ទំនងណាស់ ជើងមាន់កូកា របៀបធ្វើងាយៗ ធ្វើញុំាម្ដងជាប់ចិត្ត

//s9.kh1.co/11/11206563c8586183f573a37fff803151098294a6.png
តារា & កម្សាន្ដ

 ១១-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជើងមាន់កូកា សម្រាប់អ្នកចូលចិត្តញុំាជើងមាន់ដឹងតែត្រូវចិត្ត ជាមួយនឹងរសជាតិថ្មី អាចរៀនធ្វើនៅផ្ទះបានយ៉ាងងាយ ដោយធ្វើតាមវិធីទាំងនេះ។

កម្សាន្ត៖ ជើងមាន់ជាអាហារមួយដែលពេញនិយម គេអាចយកវាទៅធ្វើជាអាហារផ្សេងបានច្រើនប្រភេទ។ អាហារមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់នោះគឺ ជើងមាន់កូកា ដែលវាមានរសជាតិឆ្ងាញ់ហើយមានរបៀបធ្វើស្រួល ធ្វើនៅផ្ទះញុំាបានយ៉ាងឆ្ងាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ភេសជ្ជកូកា

២. ស្ករត្នោត

៣. ខ្លាញ់

៤. ទឹកត្រី

៥. ប្រេងខ្យង

៦. ម្ទេស ខ្ទឹមស ម្រេច

៧. ជីវ៉ាន់ស៊ុយ

៨. ជើងមាន់ ១គីឡូក្រាម

ជើងមាន់កូកា
ជើងមាន់កូកា

របៀបធ្វើ៖

១.​ ​យើងត្រូវយកជើងមាន់មកកាន់ក្រចកវាចេញហើយលាងសម្អាតឲ្យស្អាត​ ដាំទឹកមួយឆ្នាំងដើម្បីស្ងោរជើងមាន់។ នៅពេលទឹកពុះហើយ យើងចាក់ជើងមាន់ទាំងអស់ចូលក្នុងឆ្នាំងនោះ ទុករហូតដល់ជើងមាន់ឆ្អិនល្អទើបស្រង់វាដាក់ក្នុងចានមួយទុកមួយឡែក។

ជើងមាន់កូកា
ជើងមាន់កូកា

២. យកខ្ទឹមមកដុំបកសំបកឲ្យស្អាត ហើយដាក់ខ្លាញ់ក្នុងខ្ទះក្ដៅចាក់ខ្ទឹមចូលលីងវាឲ្យឈ្ងុយ រួចដាក់ស្ករត្នោតចូល កូរច្របល់ស្ករឲ្យរលាយ ដាក់ទឹកត្រី ប្រេងខ្យង ម្រេច ម្ទេស ចូលហើយកូរវាមួយសន្ទុះ ដាក់ជើងមាន់ចូលកូរតាមក្រោយ។

ជើងមាន់កូកា
ជើងមាន់កូកា

៣. នៅពេលជើងមាន់ក្នុងខ្ទះខាស់ទឹកបន្តិច ចាក់កូកាចូល ហើយទុកវារហូតដល់ទឹកវាខាប់នោះមានន័យថាជើងមាន់ឆ្អិនចូលជាតិល្មម។ បន្ទាប់មកដួសជើងមាន់ដាក់ចានហើយដាក់ជីវ៉ាន់ស៊ុយពីលើជាការស្រេច៕

ប្រភព៖ Kimyee Ros Cooking

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T