រមាណ២៣៧០០០ដុល្លារ)ឯ Isco បាន ១២៣០០០ផោន(ស្មើនឹងប្រមាណ១៦៧០០០ដុល្លារ)។

ខ្សែបម្រើ Isco Alarcon   និង ខ្សែប្រយុទ្ធ Gareth Bale
ខ្សែបម្រើ Isco Alarcon   និង ខ្សែប្រយុទ្ធ Gareth Bale
  ខ្សែប្រយុទ្ធ Kylian Mbappe
  ខ្សែប្រយុទ្ធ Kylian Mbappe

គួរបញ្ជាក់ផងដែរថា ក្រៅពី Mbappe ក្លិប Real Madrid ក៏ចង់ផ្ទេរយកខ្សែការពារសញ្ជាតិអូទ្រីស David Alaba ផងដែរប៉ុន្តែមិនទាន់មានការព្រមព្រៀងជាផ្លូវការណាមួយឡើយ៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T