អ្នកស្រាវជ្រាវកំពុងសង្ស័យថា ទឹកកើតមាននៅលើផែនដី ដោយសារអាចម៍ផ្កាយជាអ្នកបញ្ជូនមក

//s9.kh1.co/38/3820ca91f9f8900507dbc181f3963745f60bdd0e.jpg
បច្ចេកវិទ្យា

 ១២-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពួកវាប្រហែលជាបានប្រោះព្រំទឹកមកកាន់ផែនដី នៅពេលផែនដីរបស់យើងទើបតែបានកកើតដំបូងៗ។

បរទេស៖ អាចម៍ផ្កាយវ័យចំណាស់ជាងគេមួយចំនួនអាចជួយបកស្រាយពីមូលហេតុ ថាតើផែនដីមានទឹកដោយរបៀបណា។ យោងតាមការរាយការណ៍ពីគេហទំព័រ Gizmodo បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញភស្ដុតាងក្រុមប្រភេទអាចម៍ផ្កាយ carbonaceous chondrites ដែលបានមកពីការបង្កើតប្រព័ន្ធព្រះអាទិត្យ (ប្រហែល៤.៥ប៊ីលានឆ្នាំកន្លងមក) មានផ្ទុកទឹករាវរហូតមកដល់កាលពីប៉ុន្មានពាន់ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកវាប្រហែលជាបានប្រោះព្រំទឹកមកកាន់ផែនដី នៅពេលផែនដីរបស់យើងទើបតែបានកកើតដំបូងៗ។ ក្រុមអ្នកស្រាវជ្រាវបានកំណត់អាយុកាលនៃលំហូរទឹកនៅក្នុងថ្មជាច្រើន ដោយប្រើប្រាស់បន្សំអ៊ុយរ៉ាញ៉ូម-តូរ្យ៉ូម។ នៅពេលអ៊ុយរ៉ាញ៉ូមផ្លាស់ទីកាន់តែខ្ពស់នៅក្នុងសារធាតុរាវ ខណៈតូរ៉្យូមនៅនឹងថ្កល់ ក្រុមអ្នកវិទ្យាសាស្ត្រអាចប្រាប់បានពីពេលទឹកហូរចុងក្រោយនៅលើអាចម៍ផ្កាយ។

អាចម៍ផ្កាយ
អាចម៍ផ្កាយ

ខណៈដានអាចកន្លងផុតយូរឆ្នាំ វត្តមានរបស់វាអាចបង្ហាញច្បាស់ថា ទឹកនៅតែមានសកម្មភាពថ្មីៗ។ ទឹកមិនមែនកម្ររកឃើញនៅលើអង្គផ្សេងៗ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនោះទេ។ ឧទាហរណ៍ អាចម៍ផ្កាយ Bennu មានវត្តមានទឹកខ្លះៗ និងពពួកផ្កាយដុះកន្ទុយដែលមានទឹកកកពីធម្មជាតិដែលបានសាចចេញទៅ។

ការរកឃើញចុងក្រោយបង្អស់ទាំងនេះបង្ហាញថា តើទឹកអាចស្ថិតនៅបានយូរប៉ុណ្ណា បើទោះបីមានការបង្ហាញប្រាប់ថា ប្រភេទអាចម៍ផ្កាយ chondrites នៅលើផែនដីអាចនឹងនៅមានទឹកកក ទោះជាពួកវារងកម្លាំងនៃផលប៉ះពាល់ក៏ដោយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T