កំហុសធំៗទាំង ៧យ៉ាងរបស់ឪពុកម្តាយដែលអាចបំផ្លាញសុខភាពផ្លូវចិត្តរបស់កូនដោយមិនដឹងខ្លួន

//s9.kh1.co/6f/6f74963d0abd41841c1e7b10223fd79f46d9c8d6.jpg
យល់ដឹង

 ១២-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កំហុសធំៗទាំង ៧យ៉ាងរបស់ឪពុកម្តាយដែលអាចបំផ្លាញសុខភាពផ្លូវចិត្តរបស់កូនដោយមិនដឹងខ្លួន

សុខភាពផ្លូវចិត្តគឺជាកត្តាដ៏សំខាន់សម្រាប់កូនៗរបស់អ្នក ព្រោះបើពួកគេមានសុខភាពផ្លូវចិត្តល្អ ពួកគេមិនត្រឹមតែអាចត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហានៅពេលអនាគតនោះទេ នៅអាចធ្វើបានល្អនៅសាលារៀនទៀតផង មិនត្រឹមតែប៉ុណ្ណោះសូម្បីតែការបំពេញការងារនៅពេលខាងមុខក៏ល្អផងដែរ។ ការធ្វើជាឪពុកម្តាយរបស់គេមិនងាយស្រួលនោះទេ ប៉ុន្តែវាប្រហែលជាអ្នកជួយដល់លោកប៉ាអ្នកម៉ាក់បានច្រើនបើសិនជាអាចចៀសវាងពីកំហុសទាំង៧នេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មើលរំលងអារម្មណ៍របស់កូន

ក្មេងៗត្រូវដឹងថាការបង្ហាញពីអារម្មណ៍របស់ខ្លួនចេញមកក្រៅគឺជារឿងល្អមួយ។ នៅពេលដែលឪពុកម្តាយប្រាប់កូនថា "កុំពិបាកចិត្តអី!" ឬក៏"មិនមែនជារឿងធំដុំអីទេ" វាជាសារប្រាប់ឱ្យកូនរបស់អ្នកគិតថា អារម្មណ៍មិនមែនជារឿងសំខាន់ ហើយយល់ល្អគួរលាក់បាំងវាទុក ហេតុនេះហើយជាជាងការដែលប្រាប់កូនរបស់អ្នកថាបែបនោះ អ្នកគួរជួយពួកគេរកដំណោះស្រាយជាច្រើនដែលអាចជួយដល់ពួកគេវិញល្អជាង ឧទាហរណ៍ បើកូនរបស់អ្នកកំពុងខ្លាច អ្នកអាចសាកល្បងនិយាយថា " ម៉ាក់ឬប៉ាដឹងថាកូនកំពុងខ្លាច បើអ៊ីចឹងកូនសាកគិតមើលថាអ្វីទៅដែលអាចធ្វើឱ្យកូនសប្បាយចិត្តបាន"។

រូបតំណាង
រូបតំណាង

២. តែងតែជួយកូន នៅពេលកូនធ្វើមិនបាន

ក្នុងនាមជាឪពុកម្តាយ អ្នកមុខជាមិនអាចទ្រាំមើលកូនពិបាកបាននោះទេ ជាពិសេសគឺនៅពេលដែលអ្នកដឹងថាអ្នកអាចជួយគេបាន ប៉ុន្តែអ្នកមិនអាចតាមជួយពួកគេបានគ្រប់ពេលនោះទេ។ សូមគិតថាការបរាជ័យក៏អាចជាផ្នែកមួយនៃភាពជោគជ័យផងដែរ បើសិនជាកូនរបស់អ្នកមិនត្រូវបានផ្តល់ឱកាសឱ្យរៀនសូត្រពីភាពបរាជ័យទេ ពួកគេក៏មិនស្គាល់ថាអ្វីជាភាពជោគជ័យដែរ ពួកគេនឹងមិនដឹងដូចគ្នាថាគួរក្រោកឡើងរបៀបណាបន្ទាប់ពីដួលរួច។

៣. ផ្តល់គ្រប់យ៉ាងឱ្យកូនរបស់អ្នកជ្រុលពេក

កូនៗតែងតែចង់បានរបស់ផ្សេងៗ ហើយប៉ាម៉ាក់គឺជាអ្នកដែលព្យាយាមផ្តល់ឱ្យ ប៉ុន្តែការស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្តាយប្រគល់គ្រប់យ៉ាងឱ្យទៅកូនតាមដែលគេចង់បាន វានឹងធ្វើឱ្យពួកគេបាត់បង់វិធីគ្រប់គ្រងចិត្ត រួមមានការគ្រប់គ្រងខ្លួនឯងផងដែរ។ ឪពុកម្តាយអាចបង្រៀនកូនឱ្យរៀនពីរបៀបគ្រប់គ្រងការចង់បានរបស់ខ្លួន ដោយបង្កើតច្បាប់សម្រាប់ពួកគេ ដូចជាត្រូវធ្វើលំហាត់សិនទើបមើលទូរទស្សន៍បាន ឬមិនអីចឹងទេអាចជួយធ្វើការផ្ទះដើម្បីទទួលបានប្រាក់សន្សំ។

