Man UTD ដឹងចំណុចខ្សោយហើយ! Aldridge ដាស់តឿន Liverpool ឲ្យមើលកីឡាករខ្ចីបទពិសោធន៍៣នាក់របស់ខ្លួន

//s9.kh1.co/86/8618887cd60b886443bc9200740e3599bd07ca82.jpg
កីទ្បា

 ១៣-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Aldridge ប្រាប់ឱ្យ Liverpool មើលខ្សែការពារ៣រូបដែលនៅខ្ចីបទពិសោធន៍និងថា Man UTD មើលឃើញចំណុចខ្សោយនោះហើយ

អង់គ្លេស៖ លោក John Aldridge ដែលជាអតីតកីឡាកររបស់ក្លិបហង្សក្រហម Liverpool បានបង្ហាញការព្រួយបារម្ភនិងដាស់តឿនក្លិបថា តំបន់ការពារផ្នែកខាងស្តាំកំពុងមានបញ្ហាជាខ្លាំងហើយ Manchester United អាចនឹងកំពុងសិក្សាពីវិធីដើម្បីវាយសម្រុកទៅលើ Liverpool បណ្ដើរៗហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក John Aldridge
  លោក John Aldridge

Liverpool កំពុងប្រឈមនឹងវិបត្តិខ្វះខ្សែការពារនៅរដូវកាលនេះ ហើយកីឡាករទាំងបីគឺ Virgil van Dijk, Joe Gomez និង Joel Matip សុទ្ធតែរងរបួសដែលនោះហើយធ្វើឲ្យខ្សែបម្រើ Fabinho ទៅលេងជាខ្សែការពារវិញដោយចាប់ដៃគូជាមួយ ខ្សែការពារ Rhy Willams និង Nat Phillips

ខ្សែការពារ Joel Matip, Virgil van Dijk និង Joe Gomez រងរបួស
ខ្សែការពារ Joel Matip, Virgil van Dijk និង Joe Gomez រងរបួស
  ខ្សែការពារ Rhy Willams និង Nat Phillips
  ខ្សែការពារ Rhy Willams និង Nat Phillips

Trent Alexander-Arnold ដែលជាខ្សែការពារវ័យក្មេងធ្លាប់ជាកីឡាករដ៏ល្អអាចពឹងពាក់បានម្នាក់ប៉ុន្តែនៅប្រកួតចុងក្រោយ គេធ្លាក់ទម្រង់លេងគួរឲ្យកត់សម្គាល់ដោយបានបង្កកំហុសធ្វើឲ្យបាល់ខូច៣៨ដង ក្នុងជំនួបទល់នឹងក្លិប Southampton ដែលច្រើនជាងកីឡាករផ្សេងៗនៅ Premier League ។

  ខ្សែការពារTrent Alexander-Arnold
  ខ្សែការពារTrent Alexander-Arnold

ដោយមើលឃើញពីបញ្ហានេះ លោក John Aldridge បានបង្ហាញក្ដីកង្វល់ដូច្នេះប្រាប់ Liverpool Echo ថា៖

ខ្ញុំគិតថាវានឹងក្លាយជាការប្រកួតដ៏បើកចំហរមួយគឺពួកគេ(Manchester United) អាចនឹងសម្លឹងឃើញភាពទន់ខ្សោយរបស់ពួកយើងត្រង់ផ្នែកខ្សែការពារហើយពួកគេអាចនឹងលេងបាល់វែងដោយដាក់គោលដៅសម្រុកទៅខាងខ្សែការពារក្មេងៗដូចជា Rhy Williams, Nat Phillips និង Trent Alexander-Arnold នោះឯង។ នេះជាអ្វីដែល Man UTD គ្រោងនឹងធ្វើ ។ ពួកយើងធ្លាប់លេងទាំងលំបាកលំបិនពេលប៉ះនឹង Aston Villa ដោយរកបានតែ១គ្រាប់និងស្មើ West Brom ទៀត។ សម្រាប់ខ្សែការពារស្លាបខាងឆ្វេងវិញគឺមិនអាក្រក់ណាស់ណាទេ ព្រោះ Fabinho អាចជួយមើលបាន ប៉ុន្តែពួកក្មេងៗដូចជា Rhy Williams និង Nat Phillips ពួកគេអាចនឹងប្រឈមជាមួយការលំបាក។

លោក John Aldridge
  ខ្សែការពារTrent Alexander-Arnold
  ខ្សែការពារTrent Alexander-Arnold
  ខ្សែការពារ Rhy Willams
  ខ្សែការពារ Rhy Willams
ខ្សែការពារ Nat Phillips
ខ្សែការពារ Nat Phillips

គួរបញ្ជាក់ផងដែរថា ក្រោយឈ្នះ Burnley ១ ទល់នឹង ០ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធកន្លងទៅនេះ ក្លិបបិសាចក្រហម Manchester United បានឡើងមកកាន់កាប់កំពូលតារាង Premier League ហើយដោយមាន៣៦ពិន្ទុក្នុងដៃ ដោយទម្លាក់ក្លិបហង្សក្រហម Liverpool មកលេខ២វិញជាមួយ ៣៣ពិន្ទុក្នុងដៃ។

ការប្រកួតរវាងក្លិបទាំងពីរក្នុងក្របខណ្ឌ Premier League នឹងត្រូវធ្វើឡើងនៅយប់ថ្ងៃអាទិត្យថ្ងៃទី១៧ ខែមករា វេលាម៉ោង ១១:៣០ នាទីយប់៕

Man UTD និង  Liverpool 
Man UTD និង  Liverpool 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T