ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ កេ្មងប្រុសអាយុ ៩ខែម្នាក់ឈ្មោះ Xiangxiang បានដេកនៅលើគ្រែជាមួយនឹង ស្នាមជាំ និងហើមពេញដងខ្លួន ជាពិសេសនៅលើចង្កា។ ក្មេងនេះបានគេងនៅលើដៃម្ដាយរបស់វាបន្ទាប់ពីវា បានយំយ៉ាងយូរ ដោយសារការឈឺចាប់។ នៅថៃ្ងកើតហេតុនោះ ឪពុករបស់វាបាននាំវា ទៅទិញខោលីអូ សម្រាប់ស្លៀក តែចៃដន្យអី្វ ក្មេងនេះបានលួចខោលីអូនោះ បានធ្វើឲ្យម្ចាស់ហាងមើលឃើញ។ ដោយសារសេចក្ដីអៀនខ្មាស់ ឪពុករបស់វាបានបញ្ចេញកំហឹងជាខ្លាំងទៅលើវា។ គាត់បាននិយាយថា ហេតុអី្វក៏ឯងលួចខោលីអូនេះចឹង? បន្ទាប់មកបានទះកំផ្លៀងវាជាខ្លាំង។ នៅពេលដែលអ្នកដំណើរបានប្រាប់គាត់ ឲ្យឈប់វ៉ៃកូនទៀត បែរជាឲ្យឪពុកនោះកាន់តែមានកំហឹង និងមានអារម្មណ៍អៀនខ្មាស់ ថែមទាំងបន្ដការវ៉ៃនិងស្ដីបន្ទោសប្រហែលជា ៥នាទី និងបន្តការទះកំផ្លៀងប្រហែលជាលើស២០ដង។  សូមអរគុណដល់ម្ចាស់ហាងដែលមានចិត្ដសប្បុរសធម៌មក ជួយកូននេះដោយបានរុញឪពុកនេះទៅម្ខាង និងចាប់អោបកូននេះក្នុងដៃដើម្បីការពារពីឪពុកដ៏កំណាច។ បន្ទាប់ពីនោះមក​ បុរសជាម្ចាស់ហាងបាននាំក្មេងនោះទៅកាន់មន្ទីរពេទ្យ និងឪពុកនោះត្រូវបានចាប់ខ្លួន។ វាពិតជាគួរឲ្យខ្លាចណាស់ ក្មេងនេះមានអាយុត្រឹមតែ៩ខែសោះ ប៉ុនែ្ដត្រូវឪពុកវ៉ៃយ៉ាងខ្លាំង។ ចំណែកឯម្ដាយរបស់វាវិញ មិននិយាយអ្វីមួយម៉ាត់សោះ បានត្រឹមតែស្រក់ទឹកភែ្នក និងអោបកូនដើម្បីឲ្យកូនឆាប់គេងលក់។ វាជាក្មេងម្នាក់ ដែលរស់នៅក្នុងជីវភាពក្រីក្រ ហើយឪពុកម្ដាយរបស់ពួកវាជួលផ្ទះគេនៅក្នុងវត្ដ Guojia ។ ចំណែកឯចំណូលរកមិនបានដល់ ១០០០យ៉េនផង។ ប៉ូលីសបានសួរទៅកាន់ឪពុកថា​តើអ្នកអាចវ៉ៃកូនបងើ្កតរបស់ខ្លួន ដោយរបៀបណា? បុរសនេះនៅស្ងៀមបន្ដិច រួចនិយាយថា ខ្ញុំមិនដឹងជាធ្វើយ៉ាងម៉េចទេ បន្ទាប់ពីខ្ញុំបានឃើញវាលួចលីអូ តែខ្ញុំក៏មានអារម្មណ៍ថាខ្លាចដែរ នៅពេលដែលវ៉ៃកូននៅក្នុងហាងនោះ។ ​ ប៉ូលីសសួរបន្ដថា តើអ្នកស្ដាយក្រោយទេ? គាត់មិនឆ្លើយសំនួរទេ តែបែរជាជានិយាយថា ខ្ញុំចង់ទៅមើលកូនរបស់ខ្ញុំនៅមន្ទីរពេទ្យ។ ក្នុងនាមជាឪពុកម្ដាយត្រូវមានទំនួលខុសត្រូវស្រលាញ់កូន មិនគួរណាត្រឹមតែបញ្ហាតិចតួចប្រើអំពើហិង្សាទេ ត្រូវចេះប្រើដំបូន្មានល្អៗសម្រាប់ទូន្មានកូនកុំ ឲ្យមានកំហុសខុសឆ្គងដូចនេះទៀត៕ 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]