៤. រំពឹងទុកលើភាពល្អឥតខ្ចោះ

វាជារឿងធម្មតាដែលប៉ាម៉ាក់តែងតែរំពឹងឬដាក់គោលដៅធំ សម្រាប់កូន ហើយក៏ចង់ឱ្យពួកគេល្អគ្រប់យ៉ាង ប៉ុន្តែវាមិនគួរបែបនោះទេ។ការកំណត់គោលដៅខ្ពស់ពេកដែលពិបាកទៅដល់ វាអាចប៉ះពាល់ដល់ភាពជឿជាក់លើខ្លួនឯង និងមានបញ្ហាលើទំនុកចិត្តនៅពេលអនាគត។

ឪពុកម្តាយគួរសាងកម្លាំងផ្លូវចិត្តដល់កូនតាមរយ:ការរំពឹងទុកដែលសមហេតុផល ហើយបើទោះជាពួកគេធ្វើមិនបាន តែរឿងទាំងនោះនឹងបង្រៀនពួកគេថាគួរប្រឈមមុខនឹងវាបែបណា ហើយគួរធ្វើដូចម្តេចទើបមិនខុសម្តងទៀត។

៥. ត្រូវធ្វើយ៉ាងណាឱ្យពួកគេមានអារម្មណ៍ថាធូរស្រាល

មានរឿងជាច្រើនដែលអាចធ្វើឱ្យកូនរបស់អ្នកមានអារម្មណ៍ថាមិនស្រួលបាន ដូចជាការជួបនូវអ្វីដែលថ្មីៗ វាអាចជាការត្រូវជួបមិត្តថ្មី ប្តូរសាលា ឬក៏ញ៉ាំម្ហូបដែលមិនធ្លាប់ញ៉ាំ។ ដូចជាការបរាជ័យដែរ ការប្រឈមមុខជាមួយភាពពិបាកណាមួយក៏អាចជំរុញផ្លូវចិត្តឱ្យកាន់តែរឹងមាំផងដែរ ហេតុនេះហើយអ្នកគួរលើកទឹកចិត្តកូនរបស់អ្នកឱ្យសាកល្បងអ្វីដែលថ្មីៗ ដោយជួយពួកគេនៅពេលតែចាប់ផ្តើមប៉ុណ្ណោះ ព្រោះវាជាផ្នែកមួយដែលពិបាក ប៉ុន្តែបន្ទាប់ពីកូនរបស់អ្នកអាចឈានជើងដើរបានមួយជំហានហើយ ពួកគេនឹងលែងយល់ថាវាពិបាកទៀតហើយ។

រូបតំណាង
រូបតំណាង

៦. មិនបានកំណត់ព្រំដែន ឪពុកម្តាយ និងកូន

ទោះជាអ្នកចង់ឱ្យកូនរបស់អ្នកហ៊ានសម្រេចចិត្តដោយខ្លួនឯងផ្ទាល់ក៏ដោយ ប៉ុន្តែពួកគេក៏ត្រូវតែដឹងថាអ្នកគឺជាមេរបស់គេដែរ។ ក្មេងដែលមានផ្លូវចិត្តរឹងមាំគឺជាក្មេងដែលមានឪពុកម្តាយដែលចេះដាក់ព្រំដែន និងម៉ឺងម៉ាត់ ការដែលដាក់ច្បាប់ហើយ តែក៏ព្រមឱ្យកូនរបស់អ្នកតវ៉ាបានជាច្រើនដងពេកវានឹងធ្វើឱ្យមានបញ្ហារវាងទំនាក់ទំនងរបស់អ្នកជាមួយនឹងកូនៗផងដែរ។

៧. មិនព្រមមើលថែសុខភាពខ្លួនឯង

អាយុកាន់តែច្រើន មនុស្សកាន់តែពិបាកគ្រប់គ្រងទម្លាប់ដើម្បីទទួលបានសុខភាពល្អរបស់ខ្លួន (ដូចជាការហាត់ប្រាណ,របបអាហារ,រកពេលសម្រាក) ហេតុនេះហើយទើបវាជារឿងសំខាន់ក្នុងការធ្វើជាគំរូដល់កូនរបស់អ្នក។ ប្រសិនបើថ្ងៃនេះអ្នកហត់ខ្លាំងដោយសារការងារ អ្នកអាចសាកល្បងប្រាប់កូនរបស់អ្នកបានថាអ្នកចង់សម្រាក ឬក៏ចង់ចំណាយពេលមើលសៀវភៅ និងក្រេបតែក៏បាន៕

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T