ជំងឺកូវីដ១៩ រាតត្បាតខ្លាំង! ព្រះមហាក្សត្រម៉ាឡេស៊ីសម្រេចព្រះរាជហទ័យដាក់ប្រទេសក្នុងគ្រាអាសន្ន

//s9.kh1.co/0b/0b259b7e9c6df4a23bf8605ec9d765e109c44771.jpg
សង្គម

 ១២-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ០១ ខែ សីហា ឬក៏អាចឆាប់ជាងនេះអាស្រ័យទៅលើស្ថានភាពនៃជំងឺកូវីដ១៩

ម៉ាឡេស៊ីយោងតាមសេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡា (Al-Sultan Abdulah) បានសម្រេចព្រះរាជហទ័យដាក់ប្រទេសម៉ាឡេស៊ីក្នុងគ្រាអាសន្ននៅថ្ងៃអង្គារនេះ ដើម្បីជាយន្តការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ០១ ខែ សីហា ឬក៏អាចឆាប់ជាងនេះអាស្រ័យទៅលើស្ថានភាពនៃជំងឺកូវីដ១៩។ ក្នុងនោះ ព្រះអង្គបានយាងទៅជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin នៅក្នុងវាំងជាតិកាលពីថ្ងៃ ច័ន្ទ កន្លងទៅ រួចក៏បានសម្រេចព្រះទ័យបន្ទាប់ពីមានព្រះតម្រិះឃើញថា ប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងធ្លាក់ចុះនូវប្រព័ន្ធសុខាភិបាលជាតិ។

ទន្ទឹមនឹងនោះ ព្រះមហាក្សត្រក៏បានអនុញ្ញាតទៅតាមសំណើរបស់រដ្ឋាភិបាល ដែលបានស្នើសុំបង្កើតគណៈកម្មាធិការឯករាជ្យមួយដែលមានសមាសភាពចម្រុះរួមមាន សមាជិករដ្ឋាភិបាល សមាជិកសភាមកពីគណបក្សប្រឆាំង ក៏ដូចជាអ្នកជំនាញខាងសុខាភិបាលផងដែរ ក្នុងការទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ ១៩។

គួរជម្រាបថា មកទល់ពេលនេះ ម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣៨,២២៤ ករណី ស្លាប់ ៥៥៥ ករណី និងជាសះស្បើយចំនួន ១០៩,១១៥ ករណីហើយ៕



 ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡា
 ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡា
ប្រទេសម៉ាឡេស៊ី
ប្រទេសម៉ាឡេស៊ី
ការបាញ់សម្លាប់មេរោគដោយអាកុល
ការបាញ់សម្លាប់មេរោគដោយអាកុល
ប្រជាជនម៉ាឡេស៊ី តម្រង់ជួរធ្វើតេស្តរកជំងឺកូវីដ ១៩
ប្រជាជនម៉ាឡេស៊ី តម្រង់ជួរធ្វើតេស្តរកជំងឺកូវីដ ១៩
វិធានការរក្សាគម្លាត និងបាញ់សម្លាប់មេរោគដោយម៉ាស៊ីន
វិធានការរក្សាគម្លាត និងបាញ់សម្លាប់មេរោគដោយម៉ាស៊ីន
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T