អ៊ីចឹងតើបានស៊ុតសាហាវ! Lewandowski បង្ហើបថាគេធ្លាប់ភ្នាល់ប្រាក់៥០អឺរ៉ូជាមួយលោកគ្រូ Klopp រឿង...

//s9.kh1.co/07/07c616ed04f30b111d5a5282c969d411e0b62aaa.jpg
កីទ្បា

 ១៣-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Lewandowski ធ្លាប់ភ្នាល់ប្រាក់ ៥០អឺរ៉ូ ជាមួយលោកគ្រូ Klopp

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធម្ចាស់អាវលេខ៩របស់ក្លិបយក្សអាល្លឺម៉ង់ Bayern Munich Robert Lewandowski បានបង្ហើបប្រាប់ពីការចងចាំល្អៗជាច្រើនកាលស្នាក់នៅក្លិប​ Borussia Dortmund មុននឹងបានផ្ទេរមក  Bayern Munich ដោយមួយក្នុងនោះអ្វីដែលគេចងចាំមិនភ្លេចគឺលោកគ្រូបង្វឹក Jurgen Klopp ដែលធ្លាប់ដឹកនាំនៅ Borussia Dortmund ចំពេល Lewandowski លេងនៅទីនោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Jurgen Klopp  និង   ខ្សែប្រយុទ្ធ Robert Lewandowski
  លោកគ្រូបង្វឹក Jurgen Klopp  និង  ខ្សែប្រយុទ្ធ Robert Lewandowski

Lewandowski បានផ្ទេរមកលេងនៅ Borussia Dortmund កាលពីឆ្នាំ២០១០ ដោយបានជួយក្លិបឲ្យឈ្នះពាន Bundesliga ២ដង និង បានឡើងទៅលេងនៅក្របខណ្ឌ Champions League ផងដែរខណៈដែលលោកគ្រូ Jurgen Klopp ចូលមកដឹកនាំ Borussia Dortmund ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ ហើយដោយសារតិកនិកនៃការដឹកនាំដ៏ពិសេសរបស់លោកគ្រូទើបលោកគ្រូដាក់យុទ្ធសាស្ត្រយកប្រាក់មកល្បួង Lewandowski ដើម្បីធ្វើឲ្យគេមានទឹកចិត្តស្រេកឃ្លានចង់ស៊ុតទម្លុះសំណាញ់ទី។

  ខ្សែប្រយុទ្ធ  Robert Lewandowski កាលលេងនៅ Dortmund  
  ខ្សែប្រយុទ្ធ Robert Lewandowski កាលលេងនៅ Dortmund  

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះបានបង្ហើបប្រាប់ថាគេធ្លាប់ភ្នាល់ប្រាក់ ៥០អឺរ៉ូ (ស្មើនឹងប្រមាណ៦០.៧ដុល្លារ)ជាមួយលោកគ្រូ Klopp ហើយនោះជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យគេក្លាយជាកីឡាករល្អម្នាក់ ដោយកាលណោះលោកគ្រូថាបើគេអាចស៊ុតបញ្ចូលទីបាន១០គ្រាប់ លោកគ្រូនឹងឲ្យលុយ៥០អឺរ៉ូមកគេ។

ខ្សែប្រយុទ្ធ Robert Lewandowski និង   លោកគ្រូបង្វឹក Jurgen Klopp
ខ្សែប្រយុទ្ធ Robert Lewandowski និង  លោកគ្រូបង្វឹក Jurgen Klopp

Robert Lewandowski បានប្រាប់ The Player's Tribune ពីហេតុផលដែលគេក្លាយជាកីឡាករដ៏មានជំនាញខាងស៊ុតថា៖

នៅពេលដែលខ្ញុំផ្ទេរមកលេងនៅ Dortmund ដំបូងខ្ញុំនិយាយភាសាអាល្លឺម៉ង់បានតិចតួចណាស់ ខ្ញុំចេះតែនិយាយពាក្យអរគុណប៉ុណ្ណោះ ហើយពេលក្រោមការដឹកនាំរបស់លោកគ្រូ Klopp គឺពិតជាមានសំពាធនិងការប្រកួតប្រជែងខ្ពស់ណាស់។ខ្ញុំពិតជាចង់ធ្វើឲ្យខ្លួនឯងលេចធ្លោ ហើយ លោកគ្រូ Klopp ក៏បានចាប់ផ្ដើមចង់ប្រជែងជាមួយខ្ញុំ អ៊ីចឹងនៅពីរបីខែដំបូង ពួកយើងបានភ្នាល់គ្នា។បើសិនជាខ្ញុំស៊ុតបញ្ចូលទីបាន១០គ្រាប់កំឡុងពេលហ្វឹកហាត់ លោកគ្រូនឹងឲ្យលុយ៥០អឺរ៉ូមកខ្ញុំ តែបើធ្វើមិនបានទេខ្ញុំនេះហើយជាអ្នកឲ្យលុយ៥០អឺរ៉ូនោះទៅគាត់វិញ។

  ខ្សែប្រយុទ្ធ  Robert Lewandowski 
លោកគ្រូបង្វឹក Jurgen Klopp  និង ខ្សែប្រយុទ្ធ Robert Lewandowski
លោកគ្រូបង្វឹក Jurgen Klopp  និង ខ្សែប្រយុទ្ធ Robert Lewandowski

Lewandowski បានបន្តទៀតថា៖

កាលពីពីរបីសប្តាហ៍ដំបូង ខ្ញុំត្រូវធ្វើជាអ្នកចាយប្រាក់នោះទៅឲ្យគាត់ហើយគាត់បានសើច ប៉ុន្តែពេលវេលាពីរបីខែកន្លងផុតទៅ រឿងវាប្រែជាក្រឡាប់ចាក់ ខ្ញុំនេះហើយដែលទទួលបានប្រាក់ពីគាត់វិញ ហើយនៅថ្ងៃមួយគាត់បាននិយាយប្រាប់ខ្ញុំថា៖ "បានហើយ!ឈប់ទៅ!ពេលនេះអ្នកលេងបានល្អហើយ"។

  ខ្សែប្រយុទ្ធ  Robert Lewandowski 

កាលណោះ Lewandowski ស៊ុតបញ្ចូលទីបាន១០៣គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១៨៧ដងឲ្យក្លិប Borussia Dortmund មុននឹងចាកចេញមកលេងឲ្យក្លិបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងឆ្នាំ២០១៤ ដោយគេនៅតែបន្តរកគ្រាប់បាល់បាន ២៦៩គ្រាប់ក្នុងការបង្ហាញខ្លួន៣០៩ លើក។

  ខ្សែប្រយុទ្ធ  Robert Lewandowski 
  ខ្សែប្រយុទ្ធ  Robert Lewandowski 

ក្នុងវ័យ៣២ឆ្នាំខ្សែប្រយុទ្ធ  Lewandowski បានវិវត្តន៍ខ្លួនកាន់តែល្អឡើងៗដោយរកបានដល់ទៅ៥៥គ្រាប់កាលពីរដូវកាល ២០១៩-២០២០ ធ្វើឲ្យគេស្រវាយកពាន FIFA Best Men's Player Award វ៉ាដាច់មុខខ្សែប្រយុទ្ធឆ្នើមទាំង២នាក់គឺ Lionel Messi និង Cristiano Ronaldo

  ខ្សែប្រយុទ្ធ  Robert Lewandowski ​ឈ្នះពាន FIFA Best Men's Player Award
  ខ្សែប្រយុទ្ធ Robert Lewandowski ​ឈ្នះពាន FIFA Best Men's Player Award

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T