ដោយយោងទៅតាម ប្រភពព័ត៌មានពី CNN បានអោយដឹងថា ទូរស័ព្ទដៃម៉ាក Nokia Lumia 900 ដែលទើបនឹងចេញលក់ នេះ បានជាប់ឈ្មោះជា Window Phone ដែលល្អដាច់គេ ក្នុងចំនោម Window Phone ទាំងអស់។

ទូរស័ព្ទដៃមួយគ្រឿងនេះ​ ក៏ត្រូវបានគេទទួលស្គាល់ថា មាន​តំលៃថោកផងដែរ ប៉ុន្តែចំពោះ លក្ខណៈសម្បត្តិរបស់វាវិញ ពិតជាពិសេសមែនទែន។

លក្ខណៈសម្បត្តិទាំងនោះមានដូចជា ៖

- Camera : 8 Megapixel (3264 x 2448) / Front Camera : 1 Megapixel (For video call)

- Touch Screen

- អេក្រង់ 800 x 400 pixel

- Wifi & Bluetooth

- ប្រព័ន្ធប្រតិបត្តការ : Window 7

- អង្គចងចាំ : 16 GB

- GPS & Navigation

- Video camera 30 fps (1280 x 720)

- កម្រាស់ 0.45 Inches បណ្តោយ 5.03 Inches ទទឹង 2.7 Inches និង ទំងន់ 158 ក្រាម

- ថ្មទុកចោល : 300 ម៉ោង​ / និយាយ : 7 ម៉ោង

និងមានលក្ខណៈពិសេសជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា វាអាចលេង ហ្គេម ប្រភេទ 3D បានដោយគ្មានការរអាក់រអួលសូម្បីតែបន្តិចទៀតផង។

ខាងក្រោមនេះគឺជាវីដេអូ ដែលគេថតផ្ទាល់ពី​ ទូរស័ព្ទ Nokia Lumia 900 ៖

រីឯរូបភាពខាងខាងក្រោមគឺជារូបភាព ដែលត្រូវបានគេថតផ្ទាល់ពី ទូរស័ព្ទ Nokia Lumia 900 ដែរ ៖

រូបភាពអាចដំណើរការយឺតដោយសារតែ គុណភាពច្បាស់និងធំ របស់កាមេរ៉ា

ដោយយោងទៅតាម គេហៈទំព័ររបស់ Nokia តំលៃរបស់វា គឺ $99.99។

        

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះទូរស័ព្ទមួយគ្រឿងនេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]